ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជាកម្មករ​ចំការ​ដូងប្រេង​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី​ម្នាក់​ត្រូវប៊ីដុង​សាំង​ផ្ទុះ​ឆាប​ឆេះ​​រលាក​រលួយ​ពេញ​ខ្លួន​ និង​ឆេះ​ផ្ទះស្លឹក​​អស់​មួយ​ខ្នង​

10 ឆ្នាំ មុន

ក្រុង​ព្រះ​សីហនុ ៖ ស្ត្រី​ជាកម្មករ​ចំការ​ដូងប្រេង​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី​ម្នាក់​ត្រូវប៊ីដុង​សាំង​ផ្ទុះ​ឆាប​ឆេះ​​រលាក​រលួយ​ពេញ​ខ្លួន​ និង​ឆេះ​ផ្ទះស្លឹក​​អស់​មួយ​ខ្នង​ទៀត​ ខណៈ​ពេល​បង្កាត់ភ្លើង​ដាំបាយ​មិន​ដឹង​​ថាមាន​ប៊ីដុង​សាំង​នៅ​ជិត​ចង្ក្រាន​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៤ ​តុលា ​២០១៤ នៅ​ភូមិ​ចំការ​ខ្ញី ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ក្រុងព្រះសីហនុ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ហ៊ុន កញ្ញា អាយុ​២៤​ឆ្នាំ ជាកម្មករ​ចំការ​ដូងប្រេង​ឧកញ៉ា​ម៉ុង ឬ​ទ្ធី ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​មាន​ប្តី​ឈ្មោះ អៀ​យ ឈឿ​ន អាយុ​២៥​ឆ្នាំ ធ្វើការ​ជាមួយ​គ្នា ។

បើ​តាម​សម្តី​បុរស​ជា​ប្តី​ឈ្មោះ អៀ​យ ឈឿ​ន បាន​ឲ្យ​ដឹង​ថា គាត់​មានកូន​ប្រុស​ម្នាក់​អាយុ៣​ឆ្នាំ តែ​កូន​បាន​ទៅ​រស់នៅ​ជាមួយម្តាយ ។ ផ្ទះ​ដែល​គាត់​ស្នាក់​នៅ​រាល់​ថ្ងៃជា​ផ្ទះស្លឹក មានកម្ពស់​ពី​ដី​ប្រមាណ​១​ម៉ែត្រតែ​ប៉ុណ្ណោះ ។ មុន​ពេល​កើតហេតុ​ប្រពន្ធ​បាន​ឡើង​ទៅ​លើ​ផ្ទះបង្កាត់ភ្លើង​ដាំបាយ ដោយ​មិន​បានដឹង​ថា​មាន​ប៊ីដុង​សាំង​សម្រាប់​យក​ទៅ​ចាក់​ម៉ាស៊ីន​​​ចំណុះ​ប្រមាណ​៤លី​ត្រ​​នៅ​ជិត​ចង្ក្រាន​ទេ ។ លុះ​ពេល​បង្កាត់ភ្លើង​ឆេះ​ហើយ​មាន​ចំហាយ​ក្តៅ​ធ្វើ​ឱ្យ​​​​​​​ប៊ីដុង​សាំងផ្ទុះខ្ទាត​ជះ​សាំងលើ​ខ្លួន​​ឆេះ​រលាក​រលួយតែម្តង ​និង​ឆាប​ឆេះផ្ទះស្លឹក​អស់​មួយ​ខ្នង​ទៀត​ ។

​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងទៀត​ថា បន្ទាប់​ពី​ភ្លើង​ឆេះ​ផ្ទះ ឆេះទ្រព្យ​សម្បត្តិ​អស់រលីង​ នៅ​ជាប់​នឹង​ខ្លួន​សល់​តែ​លុយ​៥​ម៉ឺន​រៀល​គាត់​ក៏​បាន​ខ្ចីលុយ​អ្នក​ជិតខាង​បាន​ថែម​តិចតួច​ទៀត​នាំ​ប្រពន្ធ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​វាល​រេញ តែ​ស្ថានភាព​ធ្ងន់​ពេក​គាត់បាន​បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​ ហើយ​ទើប​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។

តាម​វេជ្ជបណ្ឌិត​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​នៃ​ការ​រលាក​កម្រិត៦០​ភាគរយ​ធ្ងន់ ចំណែក​ការ​ព្យាបាល​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​តម្លៃ​ថ្លៃ ទើប​ឆាប់​ជា ៕