ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉េ​បើកបុក​​រឺុម៉ក​ម៉ូតូ​ពេញ​ទំហឹង​របួស​ធ្ងន់​ម្នាក់​ រួច​បើក​គេចខ្លួន​បាត់ស្រមោល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​រ៉េ​បើក​បុក​រឺុម៉ក​ម៉ូតូ​ចំពីមុខ​ពេញទំហឹង កាល​ពីវេលា​ម៉ោង ៨និង​៤០​នាទី យប់​ថ្ងៃ​ទី ០៩ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​បែក​ជាបី ស្ថិត​ក្នុង​សង្កាត់ភ្នំ​ពេញ​ថ្មី ខណ្ឌសែន​សុខ ។

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​កូរ៉េ​បើក​បុក​រឺុម៉ក​ម៉ូតូ​ចំពីមុខ​ពេញទំហឹង កាល​ពីវេលា​ម៉ោង ៨និង​៤០​នាទី យប់​ថ្ងៃ​ទី ០៩ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​បែក​ជាបី ស្ថិត​ក្នុង​សង្កាត់ភ្នំ​ពេញ​ថ្មី ខណ្ឌសែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា​នៅ​មុន​ពេលកើតហេតុ​គេឃើញ​រថយន្ត​កូរ៉េ ពណ៌ខៀវ មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់ តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈមក​ដល់​ចំណុច​កើត​ហេតុ ក៏បាន​បើក​វ៉ារថយន្ត​មួយ​គ្រឿង​ដែល​បើក​ប​ញ្រ្ចាសទិសគ្នា​ បណ្តាល​ឱ្យ​រថយន្ត​កូរ៉េ ជ្រុល​ទៅបុក​ចំពីមុខ​រឺុម៉ក​ម៉ូតូ​ មួយ​គ្រឿង ពាក់ស្លាក​លេខ​1F-2010 ដែល​ធ្វើ​ដំណើរ​ដោយ​បុរស​ម្នាក់តាមផ្លូវ១៩៨៦​​ក្នុង​ទិសដៅ ពីលិច​ទៅ​កើត ពេញ​ទំហឹង បណ្តាល​ឱ្យ​រឺុម៉កម៉ូតូ​ក្រឡាប់​រង​របួស​អ្នក​បើក​ធ្ងន់​ធ្ងរ ហើយរថយន្ត​កូរ៉េ បាន​បន្ថែម​ល្បឿន​​បើកគេច​ខ្លួន​បាត់ស្រមោល​។

ក្រោយពេល​កើត​ហេតុ​ជន​រងត​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​ក្នុង​​មន្ទីរពេទ្យ​។ចំណែករឺុម៉ក​​ម៉ូតូ​រង​ការខូច​ខាត​​​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន​ខណ្ឌសែន​សុខ ។