ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​បើក​ម៉ូតូលឿន​វ៉ារថយន្តមួយ​គ្រឿង​ស្របទិសគ្នា​រួច​ជ្រុល​ចង្កូតទៅបុក​រឺុម៉ក​ម៉ូតូ​ពេញ​ទំហឹង​របួសធ្ងន់-ស្រាល​៤​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ពីរ​នាក់​ស្រវឹង​ស្រា​​ជិះម៉ូតូ​ហុង​ដា​ឌ្រីម​មួយ​គ្រឿង​​​ដោយ​​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​និង​វ៉ា​រថយន្ត​​​មួយ​គ្រឿង​ទៀត​​ ក៍ជ្រុល​ចង្កូត​ទៅបុក​រឺុម៉ក​ម៉ូតូ​បើក​បញ្រ្ចាសទិសគ្នា​ចំពីមុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់-​ស្រាល ៤​នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៥ និង​១០​នាទី ព្រឹក ថ្ងៃទី ២១

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ពីរ​នាក់​ស្រវឹង​ស្រា​​ជិះម៉ូតូ​ហុង​ដា​ឌ្រីម​មួយ​គ្រឿង​​​ដោយ​​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​និង​វ៉ា​រថយន្ត​​​មួយ​គ្រឿង​ទៀត​​ ក៍ជ្រុល​ចង្កូត​ទៅបុក​រឺុម៉ក​ម៉ូតូ​បើក​បញ្រ្ចាសទិសគ្នា​ចំពីមុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់-​ស្រាល ៤​នាក់ ។  ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៥ និង​១០​នាទី ព្រឹក ថ្ងៃទី ២១ កញ្ញា ២០១៤ នៅចំណុច​ផ្លូវ​ព្រះស៊ីសុវត្តិ កែង​នឹង​ផ្លូវលេខ ១៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេឃើញ​យុវជន​ស្រវឹង​ស្រា​ពីរ​នាក​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ សេ១២៥ មួួយ​គ្រឿង ពណ៌ក្រហម ពាក់ស្លាក​លេខ​កណ្តាល 1L-2717 ដោយ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​ផ្លូវ​ព្រះ​ស៊ីសុវត្តិ ក្នុង​ទិសដៅ​ពីត្បូង​ទៅជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូ​បាន​ព្យាយាម​បើក​វ៉ារថយន្ត​មួយ​គ្រឿង ដែល​បើក​ស្រប​ទិសគ្នា ហើយ​ក៏ជ្រុល​ចង្កូត​ទៅបុកចំពីមុខ​​រឺុ​ម៉កម៉ូតូ​ដឹក​ត្រី ជិះ​ពីរ​នាក់​ប្តី-ប្រពន្ធ ​​ ដែល​ធ្វើ​ដំណើរ​បញ្រ្ចាសទិសគ្នា ពេញទំហឹង​បណ្តាលឱ្យ​រង​របួសធ្ងន់-ស្រាល​៤​នាក់​ដោយ​ យុវជន​បើក​ម៉ូតូ​បាក់ភ្លៅ​​ និង​យុវជន​ជិះ​ពីក្រោយ​រង​របួស​ស្រាល ចំណែក​បុរស​ចំណាស់​បើក​រឺុម៉ក​ម៉ូតូ​ដាច់កែង​ជើង​ខាង​ឆ្វេង ហើយ​ប្រពន្ធ​រង​របួសស្រាល ។

ក្រោយពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅមន្ទីរពេទ្យ ចំណែក​ម៉ូតូ និង​រឺុម៉កម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅរក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ផ្លូវ​គោក​នៃស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។