ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើក​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្តកុងតឺន័រអស់ប្រេង​ចត​ចោល​លើ​ផ្លូវ​គ្មាន​ដាក់​ស្លាក​សញ្ញា​​បណ្តាល​ឱ្យ​ស្លា.ប់នៅនឹង​កន្លែង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ពី​ក្រោយ​រថយន្ត​កុង​តឺន័រ​អស់​ប្រេង​ឈប់​កណ្តាល​ផ្លូវ​ ដោយ​គ្មាន​ដាក់​សញ្ញា​សម្គាល់​ ។ ហេតុការ​ណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង​៣០នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៩ សីហា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ពង​ទឹក តាម​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ពី​ក្រោយ​រថយន្ត​កុង​តឺន័រ​អស់​ប្រេង​ឈប់​កណ្តាល​ផ្លូវ​ ដោយ​គ្មាន​ដាក់​សញ្ញា​សម្គាល់​ ។ ហេតុការ​ណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង​៣០នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៩ សីហា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ពង​ទឹក តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣ ស្ថិត​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់ពងទឹក ខណ្ឌ​ដង្កោ ។

ជន​រង​គ្រោះ​មាន​ឈ្មោះ​ កែវ វុត្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខ​របរ​បើក​រថយន្ត​ដឹក​ដី​នៅ​ខេត្ត​ព្រះ​សីហនុ មាន​ស្រុក​កំណើត​នៅ​ភូមិ​គង នយ សង្កាត់​គង​នយ ខណ្ឌដង្កោ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1BJ-3787 ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​ផ្លូវ​ជាតិលេខ៣​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​ជិះ​ទៅ​បុក​ពីក្រោយ​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ ពណ៌​ទឹក​ប្រាក់ លាយ​ក្រ​ហម របស់​ក្រុម ហ៊ុន​ផែស្ងួត​អូល័រ​វើលវ៉ាយ ដែល​អស់​ប្រេង​ឈប់លើ​ផ្លូវ​ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ ​បណ្តាល​ឱ្យ​បុរសបើកម៉ូតូ​​ស្លាប់នៅ​នឹង​កន្លែង​កើតហេតុ ។ ពេល​កើត​ហេតុ​ភ្លាមៗ​មិន​មាន​អ្នក​ណាដឹង​នោះ​ទេ​ហើយ​តៃកុង​រថយន្ត​កុង​តឺន័រ​បាន​រត់​គេចខ្លួន ពេល​នោះ​ផងដែរ​មេការ​នៅ​ក្រុម ហ៊ុន​ផែស្ងួត​អូល័រ​វើលវ៉ាយ​ បាន​បញ្ជា​ឱ្យ​តៃ​កុង​រថយន្ត​មួយ​ទៀត​ឈ្មោះ ផាត សំអាត អាយុ​៣៤ឆ្នាំ ទៅ​បើក​យក​រថយន្ត​ពី​កន្លែង​កើតហេតុ​មក​ទុក ស្រប​​ពេល​នោះ​ដែរ​ក៏មាន​ប៉ូលិស​ពងទឹក​បាន​ចេញ​ល្បាតក៏​ប្រទះ​ឃើញ​ក៏​ធ្វើ​ការ​ឃាត់​ខ្លួន​ឈ្មោះ​ផាត​សំអាត​នោះ​ ។ ដោយ​ឡែក​នៅ​វេលា​រំលង​អាធ្រាត្រ ថ្ងៃដដែលនោះ​ផង​ដែរ​​ប៉ូលិស​ប៉ុស្តិ៍ព្រៃស ក៏បាន​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ហុង ណាំ​សំណាង អាយុ២៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ប៉ក់វ៉ាន់ ឃុំពោធិ៍ចិន្តា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ពេល​កំពុង​ដើរ​ដោះ​ស្បែក​ជើង ដោយ​សង្ស័យ​ជាប់ពាក់ព័ន្ធ​និង​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ខាង​លើ ។ ​បន្ទាប់ពី​ប៉ូលិសប៉ុស្តិ៍ព្រៃស ឃាត់ខ្លួនបុរស​ខាង​លើ​រួច​មក​ក៏បាន​ឆែក​ឆេរ​រក​ឃើញ​បុង​សម្រាប់​បើក​រថយន្ត​ចេញ​ចូល​ទៅ​ក្នុងក្រុម ហ៊ុន​ផែស្ងួត​អូល័រ​វើលវ៉ាយ​ តែ​មេ​ការ​នៅ​ក្រុម ហ៊ុន​ផែស្ងួត​អូល័រ​វើលវ៉ាយ​មិន​ទទួល​ស្គាល​ថា​ជា​តៃកុង​រថយន្ត​របស់​ក្រុម​ហ៊ុន​ខ្លួន​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថ​កិច្ច​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ដែល​ជាប់ពាក់ព័ន្ធ​​រួម​ជាមួយ​ម៉ូតូ​ជនរង​គ្រោះ​និង​រថយន្ត​កុង​តឺន័រ​ ទៅ​កាន់ការរិយាល័យ​ចរាចរ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់ ។