រាជធានីភ្នំពេញ ៖ និស្សិតដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសម្នាក់ ងប់ងល់នឹងល្បែងស៊ីសង បានឆបោកម៉ូតូមិត្តរបស់ភក្តិចំនួនពីរគ្រឿងយកទៅបញ្ចាំយកលុយទៅលេងល្បែងបន្តទៀត ហើយត្រូវបានមិត្តភក្តិដែលជាម្ចាស់ម៉ូតូលួងលោមរូបគេឱ្យមកជួបដោះស្រាយគ្នាតែដោះស្រាយមិនចេញក៏ចាប់ខ្លួនប្រគល់ទៅឱ្យសមត្ថកិច្ច ចាក់ការតាមផ្លូវច្បាប់តែម្តង។
ជនសង្ស័យឆបោកម៉ូតូមិត្តភក្តិខ្លួនឯងឈ្មោះ ចាន់ ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលជាប់ផ្លូវ២៧១ ស្ថិតភូមិសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូទី ១. ឈ្មោះ សួន រតនា ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវជនសង្ស័យ ឆបោកយកម៉ូតូ ម៉ាក CBR ពណ៌ខ្មៅមួយគ្រឿង នៅចំណុចផ្សារកណ្តាល វេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី២ តុលា ២០១៤ ។ ជនរងគ្រោះម្នាក់ទៀត ឈ្មោះ សួន ផានីន ភេទស្រីអាយុ២៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារកណ្តាល២ ត្រូវជនសង្ស័យ ឆបោកយកម៉ូតូស្គូពី មួយគ្រឿង កាលពីវេលាព្រឹក ថ្ងៃទី ០៣ តុលា ២០១៤ ជិតវត្តលង្ការ ។
ជនសង្ស័យបានឆបោកយកម៉ូតូរបស់មិត្តភក្តិអស់ចំនួន២គ្រឿងទៅបញ្ចាំបានលុយចំនួន២០០០ដុលារ ហើយបានចាញ់ល្បែងស៊ីសងអស់រលីង ។ រឿងនេះត្រូវបានបែកធ្លាយក្រោយពេលជនសង្ស័យថាខ្ចីម៉ូតូយកទៅជិះ មិនឃើញយកត្រឡប់មកវិញ ដូច្នេះក្រុមជនរងគ្រោះទាំងបានដឹងថាជនសង្ស័យយកម៉ូតូទៅបញ្ចាំក្នុងនោះនារីម្ចាស់ម៉ូតូបានទូរសព័្ទទៅជនសង្ស័យ ដោយប្រើពាក្យពេចន៍លួងលោមថាឱ្យមកជួបនៅហាងម្តុំស្តុបបូកគោ ដោយនារីរងគ្រោះថាមកតែម្នាក់ឯង និងបានប្រាប់ឱ្យជនសង្ស័យយកក្រដាស់ឯកសារដែលដាក់បញ្ចាំម៉ូតូ មកជាមួយផងចាំរូបគេយកលុយទៅលួសវិញ ព្រោះនាងត្រូវការម៉ូតូជិះទៅលងម្តាយឈឺ ។
ជនសង្ស័យក៏បានមកតាមការណាត់ ក៏ត្រូវមិត្តភក្តិ របស់នារីរងគ្រោះ និងនារីរងគ្រោះធ្វើការឃាត់ខ្លួនបុរសសង្ស័យឱ្យឡើងលើរឺុម៉កម៉ូតូ ជិះទៅដោះស្រាយគ្នានៅផ្ទះជនរងគ្រោះទី១តែដោះស្រាយគ្នាមិនចេញ ក៏នាំបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងមួយដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ