ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​​អាយុ​ប្រហែល​​៥​​ឆ្នាំ ត្រូវ​ម្តាយកា.ប់​​របួស​​ឈាម​​ហូរ​ស្រោច​​ខ្លួន​ មិនដឹង​មូល​ហេតុ​​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖ កុមារា​​​អាយុ​ប្រហែល​៥​ឆ្នាំ​ម្នាក់ ​ត្រូវ​ស្ត្រី​ជា​ម្ដាយ​កា.ប់​និង​វាយឱ្យ​​​របួស​ជា​ច្រើន​កន្លែង​ មិនដឹង​ពី​មូលហេតុ​ នៅ​ភូមិ​ផ្សារ​កណ្ដាល​សង្កាត់​​ផ្សារ​​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែត​​ ហើយ​ត្រូវ​អ្នកស្រុក​ជួយ​​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ និង​ទាក់ទង​ប្រាប់​សមត្ថកិច្ច​ឲ្យ​ហៅ​ម្ដាយ​ទៅ​សួរនាំ​។​ ហេតុការណ៍​នេះ​​​កើត​ឡើងនា​​ព្រឹក​ថ្ងៃ​ទី​៦​ តុលា​ ។

ខេត្ត​បន្ទាយមាន​ជ័យ ៖ កុមារា​​​អាយុ​ប្រហែល​៥​ឆ្នាំ​ម្នាក់ ​ត្រូវ​ស្ត្រី​ជា​ម្ដាយ​កាប់​និង​វាយឱ្យ​​​របួស​ជា​ច្រើន​កន្លែង​ មិនដឹង​ពី​មូលហេតុ​ នៅ​ភូមិ​ផ្សារ​កណ្ដាល​សង្កាត់​​ផ្សារ​​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែត​​ ហើយ​ត្រូវ​អ្នកស្រុក​ជួយ​​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ និង​ទាក់ទង​ប្រាប់​សមត្ថកិច្ច​ឲ្យ​ហៅ​ម្ដាយ​ទៅ​សួរនាំ​។​ ហេតុការណ៍​នេះ​​​កើត​ឡើងនា​​ព្រឹក​ថ្ងៃ​ទី​៦​ តុលា​ ។ ​កុមារ​​រង​គ្រោះ​ឈ្មោះ​ស្មី​ បុត្រ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

​តាម​ឈ្មោះ​វៃ​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​មាន​ទី​លំនៅ​ក្នុងភូមិ​កើតហេតុ​ និង​ជា​អ្នក​ជិតខាង​នៃ​កុមារា​​រង​គ្រោះ​ខាងលើ​​បាន​ប្រាប់​ថា​ ក្មេង​នេះ​មិនដឹង​ជា​ត្រូវ​ស្ត្រី​ជា​ម្ដាយ​វាយ​ធ្វើបាប​នៅ​ពេល​​​​ណា​នោះ​ទេ​ ដោយ​​ប្រពន្ធ​របស់​លោក​ឃើញ​ឈរ​យំខាង​ក្រៅ​ផ្ទះ​ និង​មាន​របួស​ហូរ​ឈាម​ស្រោច​ខ្លួន​ក៏​ហៅមក​​សួរនាំ​ទើប​គេ​ប្រាប់​ថា​ត្រូវ​ម្ដាយ​កាប់​នឹង​កាំបិតប៉័ងតោ​។​ ប្រភព​​បន្ត​ថា​ ដោយមានការ​​អាណិត​ គាត់​​ក៏​​​នាំ​យក​មក​ប្រគល់​ឲ្យ​អង្គការ​មួយ​ដើម្បី​ឲ្យ​ជួយ​នាំ​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ ​ហើយក៏​បាន​ទាក់ទង​ប្រាប់​ទៅ​សមត្ថកិច្ច​​នគរបាល ​ឱ្យ​​ហៅ​ស្ត្រី​ឈ្មោះ​ ម៉ៅ​ អាយុ​៣៣​ឆ្នាំ​ ជា​ម្ដាយ​ក្មេង​រង​គ្រោះ​​យក​ទៅ​សួរនាំ​ហើយ​។​

លោក​ចាន់​សុ​ភី​មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ស្ត្រី​ជាប់ចោទ​ជា​ម្ដាយ​វាយ​និង​កាប់​កូន​ខាងលើ​មិន​ទាន់​អាច​សួរនាំ​បាន​ទេ​ព្រោះ​ស្រវឹង​ខ្លាំង​ពេក​៕