ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ស្រវឹង​ប្រចណ្ឌ​ប្រពន្ធ​ពេក​យក​ដែក​ចាក់​ឱ្យ​របួស​ធ្ងន់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន

10 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ បុរស​ម្នាក់​ត្រូវប្រពន្ធ​ប្តឹង​​ប៉ូលិសឱ្យ​​ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ កញ្ញា ២០១៤ នៅ​ភូមិ​ជើង​កួន ឃុំ​សូភី ស្រុក​បាទី​ ​​ពី​បទ​ប្រើ​អំពើ​ហិ.ង្សា​យក​ដែក​ចាក់​ប្រពន្ធ បន្ទាប់​ពី​​​ផឹក​ស៊ី​ស្រវឹង​ប្រចណ្ឌ​ប្រពន្ធ​ដែល​និយាយ​លេងសើច​ជាមួយ​បុរស​ក្នុង​ភូមិ​។

ខេត្ត​តាកែវ ៖ បុរស​ម្នាក់​ត្រូវប្រពន្ធ​ប្តឹង​​ប៉ូលិសឱ្យ​​ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ កញ្ញា ២០១៤ នៅ​ភូមិ​ជើង​កួន ឃុំ​សូភី ស្រុក​បាទី​ ​​ពី​បទ​ប្រើ​អំពើ​ហិង្សា​យក​ដែក​ចាក់​ប្រពន្ធ បន្ទាប់​ពី​​​ផឹក​ស៊ី​ស្រវឹង​ប្រចណ្ឌ​ប្រពន្ធ​ដែល​និយាយ​លេងសើច​ជាមួយ​បុរស​ក្នុង​ភូមិ​។

លោក​ង៉ាន់ សារី អធិការ​ប៉ូលិស​ស្រុក​បាទី​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ចាក់​ប្រពន្ធ​ឈ្មោះ​សាក់​ សល់ អាយុ​២៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ​សូត្រ ស្រី​មុំ អាយុ​២០ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​។

លោក​អធិការ​ស្រុក​បានបន្ត​​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ជា​ប្តី​បាន​ទៅ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ នៅ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញស្រវឹង​ជោកក៏​ជេរ​ប្រពន្ធ​ និង​ចោទ​ប្រពន្ធ​ថា មាន​ប្រុស​ថ្មីក្បត់​រូប​គេ និង​បាន​ឈ្មោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​ ពេល​នោះ​ជន​សង្ស័យ​ក៏​បាន​ទាញ​យក​ដែកបំពង់​ទីប​ដែល​មាន​មុខ​ស្រួច​ចាក់​ទៅ​លើ​ប្រពន្ធ​ចំនួន​២​កន្លែង គឺ​ចំ​ក្រោម​ដោះ​ខាង​ស្តាំ និង​ត្រង់​បោះ​ដៃ​ផុត​មួយ​កន្លែង​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព