ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ណ្ឌិ​ត​មានទោស​៥​ឆ្នាំ​ម្នាក់​កាត់​ចម្រឹង​ដែក​រត់​ចេញពី​ព​ន្ធនាគារ​ផ្អើល​ទាំង​យប់ (មានវីដេអូឃ្លីប)

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ទណ្ឌិត​ព​ន្ធ​នាគារ​ខេត្តកំពង់ឆ្នាំង​ម្នាក់ បាន​កាត់​ចម្រឹង​បង្អួច​ដែក រត់​ចេញ​រួច​កាលពី​ចន្លោះម៉ោង១ទៅ​ម៉ោង​២រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី៣០ កញ្ញា នៅ​ព​ន្ធ​នាគារ​ខេត្ត មាន​ទីតាំង​ស្ថិត​ក្នុងភូមិម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

ខេត្តកំពង់ឆ្នាំង ៖ ទណ្ឌិត​ព​ន្ធ​នាគារ​ខេត្តកំពង់ឆ្នាំង​ម្នាក់ បាន​កាត់​ចម្រឹង​បង្អួច​ដែក រត់​ចេញ​រួច​កាលពី​ចន្លោះម៉ោង១ទៅ​ម៉ោង​២រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី៣០ កញ្ញា នៅ​ព​ន្ធ​នាគារ​ខេត្ត មាន​ទីតាំង​ស្ថិត​ក្នុងភូមិម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

មន្ត្រី​នគរបាល​ព្រហ្ម​ទ​ណ្ឌកម្រិត​​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាន​និយាយ​ថា ទណ្ឌិត​រូបនោះ​មានឈ្មោះ អៀ តា​ល់ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​​ ទណ្ឌិត​រូប​នោះ​ជាប់​ព​ន្ធនាគារពី​បទ​លួច​ម៉ូតូ ដែល​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពីថ្ងៃ​ទី​១០​ មិនា ​២០១១​ ពី​បទ​លួច​មាន​អំពើ​ហិង្សា ហើយ​ត្រូវ​បាន​សាលា​ដំបូង​ខេត្តកំពង់ឆ្នាំង​កាត់ទោសដាក់​ពន្ធនាគា​កំណត់​៥​ឆ្នាំ ។ ​ពី​ថ្ងៃ​កាត់ទោស​មក​ដល់​ថ្ងៃ​រត់​រួច​មាន​រយៈពេល​​​២​ឆ្នាំ​៦​ខែ ​នៅសល់​តែ​២​ឆ្នាំ​៦ខែទៀត ត្រូវ​​បាន​រួចខ្លួន​។ ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​រូប​នោះ​ធ្លាប់​ជាប់​ព​ន្ធ​នាគារ​ម្តងហើយ ពី​បទ​ប្លន់ម៉ូតូ តែ​ក្រោយ​នេះ​ខណៈ​កំពុង​ជាប់​ព​ន្ធនាគារ ពី​បទ​លួច​ម៉ូតូក៏​លួច​ការ​ចម្រឹង​ដែក​រត់​រួច​តែ​ម្តង ។ ប្រភព​ឱ្យដឹងទៀតថា​ ចម្រឹង​ដែក​នោះ​មាន​ទំហំ​ធំ​ប៉ុន​មេជើង ដែល​ត្រូវ​ប្រើ​រយៈពេល​យូរ​ថ្ងៃណាស់ ទើប​ដាច់ទាំង​លើ​ទាំង​ក្រោម ។ ​

លោក ពៅ វុ​ទ្ធី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​បាន​និយាយឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ អំឡុង​ម៉ោង​ជិត​២​រំលង​អធ្រា​ត្រ ខ​ណៈ​ដែល​​មានការ​ប្តូរ​វេន​យាម មន្ត្រី​ព​ន្ធ​នាគារ​៣​នាក់​ម្តង និង​មន្ត្រីល្បាត ក៏​ត្រូវ​ចេញ​ល្បាត​ដែរ ស្រាប់តែ​បាន​ប្រទះឃើញ​​​ទណ្ឌិត​ឈ្មោះ អៀ តា​ល់ ឡើង​លើ​របង​​ពន្ធនាគារ ​ភ្លាមនោះ​ក៍​បាន​ស្រែក​ឆោឡោ​នាំ​គ្នា​ចេញ​ដេញចាប់ តែ​ទណ្ឌិត​ខាងលើ​បាន​ហក់​ចេញ​ផុត​ពី​របង​ពន្ធនាគារ​ខេត្តទៅ​​​​ក្រៅ​ ដោយ​ស្ថានភាព​យ​ប់​ងងឹត​ពេក​​ធ្វើ​ឱ្យ​ទណ្ឌិត​ខាងលើ​រត់គេច​ខ្លួន​បាត់​។ ​ទណ្ឌិត​ខាងលើ​នេះ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​(B1)​។​ លោក​​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ លោក​បាន​រាយការណ៍​ជូន​​លោក​អភិបាលខេត្ត  និងលោកអគ្គនាយក​នៃ​នាយកដ្ឋាន​ព​ន្ធនាគារ លោក​ព្រះរាជអាជ្ញា​និង​លោកស្នងការ​នគ​បាល ព្រហ្មទណ្ឌ​ខេត្ត​។

ប្រភព​ពី​មន្ត្រី​ព​ន្ធ​​នាគារ​ម្នាក់ បាន​និយាយ​ថា ​ការ​ដែល​រត់​រួច​នោះ មិនមែន​រត់​តែ​ម្នាក់​ទេ គឺ​មានបំណង​រត់​ចេញ​ជា​ច្រើន​នាក់ តែ​ដោយសារ​មន្ត្រី​អនុរក្ស​ដែល​ដើរ​ល្បាត​ទាន់​ទើប​​រត់​រួច​តែ​ម្នាក់៕

ព័ត៌មាន​លម្អិតនឹងមាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព