ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ីវ ស៊ី​ចាន់​ អតីត​ទូត​អាមេរិក​បោក​ប្រាក់​លោក​ស្រី​វេជ្ជ​បណ្ឌិត​ អេង លី​គង់​ ១​លាន​ដុល្លារ​ទៅ​សម្ងំ​នៅ​ស្រុក​អាមេរិក​

9 ឆ្នាំ មុន

លោក​ស៊ីវ ស៊ី​ចាន់ អតីត​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​កាលពី​ខែ​មុន​នឹង​តម្រូវ​ឱ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​នឹង​ដៃគូ​ពាណិជ្ជកម្ម​របស់លោក​៣​នាក់​ផ្សេង​ទៀត​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ពី​លោកស្រី​វេជ្ជបណ្ឌិត​អេ​ង លី​គង់ (Eng Lykuong) ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ​Master Care ចំនួន​១​លាន​ដុល្លា​អា​មេ​រិ​ក ។

លោក​ស៊ីវ ស៊ី​ចាន់ អតីត​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​កាលពី​ខែ​មុន​នឹង​តម្រូវ​ឱ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​នឹង​ដៃគូ​ពាណិជ្ជកម្ម​របស់លោក​៣​នាក់​ផ្សេង​ទៀត​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ពី​លោកស្រី​វេជ្ជបណ្ឌិត​អេ​ង លី​គង់ (Eng Lykuong) ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ​Master Care ចំនួន​១​លាន​ដុល្លា​អា​មេ​រិ​ក ។

នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​លោកស្រី​បាន​និយាយ​ថា កាលពី​ឆ្នាំ​២០១២ លោក ស៊ីវ ស៊ី​ចាន់ ព្រមទាំង​ដៃគូ​ពាណិជ្ជកម្ម​របស់​គាត់​បី​រូប​ទៀត​គឺ​លោក San Richer ,​លោក Williams Nojay និង​លោក Thomas Willems បាន​មក​បញ្ចុះបញ្ចូល​ឱ្យ​លោកស្រី​ធ្វើ​វិនិយោគទុន​ខ្នាត​ធំ​ផ្នែក​កសិកម្ម​គឺ​ក្រុមហ៊ុន Akra Agriculture Partners ដោយ​ចំណាយ​ដើមទុន​១​លាន​ដុល្លារអា​មេ​រិ​ក ហើយ​លោកស្រី​ក៏​បាន​យល់ព្រម ក៏​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក​ការ​វិនិយោគ​មួយ​នេះ​មិន​ដំណើរការ​រហូត​មក​ដល់​បច្ចុប្បន្ន ។
ព្រះរាជអាជ្ញា​រង​អម​សា​សា​ដំបូង​រាជធានី​ភ្នំពេញ គឺ​លោកស្រី​ប៊ុ​ន្នី​ញ បាន​កោះហៅ​លោក​សី​ុ​ចាន់ និង​សហសេវិក​របស់​លោក​ចំនួន​៣​នាក់​ផ្សេង​ទៀត​គឺ​លោក San Richer លោក Williams Nojay សមាជិក​សភា​រដ្ឋ​ញូ​វ​យ៉​ក និង​លោក Thomas Willems អតីត​នាយក​មូ​និ​ធិ​គាំទ្រ​ប្រព័ន្ធ​អប់រំ​អន្តរជាតិ​កម្ពុជា ឱ្យ​ចូល​បំភ្លឺ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ ២០១៤ ជុំវិញ​ករណី​ឆបោក​ប្រាក់​១​លាន​ដុល្លា​អា​មេ​រិ​ក​នោះ ។

លោក​ខៀវ សុ​ភ័ក្ត្រ អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃ​អះអាង​ថា ក្រសួង​បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ក្នុង​ការ​ឃ្លាំមើល​ជនជាប់ចោទ​ទាំង​៤​រូប​នោះ ក៏​ប៉ុន្តែ​លោក ស៊ីវ ស៊ី​ចាន់ និង​លោក Thomas Willems បាន​ចាក​ចេញពី​ប្រទេស​មុន​ពេល​ដីកា​របស់​តុលាការ​កោះហៅ ។ ចំណែក​លោក San Richer និង​លោក Williams Nojay មិន​ព្រម​បង្ហាញខ្លួន​ក្នុង​តុលាការ​ទេ ខណៈ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​សហរដ្ឋអាមេរិក ។ លោក ខៀវ សុ​ភ័ក្ត្រ និយាយ​ថា យើង​ពិតជា​ពិបាក​ធ្វើការ​ណាស់​ព្រោះ​លោក ស៊ីវ ស៊ី​ចាន់ ជា​ជនជាតិ​អា​មេ​រិ​ក និង​រស់នៅ​ក្នុង​ប្រទេស​កំណើត តែបើ​លោក​ជា​ជនជាតិ​កម្ពុជា​នោះ​យើង​នឹង​ប្រើប្រាស់​នីតិវិធី​ច្បាប់​ទៅ​លើ​រូប​គាត់ ។

ការ​វិនិយោគ​ខ្នាត​ធំ​នេះ​លោកស្រី​លី​គួ​ង បាន​ចំណាយ​ដើមទុន​១​លាន​ដុល្លារ​ដើម្បី​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុមហ៊ុន​កាលពី​ចុងឆ្នាំ​២០១២ និង​ដើមឆ្នាំ ២០១៣ ជាមួយនឹង​ដើមទុន​សរុប​៤​លាន​ដុល្លា​អា​មេ​រិ​ក ។ ជាមួយនឹង​ដើមទុន​ដ៏​ធំ​នេះ​លោកស្រី​រំពឹង​ថា លោកស្រី​នឹង​បាន​តំណែង​ជា​ក្រុមប្រឹក្សានាយក តែ​អ្វី​ៗ​ដែល​លោកស្រី​បាន​គិត​នោះ​គឺ​ត្រូវ​បាត់បង់​ក្រោម​ដៃ​ជន​ឆបោក​ទាំងនោះ​ទៅ​វិញ ។ លោកស្រី​បាន​និយាយ​ទាំង​ងឿងឆ្ងល់​ថា ក្រុមហ៊ុន​មួយ​នេះ​ព្យាយាម​បញ្ចុះបញ្ចូល​លោកស្រី​ឱ្យ​ផ្ញើ​លុយ​ដើម្បី​ដំណើរ​ការ​អង្គប្រជុំ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ផ្ទុយ​ទៅ​វិញ​នេះ​ជា​គម្រោង​បោកប្រាស់ ។ ក្រោយមក​លោកស្រី​ស៊ើប​ដឹង​ថា​ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ និង​ទទួលស្គាល់​ដោយ​សហព័ន្ធ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​ទេ ។

លោកស្រីអេ​ង លី​គួ​ង ឱ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ការ​វិនិយោគ​នេះ​បរាជ័យ លោកស្រី​បាន​ចំណាយ​ប្រាក់​អស់​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​កលើ​សំណុំរឿង​នេះ រួម​បញ្ចូល​ទាំង​ការ​រក​មេធាវី​អា​មេ​រិ​ក សិង្ហ​បុរី និង​មេធាវី​កម្ពុជា ឱ្យ​ជួយ​ដោះស្រាយ​រឿង​ក្តី​មួយ​នេះ ។ លោកស្រី​និយាយ​ថា ខ្ញុំ​ដាក់​ពាក្យបណ្តឹង​នេះ​ដើម្បី​ឱ្យ​ជន​បោកប្រាស់​ទាំងនោះ​ប្រឈម​មុខ​នឹង​ច្បាប់ និង​ត្រូវ​សង​សំណង​ជា​ទឹកប្រាក់​ប្រមាណ​ជា​២០០.០០០​ដុល្លារ​អា​មេ​រិ​ក​ដល់​ខ្ញុំ ។ ទោះបីជា​មានការ​កោះហៅ​ពី​តុលាការ​កម្ពុជា តាម​សារ​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ​ក៏​លោក ស៊ីវ សី​ុ​ចាន់ និង​លោក Ing Kereya មេធាវី​របស់​លោក Willems Nojay ព្រមទាំង​លោក San Richer បដិសេធន៍​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ។

 ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ពួក​គេ​មិន​បាន​សហការ​ជាមួយ​នោះ​គឺ ក្រុមហ៊ុន​នាំ​ចូល​និង​នាំ​ចេញ​អង្ករ​សុខ កែវ ។ លោក El Roisat អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សា​ប្រចាំ​ក្រុមហ៊ុន​សុខ កែវ និយាយ​ថា គាត់​បាន​ជួប​ជាមួយ​អ្នកតំណាង​ក្រុមហ៊ុន​Akra កាលពី​ឆ្នាំ​២០១៣​ហើយ​ចាប់ពី​ពេល​នេះ​គាត់​ចាប់ផ្ដើម​មានការ​សង្ស័យ ។ ពួក​គេ​អះអាង​ថា ក្រុមហ៊ុន​របស់​ពួក​គេ​បាន​ចុះ​ក្នុង​បញ្ជី និង​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក តែ​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​វាយ​ឈ្មោះ​ក្រុមហ៊ុន​របស់​ពួក​គេ​ក្នុង​គេហទំព័រ​ស្រាវជ្រាវ​គឺ​មិន​មាន​ទិន្នន័យ​ឬ​ភ​ស្ថុ​តាង​ដែល​បរិយាយ​ពី​ក្រុមហ៊ុន​របស់​ពួក​គេ​ទេ ។ លោក El Roisat បន្ថែម​ថា ពួក​គេ​បាន​ព្រមព្រៀង​ថា ទិញ​អង្ករ​ក្នុង​តម្លៃ​៩០០​ដុល្លារអា​មេ​​រិ​ក​​ក្នុង​១​តោន តែ​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​នេះ​បើសិនជា​ពួក​គេ​ទិញ​អង្ករ​ក្នុង​តម្លៃ​១.៦០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន ។

លោក គឹ​ម សា​វុ​ធ នាយក​សហព័ន្ធ​នាំ​ចេញ​អង្ក​ក្រៅប្រទេស​និយាយ​ថា ក្រុមហ៊ុន​កសិកម្ម Akra ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក​កាលពី​២​ទៅ​៣​ឆ្នាំ​មុន ហើយ​រូប​លោក​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ​ដោយ​ផ្អែក​លើ​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ ក៏​ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​លោក​ត្រូវ​រលាយ ។ ចំណែកឯ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផា​ន អ្នក​ជាប់​ពាក់ព័ន្ធ​រវាង​ភាគី​ដើមបណ្តឹង និង​ក្រុមហ៊ុន Akra Partner បដិសេធន៍​មិន​អត្ថាធិប្បាយ​ក្នុង​សុំ​ណុំ​រឿង​មួយ​នេះ​ទេ ។ លោក ស៊ីវ ស៊ី​ចាន់ គឺជា​ជនជាតិ​ខ្មែរ​-​សញ្ជាតិ​អា​មេ​រិ​ក​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​ក្រុមប្រឹក្សា​ជាតិ ក្នុង​ឆ្នាំ​២០០១​ដល់​២០០៦ ។ ក្រៅ​ពីមុខ​តំណែង​ខាងលើ​នេះ​លោក​ជា​អ្នកនិពន្ធ​ជំនាន់​ថ្មី ទើបតែ​បញ្ចប់រឿង ឆ្អឹង​មាស (Golden Bones) ដែល​រៀប​រ៉ាប់​ពី​ការ​រស់រាន​មានជីវិត​ក្នុង​របប​ខ្មែរក្រហម ។

ក្នុង​ឆ្នាំ​២០១២ រូប​លោក​ធ្វើ​មាតុភូមិ​និវត្ត​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​ដោយ​យកឈ្មោះ​ក្រុមហ៊ុន​ Akra ដែល​ទទួលស្គាល់​ក្នុង​សហរដ្ឋអាមេរិក ជា​យុទ្ធសាស្ត្រ​ទីផ្សារ​វិនិយោគ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ៕
                                  ​