ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​ស្លា.ប់​៣៥​នាក់ របួស​៩៣​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​កើតឡើង​សរុប​ចំនួន​១,១៩៦​លើក បង្ក​ការ​ខូចខាត​គិត​ជា​ខ្នង​ផ្ទះ​១,៣២១​ខ្នង និង​តូប​ផ្សារ​៤១៧​តូប បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​បាត់បង់​ជីវិត​៣៥​នាក់ ​និង​របួស​៩៣​នាក់​ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​ករណី​គ្រោះ​អគ្គិភ័យ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​។

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​កើតឡើង​សរុប​ចំនួន​១,១៩៦​លើក បង្ក​ការ​ខូចខាត​គិត​ជា​ខ្នង​ផ្ទះ​១,៣២១​ខ្នង និង​តូប​ផ្សារ​៤១៧​តូប បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​៣៥​នាក់ ​និង​របួស​៩៣​នាក់​ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​ករណី​គ្រោះ​អគ្គិភ័យ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​។

​នេះបើតាម​ប្រសាសន៍​របស់​លោក​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ក្នុង​វេទិកា​អន្តរ​ជាតិ​​កម្ពុជា​-​ជ​ប៉ុ​ន ស្តី​ពី​«​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និង​អគ្គិភ័យ​» ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ កញ្ញា​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក​ឧបនាយករដ្ឋមន្ត្រី​​បាន​ថ្លែង​បន្ត​ទៀត​ថា សរុប​វេទិកា​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នេះ​សំដៅ​ពង្រឹង​កិ​ច្ចសហ​ប្រតិបត្តិការ​បន្ថែម​​ទៀត​រវាង​កម្ពុជា​-​ជ​ប៉ុន​ និង​ពង្រឹ​ង​សមត្ថភាព​មន្ត្រី​ជំនាញ​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ពិភាក្សា ពិគ្រោះ​យោបល់​ផ្លា​ស់​ប្តូរ​បទ​ពិសោធន៍​រវាង​គ្នា​និង​គ្នា​ក្នុង​ការ​បង្ការ​ទប់ស្កាត់​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​អគ្គិភ័យ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ​ហើយ​វា​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​រួម​ចំណែក​​រឹតចំណង​មេត្រីភាព​ឲ្យ​កាន់តែ​ស្និ​ទ្ធស្នាល​មួយ​កំរិត​ថែម​ទៀត​រវាង​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព​