ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​លុយ​​មួយ​សេន​នាំ​​គ្នា ច្រៀង​ខារ៉ា​អូខេ​1​យប់​​ទល់​ភ្លឺ នៅ​​ហាង​តន់​​ហន់​ជួប​​ស្នេហ៍

10 ឆ្នាំ មុន

ខេត្តកំពត ៖ យុវជន​ឈ្មោះ ឯម ធា អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ដើម​ស្នាយ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២២ តុលា ខណៈ​ពេល​រូបគេ​នាំ​គូកន​២​នាក់​ផ្សេង​ទៀត ចូល​ច្រៀង​ខារ៉ាអូខេ​ហាង​«​តន់​ហន់​ជួប​ស្នេហ៍​» បែរជា​អត់​ប្រាក់ ទើប​ម្ចាស់​ហាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។ យោង​តាម​សម្តី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បាន​និយាយ​ថា កាលពី​យប់​ថ្ងៃ​ទី​២១ តុលា បាន​យុវជន​៣​នាក់​បាន​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​ឈ្មោះ «​តន់​ហន់​ជួប​ស្នេហ៍​» ដែល​មា​នទី​តាំងនៅ​ផ្សារ​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ។

ខេត្តកំពត ៖ យុវជន​ឈ្មោះ ឯម ធា អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ដើម​ស្នាយ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២២ តុលា ខណៈ​ពេល​រូបគេ​នាំ​គូកន​២​នាក់​ផ្សេង​ទៀត ចូល​ច្រៀង​ខារ៉ាអូខេ​ហាង​«​តន់​ហន់​ជួប​ស្នេហ៍​» បែរជា​អត់​ប្រាក់ ទើប​ម្ចាស់​ហាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។ យោង​តាម​សម្តី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បាន​និយាយ​ថា កាលពី​យប់​ថ្ងៃ​ទី​២១ តុលា បាន​យុវជន​៣​នាក់​បាន​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​ឈ្មោះ «​តន់​ហន់​ជួប​ស្នេហ៍​» ដែល​មា​នទី​តាំងនៅ​ផ្សារ​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ។ យុវជន​ទាំងនេះ បាន​ច្រៀង​រាំ​លេង​សប្បាយ​តាម​ទំនើងចិត្ត រហូត​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២២ តុលា ។

លុះ​ពេល​ពួក​គេ​ឈប់​ច្រៀង ម្ចាស់​ហាង​ខារ៉ាអូខេ ក៏​មក​គិត​ប្រាក់​អស់​ចំនួន​២៦​ម៉ឺន​៨​ពាន់​រៀល ស្រាប់តែ​ពេល​នោះ​យុវជន​ទាំង​៣​នាក់ អត់​មាន​ប្រាក់​ឱ្យ​ទេ ហើយ​ពួក​គេ​បាន​សុំ​ម្ចាស់​ហាង​ទៅ​រក​ប្រាក់​យក​មក​សង ។ ប៉ុន្តែ​ម្ចាស់​ហាង​មិន​អនុញ្ញាត​ឱ្យទៅ​ណា​ទេ ស្រាប់តែ​យុវជន​២​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ម្នាក់​ឈ្មោះ ទ្បា​យ ឆេ​ត អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ដើម​ស្នាយ ឃុំ​ព្រែក​ក្រឹស និង​ម្នាក់​ទៀត​ឈ្មោះ ឈួ​ន សុភា​ស់ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ក្រឹស បាន​លួច​ទ្បើ​ង​តាម​របង​ខាងក្រោយ​គេច​ទៅ​បាត់​ស្រមោល ទុក​ឱ្យឈ្មោះ ឯម ធា ដេក​លក់​ក្នុង​បន្ទប់​ខារ៉ាអូខេ​តែ​ម្នាក់ឯង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ប៉ូលិស​បាន​ស្រង់​សម្តី​ម្ចាស់​ហាង​តន់​ហន់​ជួប​ស្នេហ៍ ឱ្យ​ដឹង​ថា ក្រុម​យុវជន​ទាំង​៣​នាក់​នេះ មានគំនិត​ឆបោក ហើយ​ក៏​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែក​ក្រឹស ឱ្យ​ឃាត់ខ្លួន​ឈ្មោះ ឯម ធា ដែល​ស្រវឹង​ជោក​ដេក​មិន​ក្រោក ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក និង​បំពេញ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ លោក​អនុសេនីយ៍ឯក រ័​ត្ន សំអាង អធិការរង​នគរបាល​ស្រុក មាន​ប្រសាសន៍​ថា ជន​ឈ្មោះ ឯម ធា មាន​សាវតារ​មិនល្អ​ទេ ព្រោះ​កន្លង​មក​ធ្លាប់​ហៅ​ឪពុក​របស់​ខ្លួន​កាប់​គ្នា​ម្តង​ហើយ និង​លួច​ទូរស័ព្ទ​អ្នកផ្សារ​តន់​ហន់ ព្រមទាំង​លួច​ប្រាក់​គេ​នៅ​ក្រោម​កែបម៉ូតូ​អស់​ចំនួន​៩០​ម៉ឺន​រៀល​ទៀត​ផង ។

ចំណែក​ករណី​ខាងលើ​នេះ ក្រុម​សាច់ញាតិ​ក៏​មិនរ​វីរ​វល់​ដែរ ព្រោះ​ជា​កូន​ដែល​ប្រដៅ​មិន​បាន ហើយ​ពេល​ឮដំណឹង​នេះ បងប្អូន​ម្នាក់​ៗ​ហួសចិត្ត​ស្ទើរ​គ្រប់​គ្នា កោតតែ​អត់​លុយ​មួយ​រៀល​ផង ហ៊ាន​នាំ​គ្នា​ទៅ​ច្រៀង​ផឹកស៊ី​សប្បាយ​ទៅ​កើត ៕