ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​ចម្រុះចុះឆែកឆេរផ្ទះ​មួយកន្លែង ​សង្ស័យពាក់ព័ន្ឋ​លក់ដូរទំនិញ​រំលោ.ភកម្មសិទ្ឋិបញ្ញា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំងបទល្មើស​សេដ្ឋកិច្ចរាជធានីភ្នំពេញ​ សហការជាមួយ​តំណាងអយ្យការ និងអាជ្ញាធរមូលដ្ឋាន​ បានចុះឆែកឆេរ​លំនៅដ្ឋានមួយ​កន្លែង​សង្ស័យលក់ដូរ​ទំនិញរំលោ.ភ​កម្មសិទ្ឋិបញ្ញា ។

ប្រតិបត្តិការនេះ ​បានធ្វើឡើងនៅ​រសៀលថ្ងៃទី២៨ ​សីហា​ ២០១៤ ​នៅផ្ទះលេខ១០៥៤ង​ ស្ថិតក្នុងក្រុមទី៤​ ភូមិស្លែងរលើង​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ដែលមានម្ចាស់ឈ្មោះ ​ស៊ិន បញ្ញា​ អាយុ៣៧ឆ្នាំ ។

រាជធានីភ្នំពេញ​ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំងបទល្មើស​សេដ្ឋកិច្ចរាជធានីភ្នំពេញ​ សហការជាមួយ​តំណាងអយ្យការ និងអាជ្ញាធរមូលដ្ឋាន​ បានចុះឆែកឆេរ​លំនៅដ្ឋានមួយ​កន្លែង​សង្ស័យលក់ដូរ​ទំនិញរំលោភ​កម្មសិទ្ឋិបញ្ញា ។

ប្រតិបត្តិការនេះ ​បានធ្វើឡើងនៅ​រសៀលថ្ងៃទី២៨ ​សីហា​ ២០១៤ ​នៅផ្ទះលេខ១០៥៤ង​ ស្ថិតក្នុងក្រុមទី៤​ ភូមិស្លែងរលើង​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ដែលមានម្ចាស់ឈ្មោះ ​ស៊ិន បញ្ញា​ អាយុ៣៧ឆ្នាំ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​ដែលកំពុងមានវត្តមាន​នៅកន្លែងកើតហេតុនៅឡើយ​បានឲ្យដឹងថា ក្នុងការចុះឆែកឆេរ​នៅទីតំាងខាងលើនេះដែរ ​សមត្ថកិច្ចដកហូត​បានទំនិញមួយ​ចំនួនភាគច្រើន​ជាប្រភេទសាប៊ូ​ ។

សេចក្តីរាយការណ៍​បានបន្តថា​ នៅពេលនេះសមត្ថកិច្ចចម្រុះ​ដឹកនំាដោយលោកវរសេនីយ៍ឯក ​ពិត បញ្ញា ​ប្រធានការិយាល័យ​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​និង លោក ឈាង សុខ ​ព្រះរាជអាជ្ញារង កំពុងបន្តឆែកឆេរ និងត្រួតពិនិត្យ​រាប់ទំនិញទំាងអស់នោះ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕