ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​ទៅ​ច្រូតស្មៅ​ឆ្ងាយ​ពី​ផ្ទះត្រូវ​ឃាតក​រចាប់រំលោ.ភ ​រួច​អា​រ.ក​សម្លា.ប់​បំបិទមាត់

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ នារី​ម្នាក់អាយុ​២២​ឆ្នាំ​​ត្រូវ​​​ជនមិន​ស្គាល់​មុខ​​ចាប់រំលោ.ភ​សេពសន្ថវៈ រួចអា​រ.ក​សម្លា.ប់បំបិទមាត់ ខណៈ​ពេល​នាង​​ចេញ​ទៅ​ច្រូតស្មៅ​នៅ​វាលស្រែ​មួយ​កន្លែងមាន​ចំងាយ​​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្ទះ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៤ ​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គ ស្រុក​ជើងព្រៃ ។

ខេត្តកំពង់ចាម ​៖ នារី​ម្នាក់អាយុ​២២​ឆ្នាំ​​ត្រូវ​​​ជនមិន​ស្គាល់​មុខ​​ចាប់រំលោភ​សេពសន្ថវៈ រួចអា​រ.ក​សម្លាប់បំបិទមាត់ ខណៈ​ពេល​នាង​​ចេញ​ទៅ​ច្រូតស្មៅ​នៅ​វាលស្រែ​មួយ​កន្លែងមាន​ចំងាយ​​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្ទះ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៤ ​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គ ស្រុក​ជើងព្រៃ ។

តាម​មន្ត្រី​នគរបាល​ស្រុក​ជើងព្រៃបាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រក​ស្មៅ​នៅ​វាលស្រែ​ដូច​សព្វមួយដង​សំរាប់​ទុក​ឲ្យ​គោ​ស៊ី កាលពី​វេលា​ម៉ោង​២រសៀល​ថ្ងៃកើតហេតុ ដោយ​ទៅ​តែ​ម្នាក់ឯង​​ទេ រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល​ មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​​ធ្វើ​ឲ្យ​ឪពុក​ម្តាយ ​ព្រមទាំង​បងប្អូន​ក្រុម​សាច់​ញាត់​មាន​ក្តី​កង្វល់   និង​​បាន​នាំ​គ្នា​ដើរ​​​រក ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​​​​ដល់​វេលា​ម៉ោង​៦​ និង​២៥​នាទី​ល្ងាច ព្រលប់​ទៅ​ហើយនោះ​ស្រាប់តែ​ប្រទះ​ឃើញ​សពនារី​រង​គ្រោះ ដោយ​ខោ​ត្រូវ​បាន​គេ​ចាប់​សំរាតដល់​ត្រឹម​ជង្គង់​ និង​មានស្នាម​អា​រ.ក​ទៀតផង​នៅ​ចំណុច​វាលស្រែចំងាយ​ពី​ភូមិ​ត្រពាំង​ថ្ម៥០០​ម៉ែត្រ  ។ តាម​ការ​សន្និដ្ឋាន​ឃាតក​រអាច​ជា​អ្នក​ស្គាល់​គ្នា​ជាមួយ​ជន​រង​គ្រោះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព