ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើករឺុម៉ក​ម៉ូតូ​​​ទៅបុក​រថយន្ត​ស៊េរីទំនើប​បត់ឆ្លង​ផ្លូវ​បាក់កញ្ច​ក់អស់មួយ​ត្រូវ​ម្ចាស់​រថយន្ត​ហៅ​អង្គ​រក្ស​មក​ក្របួច​ ក.អាវ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រឺុ​ម៉ក​ម៉ូតូ​ទៅ​បុក​ចំ​កញ្ចក់​រថយន្តស៊េរី​​ទំនើប​មួយ​គ្រឿង​ដែល​បើក​បត់​ឆ្លង​ផ្លូវ​​បណ្តាល​ឱ្យ​បាក់​កញ្ចក់​រថយន្ត​អស់មួយ​ចំហៀង សំណាង​ល្អ​អ្នក​បើក​បរទាំង​សង​ខាង​​មិន​មាន​រង​របួស​ ក៍ប៉ុន្តែ​បុរស​បើក​រឺុ​ម៉ក​ម៉ូតូ​ត្រូវ​ក្រុម​អង្គ​រក្ស​ម្ចាស់​រថយន្ត​​ចាប់​ក្របួច​ ក.អាវ អូស​ទៅ​មើល​កញ្ចក់​រថយន្ត​ដែលបាក់ បង្ក​

រាជ​ធានីភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រឺុ​ម៉ក​ម៉ូតូ​ទៅ​បុក​ចំ​កញ្ចក់​រថយន្តស៊េរី​​ទំនើប​មួយ​គ្រឿង​ដែល​បើក​បត់​ឆ្លង​ផ្លូវ​​បណ្តាល​ឱ្យ​បាក់​កញ្ចក់​រថយន្ត​អស់មួយ​ចំហៀង សំណាង​ល្អ​អ្នក​បើក​បរទាំង​សង​ខាង​​មិន​មាន​រង​របួស​ ក៍ប៉ុន្តែ​បុរស​បើក​រឺុ​ម៉ក​ម៉ូតូ​ត្រូវ​ក្រុម​អង្គ​រក្ស​ម្ចាស់​រថយន្ត​​ចាប់​ក្របួច​ ក.អាវ អូស​ទៅ​មើល​កញ្ចក់​រថយន្ត​ដែលបាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​តាម​ដង​ផ្លូវ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង​១០​នាទី យប់​ថ្ងៃ​ទី ១៦ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាន់ណា  ផ្លូវ​ព្រះ​ស៊ី​សុវត្តិ ស្ថិត​ក្នុង​សង្កាត់​ច​តុមុខ  ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​​បុរស​បើក​រឺុម៉ក​ម៉ូតូ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​គាត់​បាន​បើក​រឺុម៉ក​ម៉ូតូ​តាម​ផ្លូវ​ព្រះ​ស៊ីវត្តិ ក្នុង​ល្បឿន​លឿន​ ក្នុង​ទិសដៅពីជើង​ទៅ ត្បូង ស្រប​ពេលជាមួយ​គ្នា​នោះដែរ​ ក៏មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2Y-6197 បើក​បរ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​ព្រះស៊ីសុវត្តិ​ក្នុង​ទិសដៅ ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​ស៊េរីទំនើប​នោះ​បាន​បើក​បត់​ឆ្លង​​ផ្លូវ ពេល​នោះ​រឺុម៉ក​ម៉ូតូ​គាត់​បាន​មក​ដល់​វ៉ាក់អឺ គ្នា​និង​ចាប់ហ្រ្វាំង​មិន​ទាន់​ក៏បាន​ជ្រុល​ទៅបុក​ចំកញ្ចក់​រថយន្ត​ស៊េរី​ទំនើបនោះ​បណ្តាល​ឱ្យ​បាក់កញ្ចក់​អស់មួយ​ចំហៀង ប៉ុន្តែមិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ទេ ។ ភ្លាមៗ​បុរស​ម្ចាស់​រថយន្ត​បាន​ហៅ​អង្គ​រក្ស​របស់​ខ្លួន​ប្រហែល​ជិត​១០​នាក់ មក​កន្លែង​កើតហេតុ ហើយ​ក្រុម​អង្គរក្ស​បាន​ចាប់ក្របួច ​ក.អាវ របស់​គាត់​ទាញ​ឱ្យ​ទៅមើល​កញ្ចក់​រថយន្ត​​ដែល​បាក់បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។

អ្នក​យក​ព័ត៌មាន​បាន​សុំ​ធ្វើការ​សាក​សួរ​ព័ត៌មាន​ពី​ភាគី​ខាង​រថយន្ត​ដើម្បី​ចង់បាន​ព័ត៌មានទាំង​សង​ខាង​តែ​ម្ចាស់​រថយន្ត​មិនបាន​សហការ​ផ្តល់​ព័ត៌មាន​នោះ​ទ។

យ៉ាង​ណា​ក៏​ដោយ​នៅ​ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ចុះ​មកពិនិត្យ​នៅ​កន្លែង​កើត​ហេតុ និង​​បាន​យក​ទាំង​រថយន្ត និង​រឺុម៉ក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ដោះ​ស្រាយ​តាម​និតិ​វិធី​ច្បាប់ ។