ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​ទៅ​ច្រូតស្មៅ កូន​បង្កាត់ភ្លើង​ដាំបាយ​ឆេះ​ផ្ទះ​ហ្មត់ (​មាន​វី​ដេ​អូ​ឃ្លី​ប​)

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស្បូវ​ ក្រាល​ក្ដារជញ្ជាំង​ស្លឹក ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ បាន​ក្លាយជា​ចំណី​អគ្គិភ័យ​បន្សល់​ទុក​តែ​គ្រោងឆ្អឹង និង​ផេះ​ផង់ ដោយសារ​ភ្លើងចង្ក្រាន ខណៈ​ពេល​ដែល​ម្ដាយ​រវល់​តែ​ទៅ​ច្រូតស្មៅ​ឲ្យ​គោក្របី​ស៊ី​ទុក​កូន​តូច​ៗ​ឲ្យ​នៅផ្ទះ​ដាំបាយ​។ ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៤ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ស្យា ស្រុក​កណ្ដៀង​។ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ឡុ​ង អឿ​ន បាន​រៀបរាប់​ថា ប្ដី​របស់​គាត់​ឈ្មោះ​

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស្បូវ​ ក្រាល​ក្ដារជញ្ជាំង​ស្លឹក ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ បាន​ក្លាយជា​ចំណី​អគ្គិភ័យ​បន្សល់​ទុក​តែ​គ្រោងឆ្អឹង និង​ផេះ​ផង់ ដោយសារ​ភ្លើងចង្ក្រាន ខណៈ​ពេល​ដែល​ម្ដាយ​រវល់​តែ​ទៅ​ច្រូតស្មៅ​ឲ្យ​គោក្របី​ស៊ី​ទុក​កូន​តូច​ៗ​ឲ្យ​នៅផ្ទះ​ដាំបាយ​។ ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៤ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ស្យា ស្រុក​កណ្ដៀង​។ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ឡុ​ង អឿ​ន បាន​រៀបរាប់​ថា ប្ដី​របស់​គាត់​ឈ្មោះ​ប៉ែន រិ​ន ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ទុក​ឲ្យ​គាត់​នៅ​ជាមួយ​កូនប្រុស​ស្រី​ចំនួន​៣​នាក់​។ នៅ​ថ្ងៃ​កើតហេតុ​នោះ គាត់​រវល់​ទៅ​ច្រូតស្មៅ​ឯ​វាលស្រែ ដើម្បី​យក​មក​ឲ្យ​គោក្របី​ស៊ី ទុក​ឲ្យ​កូន​ៗ​នៅ​ចាំផ្ទះ ស្រាប់តែ​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក ពួក​គេ​បង្កាត់ភ្លើង​ចង្ក្រាន​ដាំបាយ​ទុក​ចោល ហើយ​ក្មេង​ៗ​រវល់​តែ​រត់​លេង​ភ្លេច​មក​មើល ក៏​ត្រូវ​ខ្យល់​បក់​រាល​ឆេះ​ជញ្ជាំង និង​ឆេះ​ផ្ទះ​ទាំងមូល​តែ​ម្ដង ដោយ​ពុំ​មាន​អ្នក​ណា​ឃើញ​ភ្លាម​ៗ​ជួយ​ពន្លត់​ទាន់​នោះ​ឡើយ​។ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ខូចខាត​ទាំងស្រុង ក្នុង​នោះ​របស់របរ​សំខាន់​ៗ​មាន​ស្រូវ​មួយ​តោន និង​លុយ​មួយ​លាន​រៀល​។

នៅ​ថ្ងៃ​ទី​២៤ តុលា ២០១៤ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ បាន​នាំ​យក​អំណោយ​របស់​សាខា និង​សប្បុរសជន​ទៅ​ផ្ដល់​ជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នេះ ដល់​លំនៅ​ឋាន មាន​អង្ករ​១០០​គីឡូក្រាម សម្ភារ​ប្រើប្រាស់ សម្លៀក​បំពាក់ និង​ថវិការ ១០​ម៉ឺន​រៀល​, អនុ​សាខា​ស្រុក​កណ្ដៀង មាន​អង្ករ មី សម្ភារ​ប្រើប្រាស់ និង​ថវិការ​១០​ម៉ឺន​រៀល ព្រះ​ចៅអធិកា​វត្ត​កញ្ជរ​ខាងជើង អង្ករ​៥០​គីឡូក្រាម ថវិការ​៥០​ម៉ឺន​រៀល​, លោក​ខូ​យ រី​ដា អភិបាលរង​ខេត្ត ថវិការ​២០​ម៉ឺន​រៀល​, លោក​កាង ប៉េង​ហាក់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ថវិការ​១០​ម៉ឺន​រៀល​, លោក​តាំង ប៊ុ​ន​ហុង ថវិការ​១០​ម៉ឺន​រៀល រួម​ជាមួយ​សប្បុរសជន​ជា​សមាជិក សមាជិការ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត សរុប​៦៥​ម៉ឺន​រៀល​ទៀត​៕