ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ពីក្លឹបត្រឡប់ទៅផ្ទះវិញ​ត្រូវ​រថ​យន្ត​បើក​បុកចំពីក្រោយ​របួសធ្ងន់-ស្រាល​

9 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ យុវជន​បី​ជិះ​ម៉ូតូ​ចេញ​ពីក្លឹប​កម្សាន្ត​ ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​ បើក​វ៉ារថយន្ត​មួយ​គ្រឿង​ទៀត​ជ្រុល​មក​បុកពីក្រោយ​​ពេញ​ទំហឹង​បណ្តាល​​របួស​ធ្ងន់-ស្រាល​​៣​នាក់។​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៥០នាទី រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៧​

រាជធានីភ្នំ​ពេញ ៖ យុវជន​បី​នាក់​ជិះ​ម៉ូតូ​ចេញ​ពីក្លឹប​កម្សាន្ត​ ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​ បើក​វ៉ារថយន្ត​មួយ​គ្រឿង​ទៀត​ជ្រុល​មក​បុកពីក្រោយ​​ពេញ​ទំហឹង​បណ្តាល​​របួស​ធ្ងន់-ស្រាល​​៣​នាក់។​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​១០នាទី រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៧​ កញ្ញា ២០១៤ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ​។

ជនរង​គ្រោះ​ទី១.ឈ្មោះ​ ធា រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួស​ធ្ងន់ ,ទី២.ឈ្មោះ​សៀង ស៊ីថា ភេទ​ប្រុស អាយុ​២១ឆ្នាំ និង​ទី៣.ឈ្មោះ ភា សុវណ្ណ ភេទ​ប្រុស អាយុ​១៨ឆ្នាំ​ របួស​ស្រាល ។ ជន​រង​គ្រោះ​ទាំង​៣​នាក់ រស់នៅ​ក្នុង​ភូមិ​ត្រាច​ទោល ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​ទាំង​បី​អ្នក​បាន​​ចេញ​ពីរាំ​លេង​នៅ​ក្នុង​ក្លឹបអាវ៉ា​លូន នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ដោយ​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1U-6832 ជិះ​គ្នា​បី​នាក់​ ធ្វើដំណើរ​តាម​ផ្លូវ​ជាតិលេខ​៤ ក្នុង​ទិសដៅ​ពី​កើត​ទៅលិច ក្នុង​បំណង​ត្រឡប់ទៅផ្ទះនៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ក៏មាន​រថយន្ត​មិន​ស្គាល់អត្ត​សញ្ញាណ​មួយ​គ្រឿង​ បើក​ស្រប​ទិស​គ្នា បាន​បើក​វ៉ារថយន្ត​មួយ​គ្រឿង​ទៀត ហើយ​ក៏​ជ្រុល​​ចង្កូត​មក​បុក​ចំពី​ក្រោយ​ម៉ូតូ​ យុវជន​រង​គ្រោះ​ទាំង​៣​នាក់ ពេញ​ទំហឹង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល​តែម្តង ។

ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល ចំណែក​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ព្យា​បាល​រៀង​ៗខ្លួន ។