ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​អត់​ស្គាល់​អត្តសញ្ញាណ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ហើម​ស្អុយ​អណ្តែត​លើ​ផ្ទៃ​ទឹកទន្លេ​ទល់មុខ​ធនាគារ​មេគង្គ វិ​ថី​ព្រះ​ស៊ីសុ​វ​តិ្ថ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពីវេលា​ម៉ោ​ង​១១​ព្រឹក ​ថ្ងៃ​ទី​២៩ ​កញ្ញា ​២០១៤​។

បុរស​ម្នាក់​ឈ្មោះ​រស់ សា​រ៉េ​ត បាន​និយាយ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ដឹង​ថា កាល​ពី​​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៩ ​កញ្ញា ​​២០១៤ រូប​គាត់​បាន​ដើរ​ចុះ​ទៅ​រក​លាង​ជើង​នៅ​មាត់​ទន្លេ​​ក្រោយ​ពី​ជួយ​រៀបចំ​ទុកដាក់​ឥ​វ៉ាន់​ឲ្យ​ប្រពន្ធ​រួច ខ​ណៈ​ពេល​នោះ​គាត់​ក៏​មើលទៅ​ផ្ទៃ​ទន្លេ​ស្រាប់តែ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ដែល​មាន​ចម្ងាយ​ពី​ច្រាំង​ទន្លេ​ប្រហែលជា​៣០​ម៉ែ​ត្រ​ទៅ​៤០​ម៉ែត្រ​ ហើយ​សព​នោះ​មាន​សភាព​ហើម​ និង​ដេក​ផ្ងារ​មុខ​ឡើង​ខ្មៅ​។ ក្រោយមក​សព​នោះ​ក៏​អណ្តែត​រសាត់​មក​ទើ​នឹង​ច្រាំង​ទន្លេ​ទល់មុខ​ធានា​គារ​មេគង្គ វិ​ថី​ព្រះ​ស៊ីសុុវ​ត្ថិ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ​ ទើប​គាត់​ទូរស័ព្ទ​រាយការណ៍​ដល់​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ​មក​ពិនិត្យ​។

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា សព​បុរស​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​មាន​អាយុ​ជាង​៣០​ឆ្នាំ សក់ស្លូត​​ មាន​សភាព​ហើម មាន​ស្នាម​របកស្បែក​លើ.ក ​និង​ផ្ទៃមុខ ពាក់​អាវយឺត​កីឡា​ ពណ៌​ខៀវ​ដៃខ្លី ស្លៀកខោ​ខូ​វ​ប៊​យ​ទឹកប៊ិច​ជើងវែង​។

សព​អណ្តែត​ទឹក​នោះ​ត្រូវ​បាន​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​១​បញ្ជូន​ទៅតម្កល់​នៅ​ឈា​​ប​នដ្ឋា​ន​វត្ត​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ ​ក្រោយ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច​ហើយ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​សព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​៕