ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​​នៅ​ខេត្តរតនគិរី​​ហែក​គុក​រត់​ ចាប់​បានម្នាក់​នៅ​ស្រុក​ឆ្លូង​

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ អ្នក​ទោស​ម្នាក់ ក្នុង​ចំណោម​​៦នាក់​ដែល​​ហែក​​គុក​​រត់​​ ​ត្រូវ​សមត្ថកិច្ចស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ម្នាក់​មក​វិញ​​ កាល​ពី​វេលាម៉ោង​​១១​យប់​ថ្ងៃទី​២៤ តុលា នៅ​ក្នុង​ផ្ទះ​សំណាក់​​អង្គរ​ជ័យ ស្រុក​ឆ្លូង​​ ខេត្ត​ក្រចេះ ហើយ​ក្រោយ​​ពីចាប់​​ខ្លួន​អ្នក​ទោស​រូប​នោះ ត្រូវ​បញ្ជូន​ទៅ​​ពន្ធនាគារ​ខេត្ត​​រតនគិរី​ទាំង​យប់ ។

ខេត្ត​រតនគិរី ៖ អ្នក​ទោស​ម្នាក់ ក្នុង​ចំណោម​​៦នាក់​ដែល​​ហែក​​គុក​​រត់​​ ​ត្រូវ​សមត្ថកិច្ចស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ម្នាក់​មក​វិញ​​ កាល​ពី​វេលាម៉ោង​​១១​យប់​ថ្ងៃទី​២៤ តុលា នៅ​ក្នុង​ផ្ទះ​សំណាក់​​អង្គរ​ជ័យ ស្រុក​ឆ្លូង​​ ខេត្ត​ក្រចេះ ហើយ​ក្រោយ​​ពីចាប់​​ខ្លួន​អ្នក​ទោស​រូប​នោះ ត្រូវ​បញ្ជូន​ទៅ​​ពន្ធនាគារ​ខេត្ត​​រតនគិរី​ទាំង​យប់ ។

អ្នក​ទោស​ដែល​ចាប់​បាននោះ​​ឈ្មោះ ស៊ី ​ណូយ​​ ជាប់​​ចោទ​ករណី​ប្រើ​អំពើ​​ហិង្សា​​ ។ 

សូមបញ្ជាក់ថា អ្នកទោស​ចំនួន​៧​នាក់ បាន​ព្យាយាម​រត់​ចេញពី​ពន្ធនាគារ​ភ្នំ​ស្វាយ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ តុលា ។ ទោះបីជា​យ៉ាងណា ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​មក​ទាន់ ក៏​ចាប់ខ្លួន​បាន​ម្នាក់​មក​វិញ រីឯ​៦​នាក់​ទៀត​រត់​រួច​ដោយ​សុវត្ថិភាព​បាត់​ស្រមោល ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ឧត្តមសេនីយ៍ត្រី ទី​ន សុ​វ​ណ្ណី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​ទ្បា​បាន​សៀ​ក ក្រុង​បាន​លុង ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ថា អ្នកទោស​ក្នុង​បន្ទប់​មួយ​នេះ​មាន​ចំនួន​១២​នាក់ ហើយ​នៅ​វេលា​ទៀប​ភ្លឺ​ម៉ោង​ប្រមាណ​ជាង​៣ លោក​បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ ស្រាប់តែ​ប្រទះ​ឃើញ​អ្នកទោស​ពីរ​បី​នាក់ រត់​ចេញ​តាម​ចម្រឹង​បង្អួច ដែល​កាត់​ដាច់​ចំនួន​២​ដើម ។

ពេល​នោះ​លោក​បាន​ស្រែកហៅ​កម្លាំង​មក​ជួយ​ក៏​ចាប់ខ្លួន ​បាន​អ្នកទោស​ម្នាក់​វិញ ហើយ​ទៅ​ពិនិត្យ​មើល​ក្នុង​បន្ទប់​បាត់​អ្នកទោស​ចំនួន​៦​នាក់ ។ តាម​សម្តី​របស់​លោក​ប្រធាន​​ពន្ធនាគារ​បាន​បង្ហាញ​ថា ប្រសិនបើ​លោក​មក​មិន​ទាន់​សកម្មភាព​អ្នកទោស​រត់​ទេ ក្នុង​បន្ទប់​ទាំង​១២​នាក់​ច្បាស់​ជា​រត់​រួច​ទាំងអស់​មិន​ខាន​ទ្បើ​យ ។ លោក​ប្រធាន​​ពន្ធនាគារ​និយាយ​ថា អ្នកទោស​ទាំង​៦​នាក់​រួម​មាន​៖

១-​ឈ្មោះ  ចាន់ សារស់ ជា​មេខ្លោង ករណី​លួច (​ធ្លាប់​ចាប់ខ្លួន​បាន​និង​ហែក​គុក​រត់​ចេញ​ញឹកញាប់​) ។
២-​ឈ្មោះ ផា​ន់ សុ​ភ័ក្ត្រ ករណី​លួច
៣-​ឈ្មោះ ស៊ី​ ណូយ ករណី​ប្រើ​អំពើ​ហិង្សា
៤-​ឈ្មោះ សាស់ សា​រ៉េ​ត ករណី​លួច
៥-​ឈ្មោះ អ៊ុ​ន ចាន់ធូ ករណី​លួច
៦-​ឈ្មោះ លឹ​ម ស៊ី​ថា ប្រើប្រាស់​សារធាតុ​ញៀន ៕

ព័ត៌មាន​លម្អិតនឹ​ង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព