ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការខណ្ឌមានជ័យត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនពាក់ព័ន្ធនឹងការកិបកេងលុយជាង​២៧០០លានរៀល

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ លោក ហីុ ណារិន អធិការ​នគរ​បាល​ខណ្ឌ​មាន​ជ័យ ត្រូវ​បាន​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ថា​បាន​ប្រព្រឹត្តល្មើស​​ច្បាប់ចំនួន​៨​ករណី ពាក់ព័ន្ធ​នឹង​ការកិបកេង​លុយ​ចំនួនជាង​២៧០០លាន​​រៀល ​នេះ​បើយោង​តាម​​​គេហ​ទំព័រ​​របស់​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ ដែល​​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១ តុលា ២០១៤ នេះ ។

រាជធានីភ្នំ​ពេញ ៖ លោក ហីុ ណារិន អធិការ​នគរ​បាល​ខណ្ឌ​មាន​ជ័យ ត្រូវ​បាន​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ថា​បាន​ប្រព្រឹត្តល្មើស​​ច្បាប់ចំនួន​៨​ករណី ពាក់ព័ន្ធ​នឹង​ការកិបកេង​លុយ​ចំនួនជាង​២៧០០លាន​​រៀល ​នេះ​បើយោង​តាម​​​គេហ​ទំព័រ​របស់​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ ដែល​​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១ តុលា ២០១៤ នេះ ។

តាម​គេហទំព័រ​ដដែលនេះ​បាន​ឱ្យ​ដឹង​ថា ករណី៨ចំណុច​ដែល​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​​ធ្វើ​ការ​ចោទ​ប្រ​កាន់​​ទៅ​លើការប្រព្រឹត្តខុសច្បាប់​របស់ លោក ហីុ ណារិន នោះរួមមាន​ទី១.ការបើក​យក​ប្រាក់ខែមន្រ្តី​ដែល​អវត្ត​មាន ពីឆ្នាំ​២០០៦ ដល់​ឆ្នាំ ២០១៤ និង​មន្រ្តីនគរបាល​ដែល​អសកម្ម​ ពីឆ្នាំ ២០០៦​ដល់​២០១៤ ,ទី២. ការតម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​បង់​លុយ​ក្នុង​ការ​ធ្វើ​សៀវ​ភៅ​ស្នាក់នៅ​(ក២) មួយ​ក្បាល​ចំនួន​៥មឺុនរៀល សៀវ​ភៅគ្រួសារមួយ​ក្បាល​ចំនួន​៥​មឺុនរៀល និង​ចុះឈ្មោះ​សមាជិក​ថ្មី​ចំនួន​២មឺុនរៀល  ,ទី៣. ការ​តម្រូវ​ឱ្យ​មន្រ្តី​ក្រោម​ឱវាទ​ទិញ​អាវ​ចំនាំង​ផ្លាត និង​ស្រោម​កាំ​ភ្លើង​វែង ,ទី៤។ ការកេង​យក​ប្រាក់ឧត្ថម​កម្លាំង​ហ្វឹក​ហាត់​ការពារ​បាតុកម្ម ,ទី៥.​ការ​តម្រូវ​ឱ្យ​មេ​ល្បែងស៊ីសង  ម្ចាស់​អាជីវកម្ម រោង​ចក្រ​ និង​មន្រ្តីមួយ​ចំនួន​បង់ប្រាក់រៀង​រាល់ខែ ,ទី៦.ការទាម​ទារ​លុយ​ពីម្ចាស់ម៉ូតូ ដែល​ចាប់ទុក​ដោយសារ​អត់មាន​ពន្ធ​ និង​ ការលក់​ម៉ូតូ​ដែល​ម្ចាស់​មិន​ដោះ​​ស្រាយ​ ,​ ទី៧.​ការ​ប្រមូល​លុយ​ផាក​ពិន័យ​លើស​កំណត់ពីម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍ដោយ​គ្មាន​ស្លាក​លេខ មួក កញ្ចក់​ និង​ទី៨​. ការតម្រូវ​ឱ្យ​បង់លុយ ពីវិវាទ​គ្រោះ​ថ្នាក់ចរាចរណ៍​។

ដោយផ្អែក​តាម​ព័ត៌មាន​ដែលទទួល​បាន​ពីសាក្សី​ដែល​ជាមន្ត្រីនគរបាល និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ក៏ដូច​ជាចម្លើយ​សារ​ភាព​ផ្ទាល់​របស់លោក ហ៊ី ណារិន ថាបាន​ប្រព្រឹត្តល្មើស​ច្បាប់មែន​ដោយបាន​កិបកេង​ទឹកប្រាក់​ជាង​២៧០០លាន​រៀល សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ។