ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីវ័យក្មេង២នាក់ជិះម៉ូតូ​កណ្តាលអធ្រាត្រ ត្រូវក្រុមចោរ​ភ្ជង់ប្លន់បាន​សម្រេច​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង២​នាក់ ​ត្រូវ​ក្រុម​​ចោរ​​​ប្រដាប់​អាវុធ​​២​នាក់ ​​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​​បាន​​សម្រេច កាល​ពី​​វេលា​ម៉ោង​១រំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២ កញ្ញា ​២០១៤ នេះ ស្ថិត​​នៅ​តាម​​បណ្តោយ​ផ្លូវ​លេខ​៩៩ ក្នុងសង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

​​​​តាម​ប្រភព​​​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​​បានឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​​​ជិះ​ម៉ូតូ​មួយ​​គ្រឿង​ឌុ​ប​គ្នាធ្វើ​ដំណើរ​​ចេញពី​ស្តា​ម៉ាតផ្សារ​ដើម​ថ្កូវ បំណង​ទៅ​ទិញបាយនៅ​ផ្លូវ​ព្រះ​មុនី​វង្ស ខណៈ​ទិញ​បាយ​រួចរាល់​ហើយ​នោះ នារី​ទាំង២​នាក់​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ពេល​ជិះ​ដល់​ផ្លូវ​លេខ​៩៩ ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ក៏​ស្រាប់តែ​លេចមុខ​ក្រុមចោរ២​នាក់ ជិះ​ម៉ូតូមួយ​គ្រឿង​ (មិន​ស្គាល់​ម៉ាក) មក​ឈប់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​ខាងលើបាន​សម្រេច ហើយ​ក្រុម​ចោរ​បានជិះ​ម៉ូតូ​គេច​ខ្លួន​​បាត់​ស្រមោល​ភ្លាម​ៗ ។

​ក្រោយពេល​កើតហេតុ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ផងដែរ ​។