ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រុង​​ជ្រូក​២​កន្លែង​នៅ​ក្រុង​ប៉ៃ​លិនបង្ក​ក្លិនស្អុយប៉ះពាល់​ប្រជា​ព​លរដ្ឋ​ប្រហែល​​៤០០​​គ្រួសារ​កំពុង​រៀបចំ​ឡើង​វិញ បន្ទាប់ពី​អាជ្ញា​ធរ និង​សមត្ថ​កិច្ច​ចុះ​ត្រួត​ពិនិត្យ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះមាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត រួម​ទាំង​អាជ្ញាធរ​ភូមិ​-សង្កាត់​មួយ​ចំនួនបាន​ចុះ​ត្រួតពិនិត្យ​រោង​ចិញ្ចឹម​ជ្រូក​ពីរ​កន្លែង ​គឺក្នុងភូមិ​អូរ​ពឺត និង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ២០១៤ ខណៈ​ដែល​មាន​ក្លិនស្អុយ​អាចម៍​ជ្រូកធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារដែល​រស់នៅ​ក្បែរ​រោង​ចិញ្ចឹម​ជ្រូក​ទាំងនោះ រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​២៩ សីហា ២០១៤ នេះ​ទ្រុង​ជ្រូក​ទាំងនេះ​ត្រូវ​បាន​ម្ចាស់​រៀបចំ​ដាក់​ថ្នាំ​បំបាត់​ក្លិនស្អុយ​ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​អ្នក​ជិតខាង​រួច​ហើយ ។

គួរ​​រំលឹក​ផង​ដែរ​ថា ខណៈ​ចុះ​ពិនិត្យ​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​ជ្រូក​ទាំងនេះ មិនមែន​ជា​លក្ខណៈគ្រួសារ​នោះ​ទេ គឺ​មាន​ជ្រូក​តូច ធំ​រាប់​សិប​ក្បាល ហើយ​ត្រូវ​ឱ្យ​ម្ចាស់​រោង​ចិញ្ចឹ​ម​ជ្រូក​ទាំង​ពីរ​ខាងលើទៅ​សុំ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​កែសម្រួល​កន្លែង​ចិញ្ចឹម​ឡើង​វិញ ដើម្បី​ជៀសវាង​ជះក្លិន​ស្អុយ​ដល់​អ្នក​ភូមិ​ផង​របង​ជាមួយ ដោយ​ទុក​រយៈពេល​ចំនួន​១៥​ថ្ងៃ បើ​នៅ​តែ​មាន​ក្លិនស្អុយ​ដដែល​ទៀត សមត្ថកិច្ចនឹង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព