ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​អាយុ​មួយខួបកន្លះ​រមៀលធ្លាក់ចូល​ក្នុង​ប្រឡាយទឹកស្អុយលិច​បាត់​រក​សព​មិន​ឃើញ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្មេង​ប្រុស​ម្នាក់​មាន​អាយុទើប​តែ​មួយ​ខួប​កន្លះ​​បាន​រមៀ​ល​ធ្លាក់​តាម​ជញ្ជាំង​ផ្ទះ​ចូល​ទៅ​ក្នុង​ប្រ​ឡាយ​ទឹក​ស្អុ​យដែល​កំពុង​ហូរ​ត្រ​បា.ញ់​​​​បណ្តាល​ឱ្យ​​លិច​ស្លា.ប់​ក្នុង​ប្រ​ឡាយ​ទឹក​ស្អុយ​នោះ​ ​ដោយ​រក​សព​មិន​ទាន់ឃើញ​នៅ​ឡើយ​ទេ ។ ហេតុការណ៍នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧ និង ៣០​នាទី​យប់ ថ្ងៃទី​

រាជ​ធានី​ភ្នំ​ពេញ ៖ ក្មេង​ប្រុស​ម្នាក់​មាន​អាយុទើប​តែ​មួយ​ខួប​កន្លះ​​បាន​រមៀ​ល​ធ្លាក់​តាម​ប្រ​លោះ​ជញ្ជាំង​ផ្ទះ​ចូល​ទៅ​ក្នុង​ប្រ​ឡាយ​ទឹក​ស្អុ​យដែល​កំពុង​ហូរ​ត្រ​បាញ់​​​​បណ្តាល​ឱ្យ​​លិច​ស្លាប់​ក្នុង​ប្រ​ឡាយ​ទឹក​ស្អុយ​នោះ​ ​ដោយ​រក​សព​មិន​ទាន់ឃើញ​នៅ​ឡើយ​ទេ ។ ហេតុការណ៍នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧ និង ៣០​នាទី​យប់ ថ្ងៃទី​១៩ តុលា ២០១៤ នៅ​ចំណុច​ក្រុម​ទី៧ ភូមិសមាគមន៍ព្រះច័ន្ទក្រហម ស្ថិត​ក្នុង​សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។​

ក្មេង​ប្រុស​រង​គ្រោះ​មាន​ឈ្មោះ សួស ដេវិដ​ អាយុ​មួយ​ខួប​កន្លះ​ ។ ម្តាយ​ក្មេង​រង​គ្រោះឈ្មោះ សិុន​កូសាំងស៊ី អាយុ៣៤ឆ្នាំ មុខរបរ​កាត់ដេរ មាន​ប្តីឈ្មោះ សួស សុភា អាយុ​៣៣ឆ្នាំ ។​

ប្រ​ភពព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គឺក្មេង​ប្រុស​រង​គ្រោះ​បាន​វា​លេង​ជា​មួយ​​បងស្រី​នៅ​លើ​ផ្ទះ​ដែល​មាន​ទំហំ ៤ ម៉ែត្រ គុណនិង​៦​ម៉ែត្រ សង់នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ ។ ខណៈ​ពេល​ដែល​កំពុង​វាលេង​នោះ​ស្រាប់តែកុមារ​រង​គ្រោះ​និង​បងស្រី​បាន​រមៀល​ទៅ​ប៉ះ​និង​ជញ្ជាំង​សង្ក័សី​ដែល​ពុក​ផុយ​ទៅ​ហើយ​នោះ ក៏ធ្វើ​ឱ្យ​ជញ្ជាំង​សង្ក័សី​នោះ​របើក​ធ្លាក់​ក្មេង​ប្រុស រង​គ្រោះ​និង​បង​ស្រី​រ​​​ពីលើ​ផ្ទះ​ ហើយ​ភ្លាមៗត្រូវ​ម្តាយ​ឃើញ​ទាន់​ក៏​​ហក់ទៅ​ចាប់ជើង​កូនស្រី​ជាប់មិន​បណ្តាល​ឱ្យ​មាន​របួស​អ្វីទេ តែជា​អកុសល ក្មេង​ប្រុសរង​គ្រោះ​បាន​ធ្លាក់ចូល​ប្រឡាយ​ទឹក​ស្អុយ​នោះលិច​បាត់រក​សព​មិន​ឃើញ​នោះទេ ។

ក្រោយពេល​កើត​ហេតុ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាង​លើ​ដែល​សុទ្ធសឹង​ជា​អ្នក​មាន​ជីវភាព​ក្រីក្រ នោះ​បាន​សហ​ការ​គ្នា​​ចុះ​ត្រាំ​ក្នុង​ទឹក​ស្អុយដោយ​មិន​ខ្ពើម​រ​អើម​និង​ក្លិន​ស្អុយ​នោះ​ទេ​​ ដើម្បី​រាវ រក​សព​ក្មេង​ប្រុស​រង​គ្រោះ​នោះតែរក​មិន​ឃើញ​នោះទេ ។ នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ផងដែរគេឃើញ​​​អាជ្ញាធរ​​មូល​ដ្ឋាន​មក​ជួួយ​អន្តរាគមន៍​យ៉ាង​ណា​ក៏ដោយ​ក៏នៅ​តែរក​សពក្មេង​ប្រុស​នោះ​មិន​ឃើញ​ដដែល ដែល​ធ្វើ​ឱ្យ​ម្តាយ​ឪពុក​ក្មេង​រង​គ្រោះ​យំហើម​ភ្នែក​​ព្រោះ​តែអាណិត​កូន​ដែល​បាន​ស្លាប់ លិច​បាត់​សព​ក្នុង​ទឹក​ស្អុយ​នោះ​។

គួរបញ្ជាក់​ផងដែរ​ថា គ្រួសារ​សព​កុមារ​រង​គ្រោះ​ខាង​លើ​នេះ​គឺមាន​ជីវភាព​ទី​ទាល់​ក្រ​ ដែល​បាន​មក​សង់​ផ្ទះ​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​ ​។ ហើយពេល​នេះ​ក៏កាន់តែធ្វើឱ្យ​គ្រួសារ​មួយ​នេះ​ជួប​ទៅ​នឹង​ការលំបាក​មួយ​គ្រា​ទៀត​ខណៈ​ដែល​កូន​ជា​ទី​ស្រលាញ់​បាន​ស្លាប់បាត់បង់ជីវិត​ ដោយ​សារ​តែជញ្ជាំង​ផ្ទះ​ពុក​ផុយ នោះ​។​​