ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុង​ដាឌ្រីម សេ១២៥ ពីរ​គ្រឿង​ពន្លះ​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​២​នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពីជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បង្ក​ឡើងរវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១១ និង​១០​នាទី នៅ​ចំណុច​ក្បែរ​ហាង​ អា​ ឃីត​៩៩៩ ​ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពីជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បង្ក​ឡើងរវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១១ និង​១០​នាទី នៅ​ចំណុច​ក្បែរ​ហាង​ អា​ ឃីត​៩៩ ​ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុគេឃើញ​បុរស​ម្នាក់ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ​២០១៥ ​ពណ៌ខ្មៅ​ មួយ​គ្រឿង​ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1AK-8119​ ចេញ​ពីហាង​ផឹក​ស៊ី ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ស្ថាន​ភាពស្រវឹង​មក​ដល់​ចំណុច​កើត​ហេតុ​​ម៉ូតូ​បាន​បត់​ឆ្លង​ផ្លូវ​ក្នុង​ទិសដៅ​ពីលិច ទៅ​កើត ក៏បានជ្រុល​ទៅ​​បុក​ម៉ូតូហុង​ដា​ឌ្រីម​សេ១២៥​មួយ​គ្រឿង​ទៀត​ ដែល​ធ្វើ​ដំណើរ​បញ្រ្ចាសទិសគ្នា ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​របួស​ធ្ងន់​ទាំង​សង​ខាង​។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​នគរ​បាល​នាំយក​ទៅរក្សាទុកទៅ​កាន់​អធិការដ្ឋាន​ខណ្ឌមាន​ជ័យ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ។