ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ឈរ​បត់​ជើង​តូច​ត្រូវ​ជន​ដៃ​ដល់​​វាយប្លន់​​យក​ម៉ូតូ​និង​លុយ

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរ​ស​​អ្នក​​រត់​ម៉ូតូ​ឌុប​ម្នាក់​ទើប​មក​ពី​ស្រុក​កំណើត​បាន​២​ថ្ងៃ​ ខណៈ​ពេល​ត្រឡប់​មក​ពី​ដឹក​ម៉ូយវិញ​ឈប់​ចុះ​បត់ជើងតូច​តាម​ផ្លូវត្រូវ​ជន​ដៃ​ដល់​ មិន​ស្គាល់​មុខ​លប​វាយ​ពីក្រោយ​ប្លន់​យក​លុយ​១០​ម៉ឺន​រៀល ទូរស័ព្ទ​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១២​និង​៥០​​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ តុលា នៅ​ជាប់​របង​វត្ត​បារមី​អង្គ​បូ​រី​ ហៅ​វត្ត​តាំងក្រសាំង ស្ថិត​ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​មានឈ្មោះ ជួប សឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​មិនពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ចៅ ឃុំ​ពពែ ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មុន​ពេលកើត​ហេតុ​ ​គាត់​បាន​ជិះ​ម៉ូតូ​គុប​ជ្រុង​សេ​៩០ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង ដឹក​ម៉ូយយក​ទៅ​ដាក់​នៅ​មុខ​ពោធិ៍​​ចិន​តុង រួច​ហើយ​បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​វិញ ។ ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​ឈប់​ម៉ូតូ​ចុះ​បត់ជើងតូច​នៅ​ជាប់​របង​វត្ត​តាំងក្រសាំង​ដោយ​ឈរ​បែរ​មុខ​​ ផ្ទប់​​​​នឹង​ជញ្ជាំង ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​​ដើរមក​ដល់​ព្រួត​វាយ​រូប​គាត់​ពីក្រោយ​ខ្នង​ប្រដាប់​ដោយ​កាំបិត​បុ័ងតោ​១ កាំបិត​សាំង​គី​ម​មួយ បាន​ព្រួត​វាយ​​ជន​រង​គ្រោះ​បែកក្បាល​ពី​ខាងក្រោយ ​ហើយ​ប្លន់​យក​ទូរស័ព្ទ​ដៃមួយ​គ្រឿង លុយ​ចំនួន​១០​ម៉ឺន​រៀល និង​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ចេញ​ទៅ​បាត់ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព