ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The World This Week

9 ឆ្នាំ មុន

បាងកក ៖ ថ្មី​ៗ​នេះ អាជ្ញាធរ​ទេសចរណ៍​របស់​ថៃ​កំពុង​តែ​ធ្វើការ​សម្រេចចិត្ត​ជ្រើស​យក​វិធានការ​មួយ​ចំនួន ដើម្បី​ទាញ​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ក្នុង​កម្រិត​អតិបរមា ក្នុង​នោះ​រួម​មាន ការ​ពង្រីក​ទិដ្ឋាការ​(Visa) ស្នាក់​នៅ​ជាដើម ខណៈ​ការ​រក​ចំណូល​ឆ្នាំ​នេះ ទំនងជា​ទទួល​បាន​តិច​ជាង​ទិស​ដៅ​ក៏​ថា​បាន ។

បាងកក ៖ ថ្មី​ៗ​នេះ អាជ្ញាធរ​ទេសចរណ៍​របស់​ថៃ​កំពុង​តែ​ធ្វើការ​សម្រេចចិត្ត​ជ្រើស​យក​វិធានការ​មួយ​ចំនួន ដើម្បី​ទាញ​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ក្នុង​កម្រិត​អតិបរមា ក្នុង​នោះ​រួម​មាន ការ​ពង្រីក​ទិដ្ឋាការ​(Visa) ស្នាក់​នៅ​ជាដើម ខណៈ​ការ​រក​ចំណូល​ឆ្នាំ​នេះ ទំនងជា​ទទួល​បាន​តិច​ជាង​ទិស​ដៅ​ក៏​ថា​បាន ។

សៀង​ហៃ ៖ សមាគម​ឧស្សាហកម្ម​សកលលោក បាន​ថ្លែង​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធ​នេះ​ថា បរិមាណ​នៃ​អ្នក​ប្រើប្រាស់ Wi-Fi នៅ​លើ​ពិភពលោក​នឹង​កើន​ទ្បើ​ង​ទ្វេ​ដង​ប្រមាណ​១០​ពាន់​លាន​នាក់ នៅ​ឆ្នាំ​២០១៨​នោះ ក៏​ព្រោះតែ​ការ​រីក​ចម្រើន​នៃ​ការ​ប្រើប្រាស់​បណ្តាញ​អី​ុ​ន​ធើ​រ​ណេ​ត និង​គម្រោង Smart home ក្នុង​ប្រទេស​ចិន ។
ណៃ​ពិដោ ៖ អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​កំពុង​ស្ថាបនា​តំបន់​សេដ្ឋកិច្ច​កណ្តាល​ថ្មី​មួយ​ក្នុង​ទីក្រុង Muse នៃ​ភាគ​ខាងជើង​រដ្ឋ​Shan របស់​ខ្លួន​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ទីក្រុង​លីវ​លី នៃ​ខេត្ត​យុន​ណា ប្រទេស​ចិន ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន ដែល​ឆ្លងកាត់​ច្រក​សំខាន់​បំផុត​នេះ​រវាង​ប្រទេស​ទាំង​២ ។

ហាណូយ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​របស់​កូរ៉េ​ខាងត្បូង បើក​សាខា​ក្នុង​រដ្ឋធានី​ហាណូយ ។ គួរ​រំលឹក​ថា ក្រុមហ៊ុន​ខាងលើ​បាន​បង្កើន​ទ្បើ​ង​ក្នុង​ឆ្នាំ​១៩៦៩ និង​បាន​បើក​ការិយាល័យ​តំណាង​ក្នុង​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០០៧ ។

ញូ​វ​ដេ​លី ៖ ជាមួយនឹង​ការ​ប្តេជ្ញា​គាំទ្រ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​ឥណ្ឌា ធានា​គារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ទ្បើ​ង​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​នឹង​ផ្តល់​ឥណទាន​ចំនួន​ពី​៧​ទៅ​៩​ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​នេះ ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ ។

វៀងចន្ទន៍ ៖ សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ថា ការ​កើន​ទ្បើ​ង​នៃ​អ្នក​ប្រើប្រាស់​យានយន្ត​និង​គម្រោង​វិនិយោគ​នានា ក្នុង​ប្រទេស​ទ្បា​វ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​១០% ក្នុង​ឆ្នាំ​២០១៤​នេះ ។ ក្នុង​នោះ ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​នឹង​ឈាន​ដល់​១,១​ពាន់​លាន​លី​ត្រ ក្នុងឆ្នាំនេះ ។ មួយវិញទៀត ប្រទេស​ទ្បា​វ​នឹង​ចំណាយ​ប្រមាណ​ជា​៩៣៥​លាន​ដុល្លារ លើ​ការ​នាំ​ចូល​ប្រេង​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៤ ចំណែក​តម្លៃ​ទីផ្សារ​លក់​០,៨​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។

ឌូ​បៃ ៖ សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​របស់​អា​រ៉ាប់ (Emirate airline) និង​ក្រុម​ហ៊ុម​ដឹក​ជញ្ជូន Arik Air របស់​អាហ្វ្រិក​ខាងលិច​បាន​ចុះ​អនុស្សរណៈ (MOU) ដើម្បី​អភិវឌ្ឍន៍​និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​ពិនិត្យ​បន្ថែម​នូវ​តំបន់​សហប្រតិបត្តិការ ។

ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​មកនេះ រដ្ឋាភិបាល​ចិន​បាន​ថ្លែង​ថា ទីភ្នាក់ងារ​គ្រង់​គ្រង​គម្រោង​នឹង​បញ្ចុះតម្លៃ​ថាមពល​វា​រី​អគ្គិសនី​ចាប់ពី​ខែកញ្ញា​តទៅ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ធ្យូងថ្ម ។ ក្នុង​នោះ ស្រប​ទៅ​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត ដែល​អាច​នឹង​បញ្ចុះតម្លៃ​ប្រមាណ​ជា​១,៨%​ទៅ​២,៣% ។

បច្ចេកវិទ្យា​ទូរស័ព្ទ ៖ កាលពីដើម​ស​ប្តា​ហ៍​កន្លង​មកនេះ សារព័ត៌មាន Bloomberg បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Apple Inc របស់​សហរដ្ឋអាមេរិក កំពុង​គ្រោង​នឹង​ចេញ​កំណែទម្រង់​នៃ​ផលិត iPad ដែល​មាន​ទំហំ​ធំ​ជាង​ស៊េរី​មុន​១២,៩​អី​ុ​ញ សម្រាប់​ឆ្នាំ​២០១៥ ជាមួយនឹង​ផលិតកម្ម​ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​ក្រោយ ។
ហា្ស​ា​ការ​តា ៖ អត្រា​អត់​ការងារ​ធ្វើ​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​កើន​ទ្បើ​ង​២​ខែ​ជាប់​ៗ​គ្នា​គិត​មក​ដល់​ក្នុង​ខែកក្កដា កន្លង​មកនេះ បើ​ទោះជា​សន្ទុះ​នៃ​កា​រង​បង្កើត​ការងារ​មាន​កម្រិត​សមរម្យ​ក៏​ដោយ ដែល​វា​គឺជា​កើន​ទ្បើ​ង​ខ្ពស់​បំផុត ក្នុង​បរិមាណ​កម្លាំង​ពលកម្ម​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៣ ។

សេ​៊​អូ​ល ៖ កាលពី​ថ្ងៃ​ពុធ​នេះ ក្រសួង​យុទ្ធសាស្ត្រ​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ចំពោះ​ការ​បញ្ចុះតម្លៃ​ក្នុង​កាតព្វកិច្ច​ពន្ធ​សម្រាប់​អ្នកដំណើរ ដែល​ចូល​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​ដំ​ទ្បើ​ង​ថ្លៃ​៦០០​ដុល្លារ​អា​មេ​រិ​ក ពី​បរិមាណ​៤០០​ដុល្លារ ដែល​គម្រោង​ទុក​សម្រាប់​ខែកញ្ញា​ខាង​មុខនេះ ។ គួរ​បញ្ជាក់​រដ្ឋាភិបាល​គ្រោង​នឹង​បន្ធូរ​បន្ថយពន្ធ​ដល់​អ្នកដំណើរ​ទាំង​ទ្បា​យ​ណា​ដែល​ផ្តល់​របាយការណ៍​នៃ​សំណុំ​បែបបទ​នៃ​ការ​ចូល​ឱ្យ​ដោយ​ស្ម័គ្រចិត្ត ។ ក្នុង​នោះ​គេ​រំពឹង​ថា នឹង​អាច​បញ្ចុះតម្លៃ​បាន​១៤៧​ដុល្លារ ។

កា​រ៉ា​កាស ៖ តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ក្នុងស្រុក​បង្ហាញ​ថា ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ទ្បា PDVSA កំពុងធ្វើការ​សម្រេចចិត្ត​លើ​ការ​នាំ​ចូល​ប្រេង​ឆៅ​រាវ​ពី​ក្រុមហ៊ុន​អាល់​ហ្សេ​រី ដើម្បី​យក​មក​ប្រើប្រាស់​សម្រាប់​ពង្រា​វ​នូវ​ប្រេង​ខាប់​របស់​ខ្លួន​បន្ថែម​ទៀត ។
ញូ​វ​យ៉​ក ៖ ប្រាក់​អឺ​រ៉ូ​បាន​ហក់​ទ្បើ​ង​ខ្ពស់​ជាង​មុន​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​ល្លឺ​ម៉​ង់ បាន​ទម្លាក់​ក្តី​រំពឹង​ដែល​ធានា​គារ​កណ្តាល​អឺរ៉ុប​នឹង​បង្ហាញ​នូវ​វិធានការ​ថ្មី ដើម្បី​បង្ការ​បរិត្តផរណា​(​សភាពការណ៍​ទំនិញ​ចុះថ្លៃ​ជា​ទូទៅ​) នៅ​ស​ប្តា​ហ៍​ក្រោយ ។

ក​ដ្ឋ​ម​ណ្ឌូ ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​នេ​ប៉ា​ល់​បាន​ថ្លែង​ថា នេ​ប៉ា​ល់​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ដើម្បី​ទទួល​បាន​គុណប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ។ ជាមួយ​គ្នា​នោះ​ដែរ សហគ្រិន​នេ​ប៉ា​ល់ បាន​ស្នើ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ចិន ពង្រីក​ជើង​ហោះ​ផ្ទាល់​ពី​បណ្តា​ទីក្រុង​ធំ​ៗ​ដូច​ជា ក្រុង​ប៉េ​កាំ​ង និង​សៀង​ហៃ​ជាដើម ៕