ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអតីតកីឡាប្រដាល់ដែលពុំសូវល្បីឈ្មោះម្នាក់ បានលង់ទឹកទន្លេស្លាប់ ខណៈដែលគាត់ទៅបុណ្យកឋិនទាន ហើយចុះងូតនិងហែលទឹកលេង កាលពីវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃទី១៥ តុលា ២០១៤ ស្ថិតនៅមុខវត្តកំពង់បាចិន ឃុំពោធិ ស្រុកកំពង់លែង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសែម សំបូរ អាយុ៣៣ឆ្នាំ ជាអតីតកីឡាករប្រដាល់ មានប្រពន្ធ និងកូនប្រុសម្នាក់ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ ក្រោយពីឈប់ពីកីឡាប្រដាល់ ជនរងគ្រោះធ្វើជាកម្មករលីសែងនៅកំពង់ផែរផ្សារក្រោម បច្ចុប្បន្នរស់នៅជាមួយកូនប្រុសអាយុ៨ឆ្នាំ ព្រោះប្រពន្ធទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។
បើតាមសាក្សីបានឱ្យដឹងថា ឈ្មោះសែម សំបូរ បាននាំកូនតូចអាយុ៨ឆ្នាំ ជិះកាណូតទៅចូលរួមបុណ្យកឋិនដែលដង្ហែចេញពីទីរួមខេត្តកំពង់ឆ្នាំង ទៅស្រុកកំពង់លែង ។ ដោយអង្គកឋិនទានបានចេញពីក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង៨ព្រឹក តាមផ្លូវទឹក ទៅវត្តកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ពេលនោះជនរងគ្រោះស្រវឹងស្រារួចជាស្រេចទៅហើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ