ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ជាង៥ម៉ឺននាក់​ប្រឡងទៅធ្វើការ​នៅប្រទេសកូរ៉េ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តាមរយៈកិច្ចព្រមព្រៀង​ស្តីពីការជ្រើសរើស​ពលករទៅធ្វើការ​នៅសាធារណរដ្ឋកូរ៉េ ​(កូរ៉េខាងត្បូង ) ​រវាងរាជរដ្ឋាភិបាល​កម្ពុជា​និងរដ្ឋាភិបាលកូរ៉េ ​គណៈកម្មាធិការ​​បណ្តុះបណ្តាល ​និង ​បញ្ជូន​ពលករទៅ​បរទេស​នៃក្រសួង​ការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានបើកធ្វើការ​ប្រឡងជ្រើសរើស​ពលករទៅ​បម្រើការងារ​នៅប្រទេសកូរ៉េ ។

បេក្ខជន-បេក្ខនារី​ជាង៥ម៉ឺននាក់ ​បានដាក់ពាក្យ​និងកំពុងប្រឡង​នៅតាមមណ្ឌល​ទំាង១១ទូទំាង​​ប្រទេស​ចាប់តំាងពីថ្ងៃទី២៥ ​តុលា ២០១៤​ និងត្រូវបិទបញ្ចប់​ការប្រឡងនៅថ្ងៃទី២៦​តុលានេះ ។

សូមបញ្ជាក់ផងដែរថា ​ក្នុងចំណោមបេក្ខជន​ជាង៥ម៉ឺននាក់ ​គឺរដ្ឋាភិបាលកូរ៉េជ្រើសរើសយក៤ពាន់នាក់ ​ដើម្បីបន្តបណ្តុះបណ្តាល​ជ្រើសរើស​ឲ្យទៅបម្រើការងារ​នៅសាធារណរដ្ឋកូរ៉េ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕