អ្នកទោស៦នាក់ហែកគុករត់ចេញពីពន្ធនាខេត្តរតនគិរី
ខេត្តរតនគិរី ៖ អ្នកទោស៦នាក់នៅក្នុងបន្ទប់តែមួយ បានធ្វើសកម្មភាពអារចម្រឹងបង្អួចរត់ចេញពីពន្ធនាគារខេត្តរតនគិរី កាលពីម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៣ តុលា ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ច និងសាក្សីឱ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តមួយបំាងកន្លះអត់ស្គាល់ស្លាកលេខមួយគ្រឿងបានមកចតក្បែរពន្ឋនាគារ ដែលគេសង្ស័យថា រថយន្តនេះទំនងជាមានការពាក់ព័ន្ឋនឹងការដឹកជញ្ជូនអ្នកទោសទំាង០៦នាក់ បន្ទាប់ពីធ្វើសកម្មភាពអារចម្រឹងបង្អួចនោះរួច ។
អ្នកទោស០៦នាក់ដែលភាគច្រើនពាក់ព័ន្ឋបទល្មើសលួចរួមមានឈ្មោះ ចាន់ សារួស (បទល្មើសលួច ហើយ ជននេះធ្លាប់លួចចេញពីគុកញឹកញាប់និងចាប់បានក៍ញឹកញាប់ដែរ ) , ផាន់ សុភ័ក្រ (លួច ) , ទី ណូយ (ហិង្សា) , លាស់ សារ៉េត (លួច ) , អ៊ុន ចាន់ធូ (លួច) និង លឹម ស៊ីថា (គ្រឿងញៀន ) ។ នៅពេលនេះ សមត្ថកិច្ចកំពុងតាមចាប់មកវិញហើយ តែទំនងជាដូចរាវម្ជុលក្នុងសមុទ្រ ព្រោះសកម្មភាពនេះហាក់មានផែនការទុកមុន ។ កោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយភ្លាមៗនៅឡើយទេ ពីថ្នាក់ដឹកនំាពន្ឋនាគារខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ តុលានេះ ៕
ចែករំលែកព័តមាននេះ