ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឡិចស៊ីស៥៧០ ពន្លះពីក្រោយ​គូទ​​រថយន្ត​វីហ្គោ​ពេញ​ទំហឹង​ រង​ការខូច​ខាត​ទាំង​សង​ខាង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិចិន​ស្រវឹង​ធ្លាក់​ភ្នែក​បានបើក​រថយឡិចស៊ីស៥៧០​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ពី​ក្រោយ​រថយន្ត​​វីហ្គោ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការខូច​ខាត​យ៉ាង​ដំណ។​ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង១និង​១០​នាទីអាធ្រាត្រ​ ថ្ងៃ​ទី២៣ តុលា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន តាយ តាយ​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មនុវង្ស ក្នុង​សង្កាត់បឹង​រាំង ខណ្ឌ​ដូន​ពេញ ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​វីហ្គោមួយ​គ្រឿង​ ពណ៌ស្លែរ​ ពាក់ស្លាកលេខកណ្តាល​​2A-448 ជិះ​ដោយ​បុរស​ជន​ជាតិ​ចិន​៣នាក់ និងនារីខ្មែរ​២នាក់​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់ចំណុច​កើត​ហេតុ រថយន្ត​វីហ្គោ ក៏បាន​បង្អង់ល្បឿន ​អែប​ចូល​ភោជនីយដ្ឋាន តាយ តាយ​ ក៏ត្រូវបាន​រថយន្ត​ឡិចស៊ីស ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​ 2X-7668 បើក​ដោយ​បុរស​ជន​ជាតិចិនស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់ តាម​ផ្លូវ​ព្រះ​មុនី​វង្ស ស្រប​ទិសគ្នា​ក៏បាន​បើក​ជ្រុល​មក​បុក​ពីក្រោយ​រថយន្ត​វីហ្គោ​ពេញ​ទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរគ្រឿង​រង​ការខូច​ខាត​យ៉ាង​ដំណំ ។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ពិនិត្យ និងសម្រប​សម្រួល​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ​ផងដែរ ។