ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដទំនើប២​គ្រឿងត្រូវ​អាជ្ញាធរខណ្ឌ​សែនសុខស្ទូចព្រោះ​តែចតបិទ​ផ្លូវច្រកចេ​ញចូលនៅក្នុងបុរី

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ដ​២គ្រឿង​ ម៉ាក​ហាយ​ឡិ​នឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខភ្នំ​ពេញ 2Z​-9986 និង​មួយ​គ្រឿង​ទៀត​ម៉ាកឡិច​ស៊ីស ពណ៌​ កណ្ដុរ​ប្រម៉េះ​ ពាក់​ស្លាក​​លេខ ​ភ្នំពេញ ​2A-8558 ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​យក​រថយន្ត​ស្ទូច​យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ភ្លាមៗ​ម្ចាស់​រថយន្ត​ចត​បិទផ្លូវ​ច្រក​ចេញ​ចូល​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ដ​២គ្រឿង​ ម៉ាក​ហាយ​ឡិ​នឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខភ្នំ​ពេញ 2Z​-9986 និង​មួយ​គ្រឿង​ទៀត​ម៉ាកឡិច​ស៊ីស ពណ៌​ កណ្ដុរ​ប្រម៉េះ​ ពាក់​ស្លាក​​លេខ ​ភ្នំពេញ ​2A-8558 ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​យក​រថយន្ត​ស្ទូច​យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ភ្លាមៗ​ម្ចាស់​រថយន្ត​ចត​បិទផ្លូវ​ច្រក​ចេញ​ចូល​នៅ​ក្នុងបុរី​មួយ​ដោយ​មិនឱ្យ​អ្នកភូមិ​​អាច​ធ្វើដំ​ណើរ​ចេញចូល​បាន កាល​ពីព្រឹក​ថ្ងៃទី២៨ ​ខែសីហា ឆ្នាំ​២០១៤​ស្ថិត​នៅ​ភូមិរោង​ចក្រ ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌសែន​​សុខ ។

ក្រោយ​ពីកើត​ឡើង ករណី​ខាងលើ​និង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​នៅ​ក្នុង​បុរី​ហើយ​ម្ចាស់​បុរីក៍​បាន​ទាក់​ទង​មក​អាជ្ញាធរ​និងសមត្ថកិច្ច​ ចុះ​ទៅជួយអន្ដរា​គមន៍ ។​ ក្រោយ​មក​ក៍មាន​វត្តមាន​លោកម៉ូវ ​ម៉ានិត ​អភិបាលរ​ង ខណ្ឌ​សែ​នសុខ​ ដឹក​នាំមន្ដ្រីមួយ​ចំនួន​ ចុះ​ទៅសួរនាំ​និងហៅ​រ​ថយ​ន្ដស្ទូច ដើម្បី​ស្ទូច​រថយន្ដ​ទាំងពីរ​គ្រឿង​ចេញ​មក​សាលា​ខណ្ឌសែន​សុខ ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខជាមួយ​​អ្នកភូមិ ។

ចំពោះក​រណីដោយ​​ ម្ចាស់​រថយន្ដ​​ទាំង២គ្រឿង​ ដែល​ម្ចាស់​រថយន្ដ​ហាយ​ឡិ​​​នឌ័រ ស្នាក់នៅផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​១ និង​ម្ចាស់​រថយន្ដ​ឡិច​ស៊ីស ​ស្នាក់​នៅផ្ទះ​លេខ ៤៦ ​ផ្លូវលេខ​២ ខឹង​រហូត​ដល់​យក​រថយន្ដ​ទៅ​ចត​ស្ទះ​អ្នក​ភូមិ​មិនអាច​ចេញចូល​បុរីបាន​ពីព្រោះ​តែពួក​គេបាន​ចោទ​ទៅលើ​សន្ដិសុ​ខ បុរីមិន​បើក​បារ៉ាស់​ឱ្យ​នៅ​ពេល​ធ្វើ​ដំ​ណើ​រចេញ ​ចូលបុរី ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​