ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​បុក​រះ​ម៉ូតូ​៧​​គ្រឿង និង​រថយន្ត​២​គ្រឿង​បន្ត​បន្ទាប់​បណ្តាល​ឱ្យ​មានមនុស្ស​​របួស​ធ្ងន់ស្រាល​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ យុវជន​២​នាក់​ជិះ​រថយន្ត​កាមរី​បាឡែន​មួួ​គ្រឿង​ដោយ​​​បើក​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​និង​រឺុម៉ក​ម៉ូតូ​សរុប​៧​គ្រឿង និង​រថយន្ត២​​គ្រឿង​ផងដែរ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧និង​៤០ នាទី​យប់ ថ្ងៃ​ទី ៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​ភីហ្សា​ខមភើនី ស្ថិត​នៅ​ក្នុង​សង្កាត់​

រាជ​ធានីភ្នំ​ពេញ ៖ យុវជន​២​នាក់​ជិះ​រថយន្ត​កាមរី​បាឡែន​មួួយ​​គ្រឿង​ដោយ​​​បើក​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​និង​រឺុម៉ក​ម៉ូតូ​សរុប​៧​គ្រឿង និង​រថយន្ត២​​គ្រឿង​ផងដែរ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧និង​៤០ នាទី​យប់ ថ្ងៃ​ទី ៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​ភីហ្សា​ខមភើនី  ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនៈ  ខណ្ឌដូន​ពេញ ។

យុវជន​ដែល​បើក​រថយន្ត​បុក​រះ​ម៉ូតូ​និង​រថយន្ត​ខាង​លើ​គឺ​ឈ្មោះ សេង រតនា អាយុ​១៩​ឆ្នាំ ភេទ​ប្រុស ជាសិស្ស​រៀន​នៅ​វិទ្យា​ល័យ​ទួល​ទំពូង ​​រស់នៅ​ក្នុង សង្កាត់ទួល​ទំពូង​ ខណ្ឌ​ចំការ​មន ចំណែក​អ្នក​រួម​ដំណើរ​ជាមួួ​យ​មិ​ន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​​យុវជន​ម្នាក់រួម​ដំណើរ​ជាមួយ​យុវជន​ម្នាក់​ទៀត​បាន​​បើក​រ​​ថយន្ត​កាមរី​បាឡែន ពណ៌​ខ្មៅ មួួយ​គ្រឿង​ ​​ដោយ​ធ្វើ​ដំណើរយ៉ាង​លឿនរេពេញ​ផ្លូវ​ ​ក្នុង​ទិស​ដៅ​​ពី​ត្បូង​​ទៅ​ជើង​ តាម​ផ្លូវ​ព្រះស៊ីសុវត្ត ខណៈ​​មក​ដល់​ចំណុច​កើត​ហេតុ  រថយន្តក៏​បាន​ជ្រុលទៅបុក​ម៉ូតូ​វីវ៉ា មួួយ​គ្រឿង ​​​និង​​​ជ្រុល​​​ចង្កូត​​ទៅ​បុក​ម៉ូតូ​វ៉េវ មួួ​យ​គ្រឿង​ទៀត​​ជិះ​ដោយ​នារី​ម្នាក់​បណ្តាល​ឱ្យ​ដួលរបួសស្រាល ។ ពេល​​នោះ​រថយន្ត​មិន​បាន​ឈប់ទេ​គឺ​បាន​បើក​ទៅមុខ​បន្ត​ទៀត​ ហើយ​ក៏បាន​ទៅ​​បុកម៉ូតូ​ធុន​ធំ​ ពីរ​គ្រឿង​ទៀត​​ដែល​ចតចោល​លើ​ផ្លូវ ​រថយន្ត​បាន​បន្ថែម​ល្បឿន​ក៏ជ្រុល​ទៅបុក​រឺុម៉ក​ម៉ូតូ​​មួួយ​គ្រឿង​ទៀត ហើយ​រថយន្ត​ក៏បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត RANGE ROVER​មួួយ​គ្រឿងបន្ត​ទៀត ដោយសារ​រថយន្ត​មិន​ទាន់អស់​ល្បឿន​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ វិវ៉ា​មួយ​គ្រឿង​ទៀត​ជិះ​ដោយ​នារី​ម្នាក់ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​អួស​ទៅ​ជាមួយ​រថយន្ត ហើយ​អ្នក​រថយន្ត​បង្ក​នៅ​តែ​បន្ថែម​ល្បឿន ហើយ​ក៏បាន​ទៅ​បុក​ជាមួយ​រថយន្ត​កូរ៉ូឡា​មួួយ​គ្រឿង​ទៀត ដែល​បើក​បញ្រ្ចាស​ទិសគ្នា​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​រង​ការខូច​ខាត​យ៉ាង​ដំណំ ​​បន្ទាប់មក​ទៀត​រថយន្ត​ប​ង្ក​ខាង​លើ​ក៏បាន​ទៅ​បុក​រឺុម៉ក​ម៉ូតូ​ ដែល​ជិះ​ដោយ​បុរស​ពីរ​​នាក់ បណ្តាល​ឱ្យ​​ក្រឡាប់​រឺុម៉ក​ម៉ូតូបណ្តាល​ឱ្យ​​អ្នក​ជិះ​រង​របួស ។

ក្រោយ​ពេល​កើត​ហេតុ​យុវជន​ខាង​លើ​ដឹង​ថា ខ្លួន​ខុស​ក៏បាន​បើក​រថយន្ត​ទាំងខូចខាត​ដើម្បី​គេច​ខ្លួន​តែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដេញ​ចាប់បាន​​នៅ​ផ្លូវ​លេខ​​១៣០ យក​ទៅ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ដោះ​ស្រាយ​រឲតាមមិតិវិ​ធី ច្បាប់​។