ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​នឹង​ដំឡើង​ថ្លៃ​ពន្ធ​ថ្នាំជក់​80%​នៅ​ឆ្នាំ​ក្រោយ

9 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង បាន​ប្រកាស​ថា នឹង​ដំឡើង​ថ្លៃ​លើ​ពន្ធ​ថ្នាំជក់ ៨០% នៅ​ដើមឆ្នាំ​២០១៥ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​កាត់​បន្ថយ​អត្រា​អ្នក​ជក់បារី​ដែល​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រទេស​ក្នុង​ចំណោម​បុរស​ពេញវ័យ​ឱ្យ​បាន​២៩% នា​ឆ្នាំ​២០២០ ខាង​មុខ​។

សេ​អ៊ូ​ល ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង បាន​ប្រកាស​ថា នឹង​ដំឡើង​ថ្លៃ​លើ​ពន្ធ​ថ្នាំជក់ ៨០% នៅ​ដើមឆ្នាំ​២០១៥ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​កាត់​បន្ថយ​អត្រា​អ្នក​ជក់បារី​ដែល​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រទេស​ក្នុង​ចំណោម​បុរស​ពេញវ័យ​ឱ្យ​បាន​២៩% នា​ឆ្នាំ​២០២០ ខាង​មុខ​។

លោក Moon Hyung-pyo រដ្ឋមន្ត្រី​សុខាភិបាល​បាន​ថ្លែង​ថា យើង​នឹង​ខិតខំ​ដើម្បី​បង្កើន​តម្លៃ​ថ្នាំជក់​ប្រមាណ​ជា​១,៩៥​ដុល្លារ​ក្នុង​១​កញ្ចប់ ហើយ​យើង​ក៏​ព្យាយាម​ណែនាំ​នូវ​ប្រព័ន្ធ​តម្លៃ​នៃ​បារី​ដែល​នឹង​ស្ថិត​នៅ​ពីក្រោយ​សម្ពាធ​អតិផរណា​របស់​ជាតិ ។ មួយវិញទៀត គឺ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់​នឹង​ត្រូវ​បាន​ហាមប្រាម​យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្តា​ហាង​លក់​បារី​នៅ​ទូ​ទាំង​ប្រទេស ។ រូបភាព​នៃ​ការ​ដាស់តឿន​អំពី​សុខភាព​ក៏​នឹង​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​លើ​ផ្នែក​មួយ​នៅ​គ្រប់​កញ្ចប់​បារី​ផង​ដែរ ដែល​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​ក្រោយ ។

ថ្មី​ៗ​នេះ​កូរ៉េ​ខាងត្បូង​មាន​តម្លៃ​បារី​ថោក​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​ជា​អង្គការ​អភិវឌ្ឍន៍​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) ជាមួយ​ប្រទេស​ថៃ និង​ចិន​។ ជាង​នេះ​ទៅ​ទៀត កូរ៉េ​ខាងត្បូង​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​មាន​អត្រា​អ្នក​ជក់បារី​ខ្ពស់​ជាងគេ​បំផុត​ផង​ដែរ ចំពោះ​មនុស្ស​ពេញវ័យ គឺ​មាន​ចំនួន​៤៣,៧% ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន ។ ចំណែក​អត្រា​ជក់បារី​ជា​មធ្យម​ក្នុង​ចំណោម​យុវជន​ក្នុង​ប្រទេស​ជា​សមាជិក​ទាំង​៣៤ គឺ​២៦% ។ លោក Lee Kyung-eun អគ្គនាយក​ផ្នែក​ផ្សព្វផ្សាយ​សុខភាព​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​បង្កើន​តម្លៃ​នេះ​ការ​ហូតពន្ធ​លើ​ថ្នាំជក់​របស់​កូរ៉េ​ខាងត្បូង និង​តំណាង​ឱ្យ​៧៣,៧% នៃ​តម្លៃ​លក់រាយ ។

ទោះបីជា​យ៉ាងណា អង្គការ​សុខភាព​ពិភពលោក​ព្យាករ​ថា ប្រសិនបើ​គ្រប់​ប្រទេស​ទាំងអស់​ដំឡើង​ថ្លៃ​លក់​បារី​៥០% នោះ​វា​នឹង​អាច​សង្គ្រោះ​អាយុជីវិត​មនុស្ស​បាន​ជាង​១១​លាន​នាក់​ពី​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​ជក់បារី​នៅ​៣​ឆ្នាំ​ក្រោយ ៕