ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាស​ទៅចាប់​ក្មេងស្រី​រំលោ.ភ​៤-៥លើក ​ឪពុក​ម្តាយ​នាង​មកវិញ​ប្តឹង​ប៉ូលីសចាប់ខ្លួន

9 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​មន្ត្រី​នគរបាល​មូល​ដ្ឋាន​ ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី២១ ​ខែកញ្ញា​ ​ឆ្នាំ២០១៤ ​នេះ បន្ទាប់​ពី​មា​ន​ពាក្យ​បណ្តឹង​ពី​ឪពុកម្តាយយុវតីរងគ្រោះ ថា ​បាន​ចាប់​រំលោ.ភ​កូន​ស្រី​ គាត់​ជា​អនីតិជន​ អាយុ១៤ឆ្នាំ​ ដែល​បាន​ប្រព្រឹត្ត​ឡើង​ជា​ច្រើន​លើក​ ខណៈ​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅ​ផ្ទះ​ ក្នុង​អំឡុង​ដើម​ខែកញ្ញា​ ឆ្នាំ២០១៤

ខេត្ត​កំពង់ឆ្នាំង​ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​មន្ត្រី​នគរបាល​មូល​ដ្ឋាន​ ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី២១ ​ខែកញ្ញា​ ​ឆ្នាំ២០១៤ ​នេះ បន្ទាប់​ពី​មា​ន​ពាក្យ​បណ្តឹង​ពី​ឪពុកម្តាយយុវតីរងគ្រោះ ថា ​បាន​ចាប់​រំលោភ​កូន​ស្រី​ គាត់​ជា​អនីតិជន​ អាយុ១៤ឆ្នាំ​ ដែល​បាន​ប្រព្រឹត្ត​ឡើង​ជា​ច្រើន​លើក​ ខណៈ​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅ​ផ្ទះ​ ក្នុង​អំឡុង​ដើម​ខែកញ្ញា​ ឆ្នាំ២០១៤ ​នៅ​ផ្ទះ​កេ្មង​ស្រី​រងគ្រោះ ​ស្ថិត​ក្នុង​ភូមិ​ក្រសាស់ថ្មី​ ឃុំឈូក.ស ​​ស្រុកកំពង់ត្រឡាច ​។

លោក ហ៊ុន វាសនា​ អធិការ​នគរបាល ​ស្រុក​កំពង់ត្រឡាច ​បាន​និយាយ​អោយ​ដឹងថា ជន​សង្ស័យរូបនោះ​មាន​ឈ្មោះ ភាព លី​ អាយុ១៨​ឆ្នាំ​ មាន​ទី​លំនៅជិត​​គ្នា​ជា​​​មួយ​​​ជន​​​រង​គ្រោះ ។ ​ចំណែក​ក្មេង​ស្រី​រងគ្រោះ​ មានអាយុ១៤ឆ្នាំ មាន​ឪពុក​ម្តាយ​ជា​អ្នក​ប្រកបរបរ​ដើរ​លក់ ​កាំបិត ​ពូថៅ និ​ងសម្ភារៈ​ផ្សេងៗ​ ​ដែល​ទទួល​ទិញ​ពីជាង​ដំដែក​ យក​ទៅ​លក់​តាម​ ស្រុក​ ខេត្ត​ ឆ្ងាយៗ ​ហើយ១០ថ្ងៃ ឬកន្លះ​ខែ ​ទើប​មក​ផ្ទះ​ម្តង ​។

លោក​អធិការ​បាន​បន្ត​ថា ​ដោយ​សារ​តែ​ជន​សង្ស័យ​ខាងលើ​ ទើប​បាន​មក​ស្នាក់​នៅ​ជា​មួយ​បង​ប្រុស​ខ្លួន​​ ដែល​​មាន​ទីលំ​នៅជិត​ កុមារីរងគ្រោះ​ ទើប​គេ​ដឹង​ថា ​ឪពុក​ម្តាយ​នាង​ មិន​នៅ​ផ្ទះ​ ហើយ​បាន​ឆ្លៀត​ឱកាស​ទៅ​ចាប់​នាង​រំលោភ​៤-៥ លើក​មក​ហើយ ​តែ​យុវតី​រងគ្រោះ​មិន​ចាំ​ថ្ងៃ ​និង​មិន​ហ៊ាន​ប្រាប់​អ្នក​ណា ​ព្រោះ​នាង​នៅ​ម្នាក់​ឯង ​។ ​ទើប​តែ​នៅ​យប់​ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០១៤ ​នេះ​ ម្តាយ​ឪពុក ​នាង​បាន​ត្រឡប់​ពីលក់​កាំបិត​ ពូថៅវិ​ញ ​នាង​បាន​ប្រាប់​រឿងរ៉ាវ ​ដែល​បាន​កើត​ឡើង​មក​លើ​រូបនាង​ ហើយ​នៅ​ព្រឹក​ស្អែក​ឡើង ថ្ងៃទី​២១ ​ខែកញ្ញា​ ទើប ឪពុកម្តាយ​មក​ប្តឹង​សមត្ថកិច្ច​ នឹង​មាន​ការ​ចាប់ខ្លួន​តែម្តង​ ។
   
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនស​ង្ស័យ​បាន​បញ្ចាក់ថា ៖ រូប​គេពិត​ជាបាន​ទៅដេក​នៅជា​មួយនាង​​មែន​ តែ​គ្រាន់​តែ​ដេក​ឱប ​លេង​ក្រៅៗ​ទេ ​។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី​ យុវតី​រងគ្រោះ​បាន​និយាយថា​ គឺ​ពិត​ជា​បាន​ចាប់​នាង​រំលោភ ​រហូត​ធ្លាក់​ឈាម​ទៀត​ផង ​។

ទោះ​យ៉ាង​ណា​មន្ត្រី​នគរបាល​បាន​ធ្វើការ​ស្តីបន្ទោស​ ដល់​អាណា​ព្យាបាល ​ក្មេង​ស្រី​រងគ្រោះថា ៖ ​មិន​គួរ​បណ្តោយ​អោយ​កូន​អាយុ១៤ឆ្នាំ​ ដេក​នៅ​ម្នាក់​ឯង​បែប​នេះ​ឡើយ​ ។ ​ជន​សង្ស័យ​ត្រូវ​បានមន្ត្រី​នគរបាល ​ស្រុកកំពង់​ត្រឡាច ក​សាង​សំណុំ​រឿង​បញ្ជូន​មកស្នងការ​ដ្ឋាន​ ដើម្បី​សាកសួរ ​និង​ក​សាងសំណុំ​រឿងបន្ថែម​បញ្ជូន​ទៅតុលាការ​ដើម្បីចាត់ការ​តាម និតិវិធីច្បាប់ ៕