ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បាត់​ខ្លួន​ច្រើន​ថ្ងៃ​ ត្រូវ​គេ​ប្រទះ​ឃើញ​សព​ហើម​ស្អុយ​ក្នុង​ព្រៃ​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ កម្មការិនី​ម្នាក់​ដែល​បាត់​ខ្លួន​ជា​ច្រើន​ថ្ងៃ​​ ត្រូវ​ប្រជា​ពលរដ្ឋ​កា.ប់​អុស​ប្រទះ​ឃើញ​សព​ហើម​ស្អុយ​បាត់​ទៅ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ទៅ​ចោម​រោម​មើល ​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ កញ្ញា ២០១៤ លុះ​ថ្ងៃ​ទី​២៩ កញ្ញា ទើប​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ចំណុច​ទួល​ដា ស្ថិត​ក្នុង​ភូមិ​ព្រៃ​ច្រេស ឃុំ​អូរ​ ស្រុក​ភ្នំ​ស្រួច​​។

ខេត្ត​កំពង់​ស្ពឺ ៖ កម្មការិនី​ម្នាក់​ដែល​បាត់​ខ្លួន​ជា​ច្រើន​ថ្ងៃ​​ ត្រូវ​ប្រជា​ពលរដ្ឋ​កាប់​អុស​ប្រទះ​ឃើញ​សព​ហើម​ស្អុយ​បាត់​ទៅ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ទៅ​ចោម​រោម​មើល ​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ កញ្ញា ២០១៤ លុះ​ថ្ងៃ​ទី​២៩ កញ្ញា ទើប​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ចំណុច​ទួល​ដា ស្ថិត​ក្នុង​ភូមិ​ព្រៃ​ច្រេស ឃុំ​អូរ​ ស្រុក​ភ្នំ​ស្រួច​​។

ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​សែន ស្រី​អ៊ីម ហៅ​ឆយី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​ស៊ី​ម៉ា​ណូ​ មាន​ទី​លំនៅ​ភូមិ​រលាំង​ចក ឃុំ​រលាំង​គ្រើល ស្រុក​សំរោង ។

តាម​ការ​រៀប​រាប់​របស់​លោក​ខឹម ខេង អាយុ​៥៥​ឆ្នាំ ត្រូវ​ជា​ឪពុក​នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា គាត់​ និង​ភរិយា​មាន​កូន​ស្រី​តែ​ម្នាក់​នេះ​គត់ ។ កូន​ស្រី​របស់​គាត់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១៤ ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រីម C125 ពណ៌​ខ្មៅ​។

នគរ​បាល​បច្ចេក​ទេស​បាន​បញ្ជាក់​ថា សព​ត្រូវ​ជន​សង្ស័យ​សម្លាប់​ដោយ​យក​ខ្សែ​លួស​រឹត.ក​ចង​ភ្ជាប់​នឹង​ដើម​ឈើ​ ចំណែក​ម៉ូតូ​ដែល​នាង​ជិះ​បាន​បាត់​មិន​ឃើញ​នៅ​កន្លែង​កើតហេតុ​ទេ សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ករណី​នេះ​អាច​ជាករណី​ប្លន់​សម្លាប់ ហើយ​ជន​សង្ស័យ​ដែល​ធ្វើ​សកម្ម​ភាព​​អាច​ជា​មនុស្ស​ស្គាល់​គ្នា​ទៀត​ផង៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព