ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបការ​បាន៤ខែ​ សុំម៉ែទៅរៀន​បន្តនៅភ្នំពេញមិន​បាន ចង.កសម្លា.ប់ខ្លួន​ចោល​ស្វាមី​នៅឯនាយ​សមុទ្រ​

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ នារី​​ម្នាក់​​​​មាន​​ស្វាមី​​ជា​អាណិក​ជន​នៅ​សហរដ្ឋ​​អា​មេ​​រិ​ក បាន​​សម្រេច​​ធ្វើ​អត្តឃា.ត​ខ្លួនឯង​​ដោយ​​ចង​.​​ក​នៅ​ក្នុង​បន្ទប់​ដេក​​លើ​​ផ្ទះ ហើយ​ត្រូវ​ឪពុក​ប្រទះ​ឃើញ​នៅ​ម៉ោង​០៥​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ​កញ្ញា ស្ថិត​នៅ​ក្នុងភូមិ​កសិ​កម្ម ឃុំ​តា​​ពូ​ង ស្រុក​ថ្ម​គោល ដោយ​​ក្រុម​គ្រួសារ​អះអាង​​ថា ព្រោះតែ​ខឹង​​​​ម្ដាយ​ជំទាស់​​មិនឱ្យ​​នាង​​ទៅ​រៀន​បន្ត​នៅ​​ភ្នំពេញ បន្ទាប់​ពី​រៀប​ការ​រួច ​។

ខេត្ត​បាត់ដំបង ៖ នារី​​ម្នាក់​​​​មាន​​ស្វាមី​​ជា​អាណិក​ជន​នៅ​សហរដ្ឋ​​អា​មេ​​រិ​ក បាន​​សម្រេច​​ធ្វើ​អត្តឃាត​ខ្លួនឯង​​ដោយ​​ចង​.​​ក​នៅ​ក្នុង​បន្ទប់​ដេក​​លើ​​ផ្ទះ ហើយ​ត្រូវ​ឪពុក​ប្រទះ​ឃើញ​នៅ​ម៉ោង​០៥​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ​កញ្ញា ស្ថិត​នៅ​ក្នុងភូមិ​កសិ​កម្ម ឃុំ​តា​​ពូ​ង ស្រុក​ថ្ម​គោល  ដោយ​​ក្រុម​គ្រួសារ​អះអាង​​ថា ព្រោះតែ​ខឹង​​​​ម្ដាយ​ជំទាស់​​មិនឱ្យ​​នាង​​ទៅ​រៀន​បន្ត​នៅ​​ភ្នំពេញ បន្ទាប់​ពី​រៀប​ការ​រួច ​។

​ប្រភព​បាន​​ឱ្យ​​​​​ដឹង​ថា នារី​រង​​គ្រោះ​ឈ្មោះ​លឿង ម៉េ​ង​​លី អាយុ​២១​​ឆ្នាំ ទើប​រៀប​ការ​រួច​​បាន​រយៈ​​ពេល​៤​ខែ​​ ​​។ ប្រភពបន្ត​ថា នារី​រូប​នេះ​បាន​​យក​​អាវ​រាត្រី​ចង​.​ក​ខ្លួនឯង​​ភ្ជាប់​និង​ទំ​ពក់​វាំងនន​ក្បែរ​ប​ង្អូ​ច ដើម្បី​បញ្ចប់ជីវិត​ចោល​ស្វាមី​ ដែល​ស្ថិត​នៅ​ឯនាយ​សមុទ្រ​។ ក្រុម​គ្រួសារ​របស់​នាង​​បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​នាង​ធ្វើ​អត្តឃាត​បែប​នេះ ព្រោះតែ​ខឹង​នឹង​ម្ដាយ​មិន​ឱ្យ​នាង​ទៅ​រៀន​បន្ត​នៅ​ភ្នំពេញ​។

ប្រភពពីឪពុក​បាន​ឱ្យ​ដឹង​ថា កូនស្រី​គាត់​បាន​រៀប​ការ​​រយៈ​ពេល​៤​ខែ​ហើយ តែ​ក្រោយ​ពី​ស្វាមី​នាង​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ នាង​បាន​ទទូច​​សុំ​ទៅ​រៀន​បន្ត​នៅ​ភ្នំពេញ​ ។ លោក​បន្ត​ថា រូប​លោក​​និង​ប្រពន្ធ​បាន​បដិសេធ​ ព្រោះ​យល់​ថា នាង​មាន​ស្វាមី​ហើយ​ ។ ប៉ុន្តែ​ដោយ​​នាង​ទទូច​ខ្លាំង​ពេក ​គាត់​និង​ប្រពន្ធ​ក៏​យល់ព្រម តែ​ចាំ​រួច​បុណ្យ​ភ្ជុំបិណ្ឌ​សិន ខណៈ​នាង​ចង់ទៅ​រៀន​មុន​ភ្ជុំបិណ្ឌ ដែល​ជា​ហេតុ​នាំ​ឱ្យមាន​បញ្ហា​នេះ​កើតឡើង ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព