ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុងតឺន័រ​​​ព្យាយាមបើក​​គេច​ម៉ូតូ​មួយ​គ្រឿង​​ជ្រុល​​ទៅបុក​ក្លោង​ទ្វារផ្សារ​ហេង លី​រង​ការខូច​ខាត​យ៉ាង​ដំណំ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ងងុយដេក​ពេក​ បាន​បើក​រ​ថយន្តកុង​តឺន័រ​មក​​អែប​ចិញ្ចើម​ផ្លូវ​ដើម្បី​ដេក​តែចៃដន្យ​មាន​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​វ៉ា​​ ហើយ​អ្នក​បើក​រថយន្តកុង​តឺន័រ​បាន​កាច់ចង្កូត​គេច​ខ្លាច​ប៉ះម៉ូតូ ក៏បាន​ជ្រុល​ទៅបុក​ខ្លោង​ទ្វារ​ដែក​មុខ​ផ្សារ​ហេង លី បណ្តាល​និង​ជ្រុល​ទៅបុក​ឃ្លាំង​លក់ទុយោ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ងងុយដេក​ពេក​ បាន​បើក​រ​ថយន្តកុង​តឺន័រ​មក​​អែប​ចិញ្ចើម​ផ្លូវ​ដើម្បី​ដេក​តែចៃដន្យ​មាន​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​វ៉ា​​ ហើយ​អ្នក​បើក​រថយន្តកុង​តឺន័រ​បាន​កាច់ចង្កូត​គេច​ខ្លាច​ប៉ះម៉ូតូ ក៏បាន​ជ្រុល​ទៅបុក​ខ្លោង​ទ្វារ​ដែក​មុខ​ផ្សារ​ហេង លី បណ្តាល​និង​ជ្រុល​ទៅបុក​ឃ្លាំង​លក់ទុយោ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ប៉ុន្តែមិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៣និង​១០នាទី រំលង​អាធ្រាត្រ ថ្ងៃទី ០៨ តុលា ២០១៤ នៅ​ចំណុច​មុខ​ផ្សារ ហេង លី តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់៣ ខណ្ឌ​ទួល​គោក​។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ បុរស​ដែល​ជាតៃកុង​រថយន្តកុង​តឺន័រងងុយ​ដេក​ពេក​ក៏បាន​បើក​រថយន្ត​មក​អែប​ចិញ្ចើម​ផ្លូវ​ដើម្បី​ឈប់រថយន្តដេក ខណៈនោះ​ក៏មាន​ម៉ូតូ​មួយ​គ្រឿង​បើក​វ៉ាខាង​ឆ្វេង​រថយន្ត​ហើយតៃកុង​រថយន្ត​ព្យាយាម​កាច់ចង្កូត​ចេញ​ខ្លាច​ប៉ះ​ម៉ូតូ​ ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​ក្លោងទ្វារ​ដែក​ផ្សារ ហេង លី និង​បាន​ជ្រុល​ទៅបុក​ឃ្លាំង​លក់ទុយោ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ប៉ុន្តែមិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ ។​

នៅក្រោយពេលកើតហេតុ​​អ្នក​បើក​រថយន្ត​កុងតឺន័រ​ព្រម​សង​ការខូច​ខាត​ទាំង​អស់​ដើម្បី​បញ្ចប់រឿង ។