ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដុល្លារ​សែន​ខ្មោច​ទិញ​មាស​៦​តម្លឹង​នៅ​ផ្សារ​កំពង់​ធំ

10 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ អំពើ​ឆបោក​ដ៏​កម្លៅ​មួយ​បាន​ធ្វើ​ឱ្យ ញ័រ​កក្រើក​ផ្សារ​កំពង់ធំ បន្ទាប់​ពី​ក្រុម​ជនខិលខូច​៣​នាក់ បាន​យក​ក្រដាសប្រាក់​ដុល្លារ​ខ្មោច​បន្លំ​ទិញ​មាស ។ ទោះបីជា​យ៉ាងណា បក្សពួក​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នេះ ត្រូវ​បាន​នគរបាល​ល្បាត​ក្នុង​ផ្សារ រួម​ជាមួយ​អាជីវករ​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​៧ តុលា បន្ទាប់​ពី​ក្រុម​ខាងលើ​នេះ បាន​បន្លំ​យក​ក្រដាស​ដុល្លារ​សែនខ្មោច​ចំនួន​២១.៧០០​ដុល្លារ មក​ទិញ​មាស​ចំនួន​៦​តម្លឹង ក្នុង​ផ្សារ​កំពង់ធំ ។

ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ម្ចាស់​តូប​លក់​មាស​ថា មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​(​ស្រី​២​នាក់​ប្រុស​ម្នាក់​) ដើរ​មើល​តាម​ទូ​មាស និង​មាន​បំណង​ចង់​ចូល​តូប​មួយ​នៅ​ក្បែរ​តូប​គាត់ តែ​ដោយសារ​តូប​នោះ​មាន​មនុស្ស​ច្រើន ក៏​ដើរ​ចេញ​វិញ រួច​សំដៅ​មក​តូប​គាត់ ដែល​មាន​តែ​គាត់​នៅ​ម្នាក់ឯង ។

ដំបូង​ជន​ទាំង​៣​នាក់​សួរនាំ​ពី​ហាំ​ង​ឆេ​ង​មាស និង​ឱ្យ​គាត់​ថ្លឹងមាស​៦​តម្លឹង​ឱ្យ​ពួក​គេ ។ ស្ត្រី​អ្នកលក់​មាស​រៀបរាប់​ថា ប៉ុន្តែ​គាត់​មិន​បាន​លក់​មាស​ឱ្យ​ម្តង​ទាំង​៦​តម្លឹង​ទេ គឺ​បាន​កាត់​ថ្លឹង​ម្តង​១​តម្លឹង ត្រូវ​ប្រគល់​លុយ​ម្តង ។ បន្ទាប់​ពី​ថ្លឹងមាស​បាន​១​តម្លឹង ស្ត្រី​ម្នាក់​នោះ បាន​ហុច​បន្ត​ទៅ​ឱ្យ​បុរស​ជា​បក្សពួក​កាន់​មើល ហើយ​ស្ត្រី​រូប​នេះ ក៏​រាប់​លុយ​ឱ្យ​ថ្លៃ​មាស ។ ឆ្លៀតឱកាស​នោះ បក្សពួក​២​នាក់​ដែល​កាន់​មាស​មើល បាន​គេចខ្លួន​បាត់​មុខ​ភ្លាម ។ ចំណែក​ម្ចាស់​តូប​លក់​មាស​ក្រោយ​ពី​ទទួល​លុយ​ឃើញ​ថា សុទ្ធតែ​ជា​ក្រដាស​ដុល្លារ​សែនខ្មោច គាត់​ក៏​ស្រែក​ផ្អើល​ក្នុង​ផ្សារ និង​បានឱ្យ​អ្នកលក់​មាស​ក្បែរ​ៗ​គ្នា​ជួយ​ដេញចាប់​បាន​ស្ត្រី​អ្នក​រាប់​កាន់​លុយ រួម​ជាមួយ​វត្ថុ​តាង ដុល្លារ​ខ្មោច​មួយ​បាច់​ជាង​២​ម៉ឺន​ទៀត ។

លោក​អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន បាន​និយាយ​ថា មាស​ដែល​បាត់បង់​មាន​ចំនួន​១​តម្លឹង ហើយ​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ឆាន នី អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​សា​លាស​ន្ទុ​ក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក និង​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ។
ជាមួយនឹង​សកម្មភាព​ក្លែងបន្លំ​ខាងលើ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​អាជីវករ​លក់​ទិញ​មាស និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជន​ឆបោក ដែល​ឆ្លៀតឱកាស​បន្លំ​គ្រប់​រូបភាព និង​ត្រូវ​សហការ​រាយការណ៍​បន្ទាន់​ដល់​សមត្ថកិច្ច ក្នុង​ករណី​កើត​មាន​បញ្ហា​អ្វីមួយ ៕