រាជធានីភ្នំពេញ ៖ យុុវជនវ័យក្មេងម្នាក់បានលបចូលក្នុងមុងស្រ្តីកូនមួយក្នុងបំណងរំលោភសេពសន្ថវៈតែត្រូវប្តីស្រ្តីរូបនោះឡើងមកទាន់ដេញចាប់វាយយ៉ាងដំណំនិងបានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីអាធ្រាត្រ ថ្ងៃទី០៨ តុលា ២០១៤ នៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ។
ស្រ្តីដែលយុវជនប៉ងរំលោភ មានអាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រ មានប្តីឈ្មោះ ជា ផល្លា អាយុ៣២ឆ្នាំ ជាកម្មករសំណង់ និងមានកូនអាយុ៣ឆ្នាំម្នាក់ ។ ចំណែកយុវជនសង្ស័យមានឈ្មោះ រ៉ា វី អាយុ១៨ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុ យុវជនសង្ស័យខាងលើបានឡើងទៅលើផ្ទះស្រ្តីរងគ្រោះ ហើយបានលូនចូលទៅក្នុងមុងស្រ្តីរងគ្រោះដែលកំពុងតែដេកជាមួយកូន ហើយយុវជននោះបានរាវស្ទាប លើរាងកាយស្រ្តីរងគ្រោះ។ពេលនោះស្រ្តីរងគ្រោះបានស្ទាបដៃយុវជននោះប៉ះចំចិញ្ចៀនហើយក៏មានការសង្ស័យពីព្រោះថាប្តីរបស់នាងអត់មានពាក់ចិញ្ចៀនទេ ស្របពេលនោះដែរប្តីស្រ្តីរងគ្រោះក៏បានឡើងមកទាន់ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ ដោយយុវជនខាងលើរត់គេចខ្លួនតែត្រូវបានបុរសជាប្តីស្រ្តីរងគ្រោះដេញចាប់បានវាយយ៉ាងដំណំ និងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនយុវជនខាងលើ ។
ក្រោយពេលកើតហេតុយុវជនសង្ស័យត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីធ្វើការសាកសួរ។
ចែករំលែកព័តមាននេះ