ខេត្តឧត្តរមានជ័យ ៖ ផឹកស៊ីស្រវឹងជោកជ៉ាំទាស់ពាក្យសម្តីផ្ទុះរឿងជម្លោះគ្នារវាងបងប្អូនបង្កើតពីរឿងជំពាក់លុយទាញគ្រាប់បែកគប់ផ្ទុះស្លាប់២នាក់រងរបួសធ្ងន់ស្រាល៥នាក់កាលពីវេលាម៉ោង១២នឹង ៣០នាទីរសៀលថ្ងៃទី២៧ តុលា ២០១៤។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង។
សាក្សីអ្នកភូមិបានឲ្យដឹងថាមុនពេលកើតហេតុកាលពីថ្ងៃទី២៦ តុលា ២០១៤បានបងប្អូនពីរនាក់បានជជែកគ្នាពីរឿងលុយកាក់ជំពាក់គ្នាលុះនៅថ្ងៃទី២៧ តុលា ២០១៤ ក្រុមគ្រួសានេះបានបរបួលគ្នារវាងបងប្អូនបង្កើតផឹកស៊ីលុះពេលស្រវឹងរៀងៗខ្លួនក៍នឹកឃើញពីរឿងបងខ្ចីលុយយកទៅទិញត្រាក់ទ័រហើយបានជជែកគ្នាយ៉ាងតឹងសរសៃ.ក ដាក់ទៅវិញទៅមកស្រាប់តែប្អូនឈ្មោះរឿន ថៃ ភេទប្រុស អាយុ៤០ឆ្នាំ បានទាញគ្រាប់បែកបំរុងគប់ចំណែកបងប្រុសបង្កើតឈ្មោះរឿន ធី អាយុ៤៩ឆ្នាំ ស្ទុះទៅបំរុងចាប់យកគ្រាប់បែកហើយបានប្រតាយគ្នាបណ្តាលឲ្យគ្រាប់ផ្ទុះស្លាប់ទាំង២នាក់ ចំណែក៥នាក់ទៀតរងរបួសធ្ងន់ស្រាល។
ជនរងគ្រោះទី១.ឈ្មោះ ធី ឡូ ភេទប្រុស អាយុ២៤ឆ្នាំ ,ទី២.ឈ្មោះ វៃ គួន ភេទស្រី អាយុ៥២ឆ្នាំ,ទី៣.ឈ្មោះទឹម សល ភេទប្រុស អាយុ២៧ឆ្នាំ ,ទី៤.ឈ្មោះ រឿន ធឿត ភេទស្រី អាយុ៤៣ឆ្នាំ ,ទី៥.ឈ្មោះ រឿន ភន់ ភេទប្រុស អាយុ៤៨ឆ្នាំ ។ ជនរងគ្រោះទាំង៧នាក់នេះរស់នៅក្នុងភូមិកើតហេតុខាងលើចំណែកជនរងរបួសត្រូវបាននាំយកមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តឧត្តរមានជ័យដោយគេមិនទាន់ដឹងថាមានស្លាប់បន្តទៀតឬយ៉ាងណានោះទេ។
ចែករំលែកព័តមាននេះ