ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សន្តិសុខ​យាម​ក្លឹប​មិន​ឱ្យ​ចូល​ទៅ​រាំ​យុវជន​បី​នាក់​ផ្ទុះ​កំហឹង​វាយ​តប់គ្នា​ជាមួយ​ក្រុមសន្តិសុខ​របួសបែកមុខ​បែកមាត់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រឡប់មក​ពីផឹក​ស៊ី​ស្រវឹង​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ចូល​រាំលេង​កម្សាន្តនៅ​ក្នុង​ក្លឹប​កម្សាន្ត​ប្លូ ស៊ូម តែត្រូវ​បាន​សន្តិសុខ​យាម​នៅ​ក្នុង​ក្លឹប​មិន​អនុញ្ញាត​ឱ្យ​ចូល​ក៍ធ្វើ​ឱ្យ​ក្រុម​យុវជន​នោះ​ខឹង​បង្ក​ជា​កំហឹង​ស្រែក​ជេរ​ទៅក្រុម​សន្តិសុខ រហូតឈាន​ទៅ​វាយ​តប់គ្នា​ទៅវិញ​ទៅមក​បណ្តាល​យុវជន​ទាំង​បីនាក់នោះ​

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រឡប់មក​ពីផឹក​ស៊ី​ស្រវឹង​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ចូល​រាំលេង​កម្សាន្តនៅ​ក្នុង​ក្លឹប​កម្សាន្ត​ប្លូ ស៊ូម តែត្រូវ​បាន​សន្តិសុខ​យាម​នៅ​ក្នុង​ក្លឹប​មិន​អនុញ្ញាត​ឱ្យ​ចូល​ក៍ធ្វើ​ឱ្យ​ក្រុម​យុវជន​នោះ​ខឹង​បង្ក​ជា​កំហឹង​ស្រែក​ជេរ​ទៅក្រុម​សន្តិសុខ រហូតឈាន​ទៅ​វាយ​តប់គ្នា​ទៅវិញ​ទៅមក​បណ្តាល​យុវជន​ទាំង​បីនាក់នោះ​រង​របួស​បែក​មុខ​បែក​មាត់ ។​​ ហេតុការណ៍នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១១​ និង​២០​នាទី នៅ​ចំណុច​មុខ​ក្លឹប​កម្សាន្ត​ប្លួ ស៊ូម តាម​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់ភ្នំ​ពេញ​ថ្មី ខណ្ឌសែន​សុខ​។

យុវជន​រង​គ្រោះ​ទាំង​បីនាក់នោះ​រួម​មាន​ទី១.ឈ្មោះ កែវ លីហេង អាយុ​២០ឆ្នាំ ,ទី២.ឈ្មោះ​កែវ ហួត អាយុ​២០​ ឆ្នាំ  និង​ទី៣.ឈ្មោះ កែវ វាសនា អាយុ​២០ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​កើត​គឺមានយុវជន​បី​នាក់​ បាន​ជិះ​ម៉ូតូ​សង់កូរ៉េ មួយ​គ្រឿង​ ចេញ​មក​ពីកន្លែង​ផឹក​ស៊ី​ សំដៅ​មក​ចូល​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លឹប ប្លូ ស៊ូម ខណៈមក​ដល់​មុខ​ក្លឹប​ត្រូវ​ក្រុម​សន្តិសុខ​យាម​នៅ​ក្លឹប មិន​អនុញ្ញាត​ឱ្យ​ចូល​ដោយ​សារ​តែ​យុវជន​ទាំង​បី​នាក់​នោះ​ស្លៀក​សំលៀក​បំពាក់​ចាស់​ៗ​​និង​ ពាក់ស្បែក​ជើង​ផ្ទាត់ ។ បន្ទាប់ពី​ក្រុម​សន្តិសុខ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ក៏បាន​ធ្វើ​ឱ្យ​យុវជន​ទាំង​អស់​នោះ​មាន​កំហឹង​ ហើយ​ក៏បាន​ស្រែក​ជេរ​ក្រុម​សន្តិសុខ ធ្វើឱ្យ​ក្រុម​សន្តិសុខ​អស់ការ​អត់ធ្មត់ បាន​ដេញ​វាយ​ទៅលើ​ក្រុម​យុវជន​នោះ តែក្រុម​យុវជន​ទាំង​នោះ​បាន​វាយ​បក​មក​វិញ​​​ ។ ក្នុង​ការ​វាយ​តប់គ្នា​ទៅវិញ​ទៅមក​បាន​មួយ​សន្ទុះ​ គេឃើញ​ក្រុម​យុវជន​ទាំង​បីនាក់ខាង​លើ​បាន​រង​របួស​បែក​មុខ​បែក​មាត់ ។

ក្រោយពេល​កើតហេតុ​សមត្ថ​កិច្ចបាន​​ចុះ​មក​អន្តរាគមន៍​ ដោយនាំខ្លួន​ទាំង​ក្រុម​សន្តិសុខ និង​ក្រុម​យុវជន​ទាំង​បី​នាក់នោះ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌសែន​សុខ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា ហើយ​​ក្រុម​យុវជន​ទាំង​នោះ​ពុំ​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ​ដោយ​សារ​គិតថា​ក្រុមខ្លួន​មាន​កំហុស​ដែរ​។