ខេត្តរតនគិរី ៖ អាជីវករម្នាក់ ដែលរកស៊ីនៅខេត្ដរតនគិរី បានដាក់ពាក្យបណ្ដឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដរតនគិរី ដោយប្ដឹងមន្ដ្រីសមត្ថកិច្ចចំនួន៣រូប ដែលរួមមានមន្ដ្រីអាវុធហត្ថ មេនគរបាលប៉ុស្ដិ៍ និងប្រជាការពារភូមិម្នាក់ ក្នុងបទគំរាមកំហែងជេរប្រមាថ និងដាក់ខ្នោះគាត់ ខណៈដែលគាត់មិនមានប្រព្រឹត្ដិបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរអ្វីនោះ គឺត្រឹមតែបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ ខូចខាតទ្រព្យសម្បត្ដិអ្នកដទៃតិចតួចតែប៉ុណ្ណោះ ។
មន្ដ្រីសមត្ថកិច្ចដែលត្រូវបានម្ចាស់បណ្ដឹងដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះបានប្ដឹង ទី១-ឈ្មោះសួន សាវុធ ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកាចាញ ទី២-ឈ្មោះប៊ុន សុខេង ជាមន្ដ្រីកងរាជអាវុធហត្ថខេត្ដ មានឋានៈជានាយការិយាល័យព្រហ្មទណ្ឌ និងទី៣-ឈ្មោះយូ ធួន ជាប្រជាការពារក្រុងបានលុង។
តាមការរៀបរាប់របស់ម្ចាស់បណ្ដឹងឈ្មោះធី វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាអាជីវករ បានរៀបរាប់ឱ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៣ កញ្ញា ២០១៤ រូបគាត់បានបើករថយន្ដធុនធំមួយគ្រឿង សណ្ដោងរថយន្ដធុនធំមួយគ្រឿងទៀត ដែលខូច ធ្វើដំណើរតាមផ្លូវជាតិ ក្នុងទិសដៅពីខេត្ដស្ទឹងត្រែង ឆ្ពោះទៅខេត្ដរតនគិរី ដើម្បីធ្វើការជួសជុល ។ លុះបើកមកដល់ចំណុចផ្លូវកែងក្បែរប៉ុស្ដិ៍នគរបាលកាចាញ ខណៈដែលរថយន្ដបត់ស្ដាំ ដោយបើកក្នុងល្បឿនយឺតៗធម្មតា ស្រាប់តែធ្វើឱ្យឈើសណ្ដោងកាច់បាក់ ហើយរថយន្ដដែលសណ្ដោងនៅខាងក្រោយ ក៏បានជ្រុលចង្កូតទៅបុកចូលរោងជួសជុលម៉ូតូដែលសាងសង់នៅលើចិញ្ចើមផ្លូវមុខផ្ទះ បណ្ដាលឱ្យរងនូវការខូចខាតសម្ភារនៅក្នុងរោងនោះមួយចំនួន តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសគ្រោះថ្នាក់អ្វីនោះឡើយ ។ ប៉ុន្ដែពេលនោះស្រាប់តែលេចមុខប្រជាការពារភូមិម្នាក់ ដែលស្ថិតក្នុងអាការៈស្រវឹងបានចេញមកស្រែកឡូឡា និងជេរប្រមាថទៅលើភាគីម្ចាស់រថយន្ដ ហើយបន្ទាប់មកក៏លេចមុខឈ្មោះប៊ុន សុខេង ដែលជាកូនប្រសារបស់ម្ចាស់ផ្ទះ និងម្ចាស់រោងខាងលើនេះ មកដល់ ខ្លួនជាភាគីម្ចាស់រថយន្ដបង្ក ក៏បានទៅជួប ដើម្បីសុំធ្វើការសម្របសម្រួលផ្ដល់សំណងដល់ថ្លៃខូចខាត ស្រាប់តែឈ្មោះយូ ធួន ដែលជាប្រជាការពារបានចេញមកជេរប្រមាថ និងគំរាមកំហែងរកវាយអ្នកបើករថយន្ដ ហើយឈ្មោះប៊ុន សុខេង ក៏ចាប់ផ្ដើមធ្វើការជេរប្រមាថបន្ថែម ដោយអាងអំណាចខ្លួនជាមន្ដ្រីសមត្ថកិច្ចថ្នាក់ធំមួយរូប មិនចង់ ធ្វើការដោះស្រាយនៅកន្លែង ដោយចង់ចាប់ម្ចាស់រថយន្ដយកទៅកន្លែងសមត្ថកិច្ច ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ