ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់០៥ថ្ងៃទៀត​ នឹងដល់ខួបពីរឆ្នាំ​នៃការ​យាងចូលទិវង្គតរបស់​សម្តេច​ឪនរោត្តម សីហនុ

10 ឆ្នាំ មុន

នៅសល់តែ០៥ថ្ងៃទៀត​ នឹងដល់ខួបពីរឆ្នាំ​ នៃការ​យាងចូលទិវង្គត របស់​អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ គួរ​បញ្ជាក់ថា ​ព្រះ​មហា​វីរក្សត្រ​​​​ ព្រះ​​បាទ​ នរោត្តម​​ សីហនុ ​ព្រះវរ​រាជ​បិតា​​​ជាតិ​ខ្មែរ​​ និង​ជា​ព្រះ​បិតា​ឯក​រាជ្យ​​ជាតិបាន​សោយ​ទិវង្គត​​ដ៏គួរ​ឱ្យ​​សោក​ស្តាយ​​ អាឡោះ​អាល័យ​​ពន់​​ពេក ​នៅ​ទី​ក្រុង​​ប៉េកាំង​ ប្រទេស​ចិន ​កាល​ពីវេលា

នៅសល់តែ០៥ថ្ងៃទៀត​ នឹងដល់ខួបពីរឆ្នាំ​ នៃការ​យាងចូលទិវង្គត របស់​អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ គួរ​បញ្ជាក់ថា ​ព្រះ​មហា​វីរក្សត្រ​​​​ ព្រះ​​បាទ​ នរោត្តម​​ សីហនុ ​ព្រះវរ​រាជ​បិតា​​​ជាតិ​ខ្មែរ​​ និង​ជា​ព្រះ​បិតា​ឯក​រាជ្យ​​ជាតិបាន​សោយ​ទិវង្គត​​ដ៏គួរ​ឱ្យ​​សោក​ស្តាយ​​ អាឡោះ​អាល័យ​​ពន់​​ពេក ​នៅ​ទី​ក្រុង​​ប៉េកាំង​ ប្រទេស​ចិន ​កាល​ពីវេលា​ម៉ោង​ជិត​២​ព្រឹក ​ថ្ងៃទី​១៥ តុលា ២០១២ ​​ម៉ោង​​នៅ​​​ទីក្រុង​ប៉េកាំង ត្រូវ​ជា​ម៉ោង​១​និង​២០​នាទី ​រំលង​អធ្រាត្រ​​ (ម៉ោង​នៅរាជធានីភ្នំពេញ) គឺ​សុគត​​ប៉ុន្មាន​នាទី​ក្រោយ​​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទំនើប​​ ប្រចាំ​ព្រះ​កាយ​ព្រះ​អង្គ ​​ដោយ​សារ​រោគ​គាំង​​បេះដូង ។

​ព្រះ​មហា​វីរ​ក្សត្រ​​ ព្រះបាទ ​នរោត្តម​ សីហនុ ​បាន​ចូល​ទិវង្គត​​ក្នុង​ព្រះ​ជន្មា​អាយុ​៩០​ព្រះ​​វស្សា​ នៅ​ក្នុង​ការ​​ព្យា​​បាល​អស់​រយៈ​​ពេល​រាប់​សិប​ឆ្នាំ​ប្រយុទ្ធ​​ប្រឆាំង​​​ នឹង​ជំងឺ​មហា​រីក​​គ្រាប់​​ឈាម​​ដែល​ជា​ញឹក​ញយព្រះ​​មហា​វីរ​ក្សត្រ​​តែង​តែ ​ចេញ​ចូល​ផ្លាស់​ប្តូរ​វេន​គ្នា​​នៅ​ទីក្រុង​ភ្នំពេញ ​ដើម្បីធ្វើ​ព្រះរាជ​កិច្ច​ប្រទេស​ជាតិ​ និង​នៅទីក្រុង​ប៉េកាំង​ ដើម្បី​ព្យា​បាល​​ព្រះរោគ ។ ដំណឹង​​លា​ចាក​លោក​របស់​ព្រះ​មហា​វីរ​ក្សត្រ (សម្តេច​ឪ) ​បាន​បញ្ជូន​មក​ដល់​​ប្រទេស​កម្ពុជា​ភ្លាម ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ស្លុត​ស្លុង​ប្រមា​ក្តុក​ក្តួល​​ ឆួល​ឱរា​​ស្រណោះ​អាឡោះ​អាល័យរក​ទីបំផុត​​គ្មាន​ ។

ព្រះ​រាជ​កិច្ច​ដ៏ធំ​​ធេង​​ទោះ​មេឃ​រលំ​​ភ្នំរលាយ​​ក៏​ ប្រជា​ពល​រដ្ឋ​ខ្មែរ​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ព្រះរាជ​បូជ​នីយ​កិច្ច​ទាមទារ​​ឯក​រាជ្យ​​ជាតិ​ពី​​អាណា​ព្យា​បាល​​ បារាំង ហើយ​ទទួល​​​បាន​ជោគជ័យ​​​នៃ​ឯករាជ្យ​​ជាតិ​​ពេញ​លេញ​​នៅថ្ងៃទី​៩ វិច្ឆិកា ​១៩៥៣ ​។ ការ​ទាម​ទារ​​ធ្វើ​ជា​ម្ចាស់​ស្រប​ច្បាប់​ពី​កណ្តាប់ដៃ​សៀម​​លើ​ប្រសាទ​ ព្រះ​វិហារ និង​តំបន់​ជុំវិញ​ ទទួល​បាន​ជោគ​ជ័យ​នៅ​​ថ្ងៃ​ទី​១៥ មិថុនា ​១៩៦២, ការ​ទាម​​ទារខេត្តទាំង​​៤​ពី​កណ្តាប់​ដៃ​សៀម​ទទួល​បាន​ជោគជ័យ​គឺ​ខេត្ត​បាត់ ​​ដំបង, សៀមរាប, កំពង់​ធំ និង​ស្ទឹងត្រែង, និង​​ជាស្ថាប​និក​ រួម​ជាមួយ​​​សម្តេច​តេជោ ហ៊ុន សែន ​បង្កើត​ឱ្យ​ខ្មែរ​​គ្រប់​ភាគី ​​រួប​រួម​​គ្នា គឺ​​កិច្ចចរចា​​សន្តិភាព​ក្រុង​ប៉ារីស ។ ក្រៅពី​នេះ​​​នៅ​មាន​ស្នា​ព្រះ​ហស្ត​​ធំធេង​ទៀត​នោះគឺ ​បង្រួប​បង្រួម​​ជាតិ និងផ្សះ​​​ផ្សា​ជាតិ​-អន្តរ​ជាតិ ។

សូម​ទស្សនា​រូបភាព ​ស្តីពី​សកម្ម​ភាព​នៃការ​​ចូលរួម​របស់​ប្រជាពលរដ្ឋ​​ ព្រះសង្ឃ និង​ថ្នាក់​​ដឹកនាំ​ ​ក្នុង​​ព្រះរាជពិធី​​ទទួល​ និងដង្ហែ​ព្រះបរម​សព​ ការ​គោរព​ព្រះវិញ្ញាក្ខន្ឋ​​ ៖