ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​លើកជើង​សសរថ្ម​ត​ផ្ទះ​ដើម្បី​រៀប​ការកូន​ត្រូវ​សសរ​រលំ​កិន​ចំ​ក្បាល​ស្លា.ប់

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​៖​ បុរស​ជា​មេជាង​ផ្ទះ​ដ៏​ចំណាន​ម្នាក់ បាន​ស្លា.ប់​ពេល​ដឹក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្ត រយៈពេល​៣​ម៉ោង បន្ទាប់​ពី​បាន​ធ្វេសប្រហែស​ត្រូវ​បាន​ជើង​សសរថ្ម រលំ​ចំ​ក្បាល​បណ្តាល​ឱ្យរ​ងរ​បួសធ្ងន់ ។ ឧប្ប​ត្តិ​​​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ តុលា នៅ​ក្នុងភូមិ​ព្រៃ​មាន់ ឃុំ​​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

ខេត្តកំពង់ឆ្នាំង​៖​ បុរស​ជា​មេជាង​ផ្ទះ​ដ៏​ចំណាន​ម្នាក់ បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្ត រយៈពេល​៣​ម៉ោង បន្ទាប់​ពី​បាន​ធ្វេសប្រហែស​ត្រូវ​បាន​ជើង​សសរថ្ម រលំ​ចំ​ក្បាល​បណ្តាល​ឱ្យរ​ងរ​បួសធ្ងន់ ។ ឧប្ប​ត្តិ​​​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ តុលា នៅ​ក្នុងភូមិ​ព្រៃ​មាន់ ឃុំ​​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

ស្ត្រី​ឈ្មោះ ឡា​ច គី​ម អាយុ​៥២​ឆ្នាំ ​ត្រូវជា​ប្រពន្ធ​បុរស​រង​គ្រោះ​បាន​រៀបរាប់ឱ្យ​ដឹង​ថា​ ប្តី​របស់គាត់ ឈ្មោះ អឿ ស៊ី​ថា ហៅ​នុ​ច អាយុ​៥៣​ឆ្នាំ​ មុខរ​បរជា​មេជាង​មាន​បច្ចេកទេស​រំកិល​ផ្ទះ ឬ​ស្ទូចផ្ទះ​ ដូរ​ជើង​សសរ​ថ្មី​ដ៏​ចំណាន​ម្នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​មុន​ពេល​កើត​ហេតុ ​រូប​គាត់​និងអ្នក​ភូមិ​៣​នាក់​ទៀត​បាន​នាំ​គ្នា​ជួយ​លើកជើង​សសរថ្ម​១​ដើម ដើម្បី​ត​ផ្ទះ​មក​ក្រោយ​ត្រៀម រៀបចំការ​កូនស្រី​ក្នុង​រដូវរំហើយ​ខាង​មុខ​នេះ​ ។

នៅ​ពេល​កើតហេតុ​អ្នកស្រុក​ក្នុងភូមិ​៣​នាក់​និង​រូប​គាត់​បាន​នាំ​គ្នា​លើក​សសរថ្ម​ដែល​មាន​ជើង​តាង​ពីក្រោម​និង​មាន​ប្រវែង​៣​ម៉ែត្រ​បញ្ឈរ​បាន​ទៅ​ហើយ ពេល​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការងារ​ផ្សេងទៀត ចំណែក​គាត់​បាន​ឈរ​ទាញ​រំកិល​ជើង​សសរថ្មឱ្យ​ត្រូវ​ក្រិត​តែ​ម្នាក់ឯង ស្រាប់តែ​ពេល​នោះ​ដី បាន​ស្រុត​ធ្វើ​ឱ្យ​ជើង​​សសរ​រលំ​ដួល ហើយ​គាត់​តាម​ទ្រ​សសរ​កុំ​ឱ្យដួល​បោក​ខ្លាំង​ខ្លាច​បាក់​សសរ តែ​ចៃដ​ន្យ​នៅ​ពេល​គាត់​កំពុង​ទ្រ​នោះ គាត់​បាន​ជំពប់​ជើង​ដួល​ផ្ងាក​ក្រោយ ហើយ​​ត្រូវ​សសរ​រលំ​បោក​ចំ​ក្បាលរបស់​គាត់​ បណ្តាលឱ្យ​របួស​ធ្ងន់ ។​ ​ភា្ល​ម​ៗ​នោះ​ក្រុម​គ្រួ​សារបាន​ដឹក​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរ​ខេត្ត ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ខេត្ត​​ជួយ​សង្គ្រោះ​ជីវិត ប៉ុន្តែ​ដោយ​សភាព​របួស​នៅ​លើ​ក្បាល​ធ្ងន់ធ្ង​រ​ពេក គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន រយៈពេល​៣​ម៉ោង​ក្រោយមក​គាត់​ក៍បាន​ដាច់ខ្យល់​ស្លាប់​ ៕​