ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសជនជាតិ​​អាមេរិក​ស្បែកខ្មៅ​ដាល់​អ្នក​រត់រ៉ឺម៉ក​ម៉ូតូ​មួ​យដៃ​ ខណៈមិត្តស្រីរបស់គេ​ចុះពីលើ​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​ចោរ​ឆក់​កាបូប​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ ស្រ្តី​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​​ចោរ​ឆក់​យក​កាបូបបាន​សម្រេច​ហើយ​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព​​ ខណៈ​ស្រ្តី​ជន​ជាតិ​ចិន​រូប​នេះ​​ចុះពីលើ​រឺូម៉ក​ម៉ូតូ​ ​។ ហេតុ​ការណ៍បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ៩និង​៤០​នាទី យប់ ថ្ងៃ​ទី ១៩ កញ្ញា ២០១៤

រាជ​ធានីភ្នំ​ពេញ ៖ ស្រ្តី​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​​ចោរ​ឆក់​យក​កាបូបបាន​សម្រេច​ហើយ​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព​​ ខណៈ​ស្រ្តី​ជន​ជាតិ​ចិន​រូប​នេះ​​ចុះពីលើរ៉ឺម៉កម៉ូតូ​ ​។ ហេតុ​ការណ៍បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ៩និង​៤០​នាទី យប់ ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ម្តុំ​ហាង​បាយ​យ៉ាង​ចូវ តាម​ផ្លូវ​ត្រ​សក់​ផ្អែម សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ស្រ្តីរង​គ្រោះ​ខាង​លើ​និង​មិត្ត​ភក្រ្ត័​បី​នាក់​ទៀត​ដែល​ក្នុង​នោះ​មាន​បុរស​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ផងដែរ​បាន​ជួលរ៉ឺម៉ក​ម៉ូតូ​បុរស​ម្នាក់​ឱ្យ​បើក​ជូនទៅ​​ហាង​មួយ​​ម្តុំ​ផ្លូវ​ត្រសក់ផ្អែម​ ខណៈ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំ​ណុ​ច​កើតហេតុ​បុរស​​រត់​រឺុម៉ក​ម៉ូតូ​នោះ​រក​ហាង​​នោះ​មិន​ឃើញ ហើយ​​ ណា​មួយភ្ញៀវ​​ដែល​ជិះ​លើរឺុម៉ក​ទាំង​៤នាក់នោះ​ក៏មិន​ស្គាល់ទីតាំង​ខ្លួន​ឯង​ដែល​ត្រូវទៅ​​ច្បាស់​លាស់​នោះ​ទើប​បុរស​អ្នក​រត់ម៉ូតូ​ឌុប ឈប់​រ៉ឺម៉កម៉ូតូ​ហើយ​ចុះមើល​ទីតាំង​ដែល​ជន​បរទេស​ទាំង​៤​នាក់​ត្រូវ​ទៅ ​​ខណៈពេល​នោះ​ដែរ​ស្រ្តី​ជន​ជាតិចិន​ដែល​ជិះ​លើ​រឺូម៉ូតូ​ក៏បាន​ចុះ​ពីលើ​រឺុម៉ក​ម៉ូតូ​ដែរ​ដោយ​ក្នុង​ដៃ​មិន​កាន់​កាបូប ដែល​ក្នុង​នោះ​មាន​ទូស័ព្ទ​ដៃ​ម៉ាក​ សាំសុង​ណូត២​មួយ​គ្រឿង និង​ទូរស័ព្ទ​ណូគៀ១២៨០ មួយ​គ្រឿង ព្រម​ទាំង​លុយ​ជិត​១០០​ដុល្លារ ត្រូវ​ចោរ​ឆក់​យក​ទៅ​បាត់​ភ្លាមៗ ហើយ​រត់​គេច​ដោយ​សុវត្តិ​ភាព ។

ពេលនោះ​ផងដែរ​គេ​បែជាឃើញ​បុរស​ជន​ជាតិ​អាមេរិក​​ស្បែក​ខ្មៅ​ចុះ​ពី​លើ​រឺុម៉ក​ម៉ូតូ​មក​ដាល់​កណ្តាល​មុខ​បុរស​រត់រឺុម៉ក​ម៉ូតូ​ បណ្តាល​ឱ្យ​រង​របួស​ដោយ​សារតែបុរស​ជន​ជាតិ​អាមេរិកស្បែក​ខ្មៅ​រូប​នេះ​ចោទ​ថា​បុរស​រត់​រឺុម៉ក​ម៉ូតូ​ជា​បក្ស​ពួក​ចោរ​ឆក់​កាបូប​ស្រ្តីជន​ជាតិ​ចិន​ដែល​ជាមិត្ត​ភក្រ្ត័​របស់​គេ ។

ក្រោយ​ពេល​កើតហេតុ​បុរស​រត់រឺុម៉កម៉ូតូ​បានទៅ​​ប្តឹង​សមត្ថ​កិច្ច​​ថា​បុរស​អាមេរិក​ស្បែកខ្មៅ​ដាល់​ខ្លួន​ដោយ​ខ្លួន​ ​មិ​ន​មាន​ធ្វើ​អ្វី​ខុស​ និង​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចោរ​ឆក់​នោះទេ​​។