ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​យ៉ាន់ដាយ​បើក​បុក​និង​កិន​ពី​លើ​ម៉ូតូ​របួសធ្ងន់​ម្នាក់​នៅ​ផ្លូវ​១៩៨៦​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​សន្លប់​​​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​រថយន្ត​បើក​មក​បុក​ចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ណី​វេលា​​ម៉ោង ៩ យប់ ថ្ងៃ​ទី​១៥ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​វិចិត្រ​៥ តាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​សន្លប់​​​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​រថយន្ត​បើក​មក​បុក​ចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ណី​វេលា​​ម៉ោង ៩ យប់ ថ្ងៃ​ទី​១៥ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​វិចិត្រ​៥ តាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌ទឹកប្រាក់​​ មួួយ​​គ្រឿង ពាក់​ស្លាក​​លេខ​ភ្នំ​ពេញ​3B-1253 បើក​បរ​ដោយ​​បុរស​ម្នាក់​យ៉ាងលឿន​តាម​ផ្លូវ​១៩៨៦​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ រថយន្ត​បាន​បើក​ហៀរ​ចូល​ផ្លូវ​​​ម៉ូតូ​ម៉ាក​សង់ស៊េរី​៩៨ ពណ៌ខ្មៅមួយ​គ្រឿង ពាក់ស្លាក​លេខ​ ​​ខ.០០១៤ ក.ច១  ដែល​បើក​ដោយ​បុរស​ម្នាក់​​ក្នុង​ទិសដៅ​បញ្រ្ចាស​គ្នា ហើយ​រថយន្ត​ក៏​បាន​បុក​​ម៉ូតូ​​ចំពីមុខ​ពេញ​ទំ​ហឹង​​រួច​កិន​ពីលើ​ម៉ូតូ បណ្តាល​ឱ្យ​​បុរស​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ចំណែក​ម៉ូតូ​ខូច​ខាត​មួយ​កំណាត់មុខ ។បន្ទាប់ពី​បើក​រថយន្ត​បុក​និង​កិន​ម៉ូតូ​ជនរង​គ្រោះ​ហើយ តៃកុង​រថយន្ត​បាន​បើក​ទ្វារ​រថយន្ត​ចុះរត់គេចខ្លួន​បាត់ស្រ​មោល​តែម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថ​កិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​រថយន្តបង្ក​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ​តាម​ផ្លូវ​ច្បាប់ ។