ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម៉ាស្សាម្នាក់​​ ត្រូវ​សង្សារ​​បោក​មក​ទិញ​មាស​​ដោ​យប្រាប់ថា​​ទើប​លក់​ដី​បាន​៨ម៉ឺ​ន​ដុល្លារ​​រួច​គេ​ចខ្លួន​បាត់ ​​​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ នារី​​ម៉ាស្សា​ម្នាក់​ត្រូវ​បាន​តុលាការខេត្ត​កំពង់ឆ្នាំង​សម្រេច​ឃុំខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៤ ដោយ​ចោទប្រកាន់​ថា សមគំនិត​ជាមួយ​សង្សា​រ​បន្លំ​យក​មាស​៥​ជីពី​អាជីវករ​លក់​មាស​នៅ​ផ្សារកំពង់ត្រឡាច ដែល​បាន​ប្រព្រឹត្ត​កាល​​ពី​ថ្ងៃ​ទី២៥ តុលា ខណៈ​ដែល​រូប​នាង​និង​សង្សារនាំ​​គ្នា​​​ទៅ​ទិញ​មាស​​នៅ​ក្នុង​ផ្សារ​នោះ ។ ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ នារី​​ម៉ាស្សា​ម្នាក់​ត្រូវ​បាន​តុលាការខេត្ត​កំពង់ឆ្នាំង​សម្រេច​ឃុំខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៤ ដោយ​ចោទប្រកាន់​ថា សមគំនិត​ជាមួយ​សង្សា​រ​បន្លំ​យក​មាស​៥​ជីពី​អាជីវករ​លក់​មាស​នៅ​ផ្សារកំពង់ត្រឡាច ដែល​បាន​ប្រព្រឹត្ត​កាល​​ពី​ថ្ងៃ​ទី២៥ តុលា ខណៈ​ដែល​រូប​នាង​និង​សង្សារនាំ​​គ្នា​​​ទៅ​ទិញ​មាស​​នៅ​ក្នុង​ផ្សារ​នោះ ។ ​

លោក ហ៊ុ​ល វាសនា អធិការ​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​ថា នារី​ម៉ាស្សា​ និង​អាច​ថា​ជា​ជនរង​គ្រោះ​ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​រូប​នោះ​មាន​ឈ្មោះ ​ហេង ធីតា អាយុ​២៥​ឆ្នាំ មាន​ទី​លំ​ខេត្តកំពត តែ​បាន​មកស្នាក់​នៅ​ធ្វើ​នារី​ម៉ាស្សា នៅ​ជិត​ផ្សារ​ឧដុង្គ​ ក្នុងស្រុក​ឧដុង្គ​ខេត្ត​កំពង់​ស្ពឺ ។​ ចំណែក​សង្សារ បោកប្រាស់​នាង​មិន​បាន​ស្គាល់ឈ្មោះ​នោះ​ទេ គឺ​ទើប​ស្គាល់គ្នា​បាន​ជាង​១​ខែ​មុន​តែ​ប៉ុណ្ណោះ ។ ​

លោក​បាន​បន្ត​ដោយ​ស្រង់​សំដី​នា​រី​ម៉ាស្សា​នោះ​ថា នាង​បាន​ស្គាល់​ប្រុស​ម្នាក់​ដែល​បាន​មក​ម៉ាស្សានៅ​ហាង​របស់​នាង កាលពី​ជាង​១​ខែ​មុន ក្រោយមក​ពួក​យើង​ក៏​បាន​ស្រឡាញ់​គ្នា​ជា​សង្សារ តែ​នាង​មិនបាន​ស្គាល់​ឈ្មោះ​​បុរស​នោះ​ទេ ។ នៅ​ថ្ងៃ​ទី២៥​ តុលា​ ឆ្នាំ​២០១៤ នាង​បាន​ទទួល​ទូរ​សព្ទ័​ពី​សង្សារ​របស់នាង​ប្រាប់​ថា ឱ្យ​​មក​ផ្សារ​​​កំពង់​ត្រឡាចជួប​គ្នា ​ព្រោះ​គេ​ទើប​លក់​ដី​បាន​៨​ម៉ឺន​ដុល្លារ ។ ពេលនោះ​រូប​នាង​បាន​ជិះ​ម៉ូតូឌុប​មក​ផ្សារ​កំពង់ត្រឡាច​ជួប​គ្នា និង​បាន​ឃើញ​​សង្សារ​ខ្លួន​ស្ពាយ​កាបូប​​ខ្មៅ​មួយ។​

ប្រភពឱ្យដឹងទៀត​ថា ភ្លាម​​នោះ សង្សារ​ខ្លួន​បាន​បបួល​នាង​ថា ទៅ​ទិញ​ខ្សែ.​​ក​មាស​មួយ​ខ្សែ​ទៅ ហើយ​បាន​នាំ​នាង​ទៅ​កាន់​​ទូរលក់​មាស ។ ពេល​ទៅ​ដល់​បុរស​ជា​ស​ង្សា​រ​បា​ន​ប្រាប់​ឱ្យ​នាង​រើស​ខ្សែក​មាស​មួយ​ខ្សែទៅ​យក​ម៉ូដ​អី​ក៏​បានដែរ ខណៈ​ដែល​នាង​កំពុង​ពាក់លខ្សែ​កម្តង​មួយ​ៗ​នោះ សង្សារ​​នាង​ក៏​បាន​យក​ចិញ្ចៀន​មាស​ទម្ងន់​៥​ជី មក​ពាក់លដែរ ហើយ​មិន​បាន​ដោះ​មក​វិញ​ទេ ។ ​បន្ទាប់​មក​សង្សារ​នោះ​បាន​និយា​យ​ថា ​ភ្លេច​កាបូប​លុយ​៧​លាន​​រៀល​​នៅ​ក្រៅ សុំ​ទៅ​​យក​មួយ​ភ្លែត​សិន តែ​បានឱ្យ​​កាបូប​ប្រាក់​មក​នាង​កាន់​មួយ​កាបូប ដោយប្រាប់​ថា ​ប្រយ័ត្ន​បាត់​ក្នុង​កាបូប​នេះ​មាន​ប្រាក់​ជាង​៨​លាន​រៀល​។ ពេល​សង្សា​រ​នាង​​ចេញ​ទៅ​បាត់​យូ​រទើបអ្នកលក់​មាស​មានការ​សង្ស័យ​ហើយ​បាន​ប្តឹង​សមត្ថកិច្ច និង​បាន​ធ្វើការ​ឃាត់ខ្លួន​នាង​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ត្រឡាចតែ​ម្តង ៕