ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បានសម្រេច​ប្តឹងស្រ្តីទេសច​រណ៍​ដែលបំផ្លា​ញព្រះពុទ្ធ​រូបនៅ​ប៉មកណ្តាលប្រាសាទ​​បាយន័ទៅតុលាការ ​

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដ្ឋលេ​ខាធិការ​នៃក្រសួង​វប្បធម៌ ​និង វិចិត្រ​​​សិល្បៈ ​​លោក ជុច ​ភឿន​ បាន​​អះអាង​ថា​កម្ពុជា​បាន​សម្រេច​ចិត្តដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវច្បាប់​ ប្រឆាំង​ទៅនឹង​ស្រ្តីទេសចរណ៍​ជន​ជាតិ​ (New Zealand) ដែល​បាន​ធ្វើសកម្មភាព​ បំផ្លិចបំផ្លាញ​ព្រះ​ពុទ្ធិរូប ​មួយអង្គ ​តម្កល់​នៅប៉ម​កណ្តាល ​នៅ​ប្រាសា​ទបាយ័ន កាល​

ខេត្តសៀមរាប ៖ រដ្ឋលេ​ខាធិការ​នៃក្រសួង​វប្បធម៌ ​និង វិចិត្រ​​​សិល្បៈ ​​លោក ជុច ​ភឿន​ បាន​​អះអាង​ថា​កម្ពុជា​បាន​សម្រេច​ចិត្តដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវច្បាប់​ ប្រឆាំង​ទៅនឹង​ស្រ្តីទេសចរណ៍​ជន​ជាតិ​ (New Zealand) ដែល​បាន​ធ្វើសកម្មភាព​ បំផ្លិចបំផ្លាញ​ព្រះ​ពុទ្ធរូប ​មួយអង្គ ​តម្កល់​នៅប៉ម​កណ្តាល ​នៅ​ប្រាសា​ទបាយ័ន កាល​ពីរាត្រី​ថ្ងៃទី០៩​ ខែតុលា ​ឆ្នាំ២០១៤ ​កន្លងទៅ ។

លោក ជុច​ ភឿន ​បានបញ្ជា​ក់យ៉ាង​ដូច្នេះ​​នៅក្នុងបទសំភាសន៍​មួយ​ជាមួយ​ក្រុមអ្នកសារពត៌​មាន កាលពី​ព្រឹក​ថ្ងៃទី២៣ ​តុលា ​នេះ​បន្ទាប់​ពីពិ​ធី​ពុទ្ធាភិ​សេកព្រះ​​​​ពុទ្ធិរូប ​ក្រោយពីអ្នកអភិរក្ស​​ថ្មនៃអាជ្ញាធរអប្ស​រាជួស​ជុល​រូប ដែល​បានព្រារព្ធ​ធ្វើឡើង​នៅមុខ​រានហាល​ប្រាសាទ​បាយ័ន មុននឹង​ដង្ហែតាម​ពិធីសាសនា​យកទៅ​តម្កល់​នៅ​កន្លែង​ដើម (ប៉មប្រាសា​ទកណ្តាល) សម្រាប់​ទុកជាទីសក្ការៈ​ នៃពុទ្ធ​សាសនិក​ទាំងអស់ ។ ពិធី​ពុទ្ធាភិសេក​ព្រះ​​ពុទ្ធិរូបត្រូវបាន​ប្រារព្ធធ្វើ​នៅរានហាល​មុខប្រាសាទ​បាយ័ន ដែល​ជាបេះ​ដូងនៃ​អតី​ត​រាធានី​អង្គរ​នាសម័យ​អាណាច​ក្រខ្មែរដ៏​ល្បាញល្បី ​ដោយ​មានចូល​រូបពីមន្រ្តី​រាជការ ​ពុទ្ធបរិសទ័ និងប្រ​ជាពលរដ្ឋ​ចំនួន​រាប់រយ​អង្គ-​នាក់ ​ជាមួយនឹង​គ្រឿងបូជា​ មានទៀន​​ធូប ភួងផ្កា និងភ្លេងបុរាណ​ផងដែរ ។​លោកបា​នបញ្ជា​ក់បន្ថែម​ថា ករ​ណីនេះ​យើងបាន​ពិភាក្សាគ្នា​ផ្នែកច្បាប់រួច​រាល់ហើយ គឺដាច់​ខាតត្រូវ​តែប្តឹង​ទៅ​​តុលាការ ហើយ​ពេលនេះ​រដ្ឋាភិ​បាល​ប្រទេស​កម្ពុជា​និងប្រទេស​ញ៉ូហ្សឺឡែន​ កំពុង​តែពិភាក្សា​គ្នា ធ្វើបត្យា​ប័ន នាំខ្លួន​ស្រ្តីដែល​បានប្រព្រឹត្ត​ទង្វើ​ដ៏ឆោ​តល្ងង់នោះ​មកកម្ពុជា ​ដើម្បី​ធ្វើការកាត់​ទោស​ទៅតាម​ផ្លូវច្បាប់ ។

គួរបញ្ចា​ក់ផងដែរ​ថា ស្រ្តីទេសច​រណ៍​ជាតិ New Zealand ដែលកំពុង​​ត្រូវបាន​ប្តឹងដោយ​រដ្ឋាភិបាល​កម្ពុជា​​នោះ​មានឈ្មោះ ​willlemijing ​Vermaat ​អាយុ ៤០ ។​ កាលពីយប់​ថ្ងៃទី១០ ​ខែតុលា ឆ្នាំ ២០១៤​កន្លង​ទៅគាត់​ត្រូវ​បាន​គេរាយការណ៍​ថាបាន​ទៅពួនសម្ងំ​​យ៉ាងអាថកំបាងនៅ​ក្នុងបរិវេណ​ប្រាសាទ​បាយ័ន រួចធ្វើ​សកម្ម​ភាព​ច្រាន​ព្រះ​ពុទ្ធិរូប​អង្គកម្កល់​នៅប៉ម​កណ្តាល​នៃប្រាសាទ​បាយ័ន​ជាបេះ​ដូងនៃ​អតីត​រាជធានី​អង្គរ​នាសម័យ​ចក្រភព​ខ្មែរ​ដ៏ល្បាញ​ល្បី ​​ទម្លាក់ចេញពី​បល្ល័ង្គ ដើម្បី​ដណ្តើម​យកក​ន្លែងសំរាប់​រូបគាត់​អង្គុយ​សមាធិម្តង​បណ្តាល​ឲ្យបែក​បាក់ជា​ច្រើនបំ​ណែក។ 

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើ​ទំព័រកាសែតកោះសន្តិភាព