ផឹកស៊ីស្រវឹងទាញកាំភ្លើងខ្លីភ្ជង់គំរាមបាញ់គេ លុះពេលចាប់ខ្លួនបានធ្លាយរឿងបាញ់សម្លាប់មនុស្ស
ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ឈ្មោះគីម សម្បតិ្ត ហៅពៅ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចដេញប៉ផាប់ចាប់ពភីងចាប់ខ្លួនបាន បន្ទាប់ពីជននេះយកកាំភ្លើងខ្លីK59ទៅគំរាមភ្ជង់ក្បាលគេក្នុងពេលផឹកស៊ី ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ តុលា ២០១៤ នៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដោយដកហូតបានទាំងកាំភ្លើងខ្លីជាវត្ថុតាង ជាប់ចោទប្រើប្រាស់អាវុធខុសច្បាប់ និងធ្លាយរឿងបាញ់គេស្លាប់នៅក្នុងក្លិបរាជធានីភ្នំពេញផងដែរ ។


ចែករំលែកព័តមាននេះ