ឃាត់ខ្លួនភិក្ខុសង្ឃមួយអង្គពីបទរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ
ខេត្តតាកែវ ៖ ភិក្ខុសង្ឃមួយអង្គត្រូវបានប៉ូលិសស្រុកព្រៃកប្បាសចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈរហូតបានសម្រេច ខណៈពេលក្មេងស្រីរងគ្រោះមានជំងឺត្រូវឪពុក ម្តាយយកទៅឱ្យព្រះសង្ឃអង្គនោះព្យាបាលជំងឺនៅក្នុងកុដិ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ កញ្ញា ២០១៤ នៅក្នុងវត្តសោកណ្ណារាម ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាស។
ចែករំលែកព័តមាននេះ