ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អះអាង​ថា​កើតមក​បាន​ពង និងចិញ្ចៀន​ព្រម​ចេញពី​វត្ត​ទាំង​ប្រទាំង​ប្រ​ទើស ​

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖​ ដូច​​​ការ​គ្រោងទុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ ​តុលា ​​២០១៤ ព្រះ​អនុគណ​ស្រុក​បរិបូរ​ណ៍ លោក​អភិបាលស្រុក និង​មន្ត្រី​ធម្មការ​ស្រុកជា​ច្រើន​រូប​​ បាន​និមន្ត ​និង​អញ្ជើញទៅ​ចូល​រួមប្រជុំ​ដើម្បី​សុំអញ្ជើញ​ស្ត្រីដែល​បាន​អះអាង​ថា កើតមក​ជា​ពង និង​ជា​ចិញ្ចៀនឱ្យ​ចេញពី​វត្ត​ព្រះ​ឥន្ទ​កោ​សី ហៅ​វត្តដំរី​កូន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៍ ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​វិស័យព្រះ​ពុ​ទ្ឋសាសនា ។

ខេត្តកំពង់ឆ្នាំង ៖​ ដូច​​​ការ​គ្រោងទុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ ​តុលា ​​២០១៤ ព្រះ​អនុគណ​ស្រុក​បរិបូរ​ណ៍ លោក​អភិបាលស្រុក និង​មន្ត្រី​ធម្មការ​ស្រុកជា​ច្រើន​រូប​​ បាន​និមន្ត ​និង​អញ្ជើញទៅ​ចូល​រួមប្រជុំ​ដើម្បី​សុំអញ្ជើញ​ស្ត្រីដែល​បាន​អះអាង​ថា កើតមក​ជា​ពង និង​ជា​ចិញ្ចៀនឱ្យ​ចេញពី​វត្ត​ព្រះ​ឥន្ទ​កោ​សី ហៅ​វត្តដំរី​កូន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រាល  ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៍ ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​វិស័យព្រះ​ពុ​ទ្ឋសាសនា ។

ជុំវិញ​ការ​ប្រជុំ​ខាង​លើ​នេះ​ ព្រះសង្ឃ​ព្រះ​នាម យ៉ង់ វ​ណ្ណា​ន ដែល​គ​ង់​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សី​( វត្តមាន​លោក​តែ​មួយ​អង្គ​នេះ​) បានមាន​សង្ឃ​ដិ​កា​​ សុំ​ឱ្យ​​ញោមស្រី ជា អ៊ី​ត  បាន​ស្នាក់​នៅ​ក្រោយ​វត្ត​នេះ​វិញ​ ដែលពេល​នេះ​កំពុងធ្វើ​ផ្ទះ​មួយខ្នង​អោយ​ស្នាក់​នៅ​ហើយ ។ ​អស់លោក​ជា​មន្ត្រី​ធម្មការ ជា​អាជ្ញាធរ​ស្រុក នៅ​ឆ្ងាយ​មិនដឹង​ទេ តែ​អាត្មា នៅ​ទីនេះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ ​គឺ​បានដឹង​ច្បាស់​ណាស់​ពី​អ្វី​ដែល​ជា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​អស់លោក​មក​ថា​ដេញ​គឺ​ដេញ​ភ្លាម អ​ញ្ចឹ​ងគ្នា​រក​កន្លែង​ម៉េច​ទាន់ ម្យ៉ាង​វិញទៀត​ក្នុងច្បាប់​ព្រះ​ពុ​ទ្ធសាសនាក៏​មិន​បាន​ហាមឃាត់​មិនឱ្យ​​បុគ្គល​ណា​មាន​ជំនឿអ​រូ​បិយ​បែប​នេះ​ដែរ ។

​លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូរ​ណ៏ បាន​មាន​ប្រសា​សន៍​ថា មិនមែន​គេ​មិន​ឱ្យ​​ជឿ​នោះទេ ជឿ​អី​ក៏​ជឿ​ចុះ តែ​សុំ​ឱ្យ​ស្ត្រី​រូប​នោះ​ចាក​ចេញពី​វត្ត ព្រោះ​វត្ត​ជា​កន្លែង​សម្រាប់​​ពុ​ទ្ធបរិ​ស័ទមក​គោរព​បូជា​ព្រះពុ​ទ្ធ​សាសនា ហើយ​រឿង​ថា ​សុំ​ឱ្យ​​គាត់​នៅ​ក្រោយ​វត្តក៏​មិន​បាន​ដែរ ព្រោះ​ឆ្ងាយ​តែ​ពី​សាលាឆាន់​ដែលគាត់​កំពុង​ស្នាក់​នៅ​ប្រហែល​៥០​ម៉ែត្រ​ប៉ុណ្ណោះ  ដូច​ជា​ដូច​ទេ បើ​បាន​ចេញ​ហើយ​សុំ​ឱ្យ​​គាត់​ទៅស្នាក់​នៅ​ទីណា​ដែល​ឆ្ងាយ​ពី​វត្ត ឬ​បើ​មិន​អ​ញ្ចឹ​ង​ទៅ​ផ្ទះ​គាត់​ក៏​ល្អ​ដែរ​។ ហើយ​បើ​មិន​ចេញ​តាម​ការអញ្ជើញ របស់​អាជ្ញាធរ​ទេ​នោះ អាជ្ញាធរ​ស្រុក និង​ខេត្តនឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ជា​មិន​ខាន ។

ដោយសារ​តែ​មិន​អាច​ប្រឆាំង​នឹង​អាជ្ញាធរ​បាន នៅ​ព្រឹក​ថ្ងែ​ទី ១៩ ​តុលា​នេះ គេ​ឃើញ​ស្ត្រី​រូបនោះ​បាន​ព្រម​រើ​សម្ភារៈ​របស់​ខ្លួន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ទាំង​ក្តី​មួ​ហ្មង​ និង​សោកស្តាយ ។

​សូម​រំ​ឮ​ក​បន្តិច​ថា ស្ត្រី​ឈ្មោះ ជា អ៊ី​ត អាយុ​៤២​ឆ្នាំ រស់នៅ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​វត្ត​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី៨ ​​តុលា ជា​ថ្ងៃ​ចេញ​វស្សា បាន​អះអាង​ថា ខ្លួនមាន​បារ​ម៉មី​មក​សណ្ឋិត ហើយ​បានឱ្យ​ប្តី​ និង​កូន ព្រម​ជាមួយ​អ្នក​ជិតខាងជូន​គាត់​ទៅ​វត្ត ដោយ​និយាយ​ថា «​ជូន​មាតា​ទៅ​ប្រោស​ពល​» ។ ​បន្ទាប់មក​កើត​បាន​ចិញ្ចៀន​២​វង់​នៅ​ថ្ងៃ​បន្ត​បន្ទាប់​គ្នា និង​បាន​បង្ហាញ​ពង​មួយ​គ្រាប់​ដោយ​អះអាង​ថា កើត​កាលពី​ជាង​៣​ខែ​មុន ធ្វើឱ្យ​​ផ្អើល​ភ្លូកទឹកភ្លូកដី តែ​ក្រោយមក​បាន​សាប​បន្តិច​វិញ​ ព្រោះ​គេ​ឈប់​ជឿ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព